បទវិចារណកថា៖ ឱ្យ​របប​គ្រប់គ្រង Lukashenka ទទួល​ខុសត្រូវ

រូបឯកសារ៖ ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenka និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស.រ.អ.នៅ​តែបន្ត​ឧបត្ថម្ភផ្ចុង​ផ្តើមការប្រឹងប្រែង​ឱ្យរបបគ្រប់គ្រងរបស់ Aleksandr Lukashenka ក្នុងប្រទេសបេឡារុសទទួល​ខុស​ត្រូវដល់​ការសង្កត់សង្កិន​របស់ខ្លួនលើ​ប្រជារាស្ត្រ​បេឡារុស​ និង​ការប៉ង​ប្រថ្នា​ប្រជាធិបតេយ្យ​របស់ពួក​គេ ព្រមទាំងដល់​ការឃុបឃិត​និងការសម្រួល​របស់របបគ្រប់គ្រង​នេះក្នុង​សង្គ្រាមរបស់រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន។ ការដាក់ទណ្ឌកម្ម​បន្ថែមជាវិធី​មួយ​ដើម្បី​ឱ្យរបបគ្រប់គ្រង​នេះមានការទទួល​ខុស​ត្រូវ។

ការិយាល័យគ្រប់គ្រង​ធនធានបរទេសនៃក្រសួងហិរញ្ញវត្ថុ​ស.រ.អ.ហៅ OFAC ​បាន​ចុចឈ្មោះ​អង្គភាព​បី និង​ឈ្មោះ​បុគ្គល៩​នាក់ និង​បាន​ចាត់ទុកយន្តហោះ​មួយគ្រឿងរបស់​ប្រធានាធិបតី​ថា​ជាទ្រព្យ​សម្បត្តិ​ត្រូវរាំង​ខ្ទប់។ ការិយាល័យ OFAC ក៏បាន​ចុចឈ្មោះ​ជាថ្មីគណៈកម្មការ​កណ្តាលរៀបចំ​ការបោះឆ្នោតនៃ​ប្រទេស​បេឡារុស​និង​បាន​ចុចឈ្មោះ​សមាជិក​៧នាក់​នៃគណៈកម្មការ​នេះ​ជាជន​រង​ការដាក់ទណ្ឌកម្ម។ការចុច​ឈ្មោះអង្គភាព​ និងពួក​បុគ្គល​ទាំង​នេះជាផ្នែកមួយ​នៃការ​ឆ្លើយ​តប​មានការសម្របសម្រួលដោយ​ស.រ.អ. សហភាព​អឹរ៉ុប​ ចក្រភពអង់គ្លេស ​និង​ពួក​ដៃគូ​ជិតស្និទ្ធឯទៀតៗ ដល់​ការបង្ក្រាប​ឃោរឃៅ​មានធ្វើ​ត​ទៅទៀត​របស់របបគ្រប់គ្រង​នេះ​លើ​ចលនា​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សង្គម​ស៊ីវិល​ដែលបានចាប់ផ្តើម​នៅ​ក្រោយ​ការបោះឆ្នោតប្រធានាធិបតី​មានការគៃបន្លំកាលពី​ឆ្នាំ២០២០។

តែ​ការដាក់ទណ្ឌកម្ម​ត្រូវ​ដាក់កំហិត​លើ​ពួកបុគ្គលនិងអង្គភាពទាំង​នេះ​ក្នុង​ប្រទេស​បេឡារុស​មិនមែន​គ្រាន់តែ​ជាការឆ្លើយ​តបនឹងអំពើ​ឃោរឃៅ​របស់ Lukashenka ប្រឆាំងនឹង​ប្រជារាស្ត្រផ្ទាល់របស់គាត់​ប៉ុណ្ណោះ​ទេ។ ការអនុវត្ត​ទណ្ឌកម្មទាំង​នេះជា​ផ្នែក​មួយនៃការប្តេជ្ញា​ម៉ឺងម៉ាត់​របស់​ស.រ.អ.ក្នុងការ​ផ្ចុង​ផ្តើមឱ្យមានការទទួល​ខុស​ត្រូវ​ដល់​ការសម្រួលរបស់ Lukashenka និង​របបគ្រប់គ្រង​របស់គាត់ដល់សង្គ្រាមគ្មាន​អ្វី​បញ្ជាក់​ថា​ ត្រឹមត្រូវ​របស់រុស្ស៊ី​ប្រឆាំងនឹងប្រទេស​អ៊ុយក្រែន​ដោយ​បាន​ដាក់ដែនអាកាស ដែនដី និង​រចនាសម្ព័ន្ធ​របស់​បេឡារុស​ឱ្យរដ្ឋាភិបាល​វិមានក្រឹមឡាំង​ប្រើការ។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ​.​ទទួល​បន្ទុកកិច្ចការទាក់ទិន​នឹងភេរវកម្ម និងការស៊ើបការ​សម្ងាត់ខាង​ហិរញ្ញវត្ថុ​លោក Brian Nelson ​បាន​និយាយ​ថា «របបគ្រប់គ្រងផ្តាច់ការរបស់ Lukashenka ពឹង​ពាក់លើសហគ្រាសរដ្ឋ​និងពួក​មន្ត្រី​សំខាន់ៗ​ដើម្បីឱ្យមានប្រាក់​ចំណូល​ដែល​អាច​ធ្វើឱ្យមាន​សកម្មភាព​សង្កត់សង្កិនប្រឆាំង​នឹងប្រជារាស្ត្របេឡារុស។ យើងនៅ​តែប្តេជ្ញាដាក់ឱ្យ​មានការខាត​បង់​លើ​របបគ្រប់គ្រង Lukashenka ដោយសារការបង្ក្រាប​របស់​ខ្លួនលើលទ្ធិ​ប្រជាធិបតេយ្យ​និង​ដោយសារបានគាំទ្រដល់​សង្គ្រាមតាមជម្រើស​របស់ Putin»។

ជា​ពិសេស ការិយាល័យ OFAC បាន​ចុច​ឈ្មោះ​សហគ្រាស​ពី​ររបស់​រដ្ឋគឺ​រោងចក្រ Open Joint Stock Company Belarusian Automobile Plant និងរោងចក្រ Open Joint Stock Company Minsk Automobile Plant ដើម្បី​ដាក់ទណ្ឌកម្ម។

រដ្ឋមន្ត្រីការបរទេស​ស.រ.អ.​លោក Antony Blinken បាន​ប្រកាស​ថា ​ក្រសួងការបរទេស​បាន​ចាត់វិធានការដើម្បី​ដាក់​កំហិតការរឹតត្បិតខាង​ទិដ្ឋាការ​លើបុគ្គល១៤នាក់ថែម​ទៀត​តាមរយៈ​សេចក្តីប្រកាស​ប្រធានាធិបតី​លេខ ៨០១៥​ ដោយសារ​ការទាក់ទិនរបស់​ពួក​គេជា​មួយការ​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​តេយ្យ​នៅ​បេឡារុស។ ពួក​បុគ្គលទាំង​នេះ​មានរួម​ពួកមន្ត្រី​នៃ​របបគ្រប់គ្រងនេះ​ដែលមានទាក់ទិននឹងគោលនយោបាយគំរាម​កំហែង​ និងបំភិតបំភ័យជនជាតិ​បេឡារុស​ក្លាហាន​ដែល​ប្រើ​សិទ្ធិមនុស្សនិងសេរីភាព​ជា​មូល​ដ្ឋាន​របស់ពួក​គេដោយមាន​ការ​ខាត​បង់​ផ្ទាល់ខ្លួនច្រើន។

ស.រ.អ.​នឹង​បន្តដាក់ឱ្យមាន​ការខាតបង់​លើរបបគ្រប់គ្រងរបស់ Lukashenka និង​ក្រុមជនដែលគាំទ្ររបបគ្រប់គ្រង​នេះ​ដល់ការបង្ក្រាបរបស់ពួក​គេ​លើ​ប្រជារាស្ត្របេឡារុសនិងការប៉ងប្រាថ្នាប្រជាធិបតេយ្យរបស់ពួក​គេ ដល់សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់​និង​នាំ​ឱ្យមាន​អស្ថិរភាពក្នុងតំបន់និង​ដល់​ការសម្រួលរបស់គ្រប់គ្រង​នេះ​ដល់​សង្គ្រាម​គ្មាន​ការបង្ក​រឿងនិងមិនត្រឹមតត្រូវតាមច្បាប់ប្រឆាំង​នឹងប្រទេស​អ៊ុយក្រែន៕