Accessibility links

Breaking News

បទវិចារណកថា៖សហរដ្ឋ​អាមេរិក​ធ្វើការ​ជាមួយ​ប្រទេស​នានា​ដើម្បី​គាំទ្រ​កិច្ចប្រតិបត្តិការ​ផ្អែកលើ​ច្បាប់​ស្តីពី​មហា​សមុទ្រ


រូបឯកសារ៖ កប៉ាល់ចម្រុះជាតិសាសន៍បានចេញដំណើរក្នុងអំឡុងសមយុទ្ធ Pacific Dragon ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ កប៉ាល់ចម្រុះជាតិសាសន៍បានចេញដំណើរក្នុងអំឡុងសមយុទ្ធ Pacific Dragon ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤។

តទៅ​នេះ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅពេល​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​អនុវត្ត​ការទាមទារ​គ្មាន​មូលដ្ឋាន​ត្រឹម ត្រូវដល់​តំបន់​ធំ​ល្វឹងល្វើយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​និង​ព្យាយាម​បំភិត​បំភ័យ​បណ្តា​រដ្ឋ​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ​ដូចជា​ប្រទេស​ហ្វីលីពីន ប្រទេសជា​ច្រើន​បាន​ឈោង​ដល់​ឆ្មាំ​ការពារ​ដែន​សមុទ្រ​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែង​ការជួយ​ឧបត្ថម្ភ។ នេះ​បើ​តាម​ឧត្តមនាវី​ឯកលោក Andrew Sugimoto មេបញ្ជាការ​រង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៃ​ឆ្មាំ​ការពារ​ដែន​សមុទ្រ​សហរដ្ឋ​អាមេរិក។

«យើង​រំពឹង​នឹង​ធ្វើការ​ជាមួយ​ប្រទេស​នីមួយៗ​នៃ​បណ្តា​ប្រទេស​ទាំង​នោះ។ យើង​បាន​ផ្លាស់​ប្តូរ​ធនធាន​ខ្លះ​របស់​យើង​ទៅកាន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ជា​ពិសេស​ដើម្បី​បំពេញ​តម្រូវការ​ការតាំងចិត្ត​ទាំង​នោះ។ យើងកំពុង​បញ្ជូន​នាវា​មួយ​គ្រឿង​ហៅ​ថា​នាវា​ជួយ​គាំទ្រ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ដែល​ចេញ​ទៅកាន់​ទី​នោះ​ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ជា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ យើង​មាន​នាវា ២គ្រឿង​ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​ ដែល​បាន​ស្ថិត​នៅ​ទីនោះ​ដើម្បី​ធ្វើ​សមយុទ្ធ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ទាំង​អស់​របស់​យើង​ដូចជា​កូរ៉េ​ខាង​ត្បូង ជប៉ុន ហ្វីលីពីន​ ហើយ​ទើប​កាលពីពេល​ថ្មីៗ​នេះ នាវា​ឆ្មាំ​ការពារ​សមុទ្រ​ឈ្មោះ Waeshe បាន​វិលត្រឡប់​មកពី​ការយាមល្បាត​ប្រកប​ដោយ​ជោគជ័យ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច។

ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ ឆ្មាំ​ការពារ​ដែន​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក ជប៉ុន​និង​ហ្វីលី​ពីន​បាន​ចូល​សមយុទ្ធ​ត្រីភាគី។ លោក​បាន​ថ្លែង​ទៀត​ថា៖

«ការធ្វើការ​ជាមួយ​គ្នា​កាលពីពេល​ថ្មីៗនេះ យើង​បាន​ធ្វើកិច្ចប្រតិបត្តិការ​ស្វែងរកនិង​ជួយ​សង្គ្រោះ។ ការណ៍​នេះ​មិន​មែន​តែ​ប្រទេស​មួយ​ទេ​ដែល​កំពុង​ព្យាយាម​រុញ​ទៅ​ដល់​ចំណុច​របស់​ខ្លួន​នេះ ក៏ប៉ុន្តែ វា​ជា​ឧទាហរណ៍​មួយ​ដែល​យើង​ទាំង​អស់​គ្នា​រួបរួម​គ្នា​ដើម្បី​លើក​ស្ទួយ​សណ្តាប់ធ្នាប់​ដែល​ផ្អែក​លើ​ច្បាប់​ដែល​យើង​ស្វែងរក​ពី​សារៈសំខាន់​នៅ​ក្នុង​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ចិញ្ចឹម​ប្រជាពលរដ្ឋ​របស់​យើង ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ពួកគេ​នៅ​លើ​ផ្ទៃ​ទឹក និង​ការពារ​បរិស្ថាន។ ច្បាប់​ទាំង​អស់​នោះ​ជា​មូលដ្ឋាន​ដែល​យើង​អាច​រួមរស់​ដោយ​សន្តិវិធី ​ហើយ​នឹង​ធ្វើ​កិច្ចការ​ទាំង​នោះ»។

លោក​ឧត្តម​នាវីឯក Sugimotoបាន​មាន​ប្រសាសន៍​ទៀត​ថា«មហា​សមុទ្រ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​រស់នៅ​របស់​យើង»។

«យើង​ទាំង​អស់​គ្នា​មាន​ជាប់​ទាក់ទិន​ទៅនឹង​មហាសមុទ្រ។ ត្រី​មិនបែង​ចែកព្រំដែន​បានទេ។ ជាតិ​កខ្វក់​ក៏​គ្មាន​ព្រំដែន។ មនុស្ស​ជាតិ​របស់​យើង​ស្ថិត​នៅ​ក្នុង​ភាពគ្រោះថ្នាក់​ដែល​មិន​ខ្វល់​ថា​ តើនរណា​ស្ថិត​នៅ​ទី​នោះ​ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក។ ហើយយើង​ចាំបាច់​បន្ត​ធ្វើការ​ជាមួយ​គ្នា​នៅពេល​ដែល​សាកលលោក​បន្ត​ពង្រឹង​ឡើង​វិញ​នូវ​ច្បាប់​ទាំង​នោះ​ដែល​យើង​ពឹងផ្អែក»។

លោក​ឧត្តម​នាវីឯក Sugimotoបាន​បន្ត​ទៀត​ថា«យើង​ចាំបាច់​បញ្ជូន​កប៉ាល់​ដោយ​សេរី​ទៅកាន់​ទីកន្លែង​ណា​ដែល​មាន​មហា​សមុទ្រ​ដែល​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​របស់​ប្រទេស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ»៕

XS
SM
MD
LG