តទៅនេះគឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្ងៃនេះ ពលរដ្ឋប្រហែល២ពាន់លាននាក់រស់នៅក្នុងតំបន់ដែលរងការប៉ះពាល់ដោយជម្លោះ។ «ការទទួលខុសត្រូវរបស់យើងត្រូវតែបញ្ឈប់មនុស្សកាន់តែច្រើនឡើងកុំឱ្យជួបប្រទះសង្គ្រាមបែបនេះ»។ នេះបើតាមការប្រកាសរបស់ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ។
លោកស្រីបានមានប្រសាសន៍ទៀតថា ព័ត៌មានល្អគឺថា«យើងពីការបង្កើតលក្ខខណ្ឌដែលជំរុញឱ្យមានសន្តិភាព»។ ជំហានដំបូងគឺធ្វើការឲ្យលើសពីពាក្យសម្តីហើយនឹងវិនិយោគក្នុងការរារាំងគឺ៖
«ការរារាំងត្រូវការរយៈពេលយូរ វិធីដោះស្រាយធំទូលាយ និងគ្រប់ជ្រុងជ្រោយ។ វាតម្រូវឲ្យមានឆន្ទៈនយោបាយ ដៃគូប្រកបដោយប្រសិទ្ធិភាព ធនធានប្រកបដោយនិរន្តភាព និងកម្មសិទ្ធិដោយជាតិ។ ការអភិវឌ្ឍយុទ្ធសាស្ត្ររារាំងជាតិបានត្រូវបង្ហាញដើម្បីជួយដោះស្រាយអ្នកជំរុញឱ្យមានជម្លោះហើយនឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាតិដើម្បីសន្តិភាព»។
ដោយមានកម្មវិធីនិងការជួយឧបត្ថម្ភធំទូលំទូលាយ យុទ្ធសាស្ត្រនៃការរារាំងអាចពង្រឹងបណ្តាស្ថាប័នរដ្ឋ លើកស្ទួយនីតិរដ្ឋ ពង្រឹងសង្គមស៊ីវិល និងស្ថាបនាការអត់ឱននិងការទាក់ទងសង្គម។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfieldបានមានប្រសាសន៍ទៀតថា«សន្តិភាព ការអភិវឌ្ឍ និងការខំប្រឹងប្រែងមនុស្សធម៌ជាការពឹងផ្អែកទៅវិញទៅមក និងការធ្វើឱ្យរឹងមាំឡើង»។ លោកស្រីក៏បានជំរុញរដ្ឋជាសមាជិកបន្តសិក្សាពីគ្នាទៅវិញទៅមកចំពោះការរារាំងជម្លោះ។ ប្រទេស Sierra Leoneជាករណីមួយនៅក្នុងចំណុចនេះ។ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfieldបានកត់សម្គាល់ថា៖
«ប្រទេស Sierra Leoneបានធ្វើឱ្យមានការរីកជឿនលឿនដុំកំភួននៅក្នុងការស្ថាបនាឡើងវិញ និងពង្រឹងស្ថាប័ននានាក្រោយសង្គ្រាម ហើយនិងដោះស្រាយតម្រូវការបន្ទាន់ខ្លះរបស់ប្រជាពលរដ្ឋរបស់ខ្លួននិងជនរងគ្រោះដោយសង្គ្រាម តាមរយៈការបង្កើតគណៈកម្មការស្វែងរកការពិត និងការផ្សះផ្សារ។ ការជួយឧបត្ថម្ភនៃមូលនិធិនៃការស្ថាបនាសន្តិភាពដល់ប្រទេស Sierra Leoneមានរួមបញ្ចូលការផ្តោតយ៉ាងខ្លាំងលើជម្លោះដីធ្លី ចំណុចព្រំដែន និងភាពគ្រោះថ្នាក់នៃដីគោកព្រំដែន និងការផ្តល់អំណាចនិងការចូលរួមរបស់ស្ត្រីនិងយុវជន។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfieldបានបន្ថែមទៀតថា ដើម្បីឱ្យមានប្រសិទ្ធិ ភាព ការរារាំងជម្លោះនិងការខំប្រឹងប្រែងស្ថាបនាសន្តិភាពត្រូវតែមានការរួមបញ្ចូលកម្លាំងទាំងអស់។ លោកស្រីថ្លែងថា៖
«នៅពេលដែលស្ត្រី យុវជននិងក្រុមដែលមានសំឡេងតិចតួចអាចចូលរួមពេញលេញ ស្មើភាពគ្នានិងប្រកបដោយអត្ថន័យនៅក្នុងជីវភាពនយោបាយនិងសាធារណៈ គោល នយោបាយនិងការអនុវត្តទំនងកាន់តែខ្លាំងឡើងដើម្បីឆ្លុះបញ្ចាំងសេចក្តីត្រូវការទាំងអស់នៅក្នុងសង្គម ហើយនឹងមានលទ្ធផលដ៏យូរអង្វែងនិងចីរកាលមួយសម្រាប់មនុស្សទាំងអស់»។
សន្និសីទកំពូលនៃការពិនិត្យមើលឡើងវិញនៃការស្ថាបនាសន្តិភាពសម្រាប់ថ្ងៃអនាគតឆ្នាំ២០២៥ មានសារៈសំខាន់ដើម្បីពង្រឹងការខំប្រឹងប្រែងស្ថាបនាសន្តិភាព រួមមានការរារាំងនិងការសម្រុះសម្រួលជម្លោះ។
សហរដ្ឋអាមេរិកនៅតែតាំងចិត្តដល់ការរារាំងជម្លោះនិងការខំប្រឹងប្រែងការស្ថាបនាសន្តិភាពរបស់អង្គការសហប្រជាជាតិតាមរយៈផែនការ១០ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសអាទិភាព៤ គឺប្រទេសហៃទី លីប៊ី មូហ្សំប៊ិក និងប៉ាពួញូហ្គីណេ និងតំបន់ឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្វ្រិក។
សហរដ្ឋអាមេរិក នឹងបន្តគាំទ្រកិច្ចផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិដើម្បីបន្តរារាំងជម្លោះគ្រប់ភាគីទាំងអស់ ការសម្របសម្រួលនិងកិច្ចប្រឹងប្រែងសន្តិភាព និងជំរុញរដ្ឋជាសមាជិកនីមួយៗឱ្យធ្វើដូចគ្នា៕