Accessibility links

Breaking News

បទវិចារណកថា៖ ការចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ភេរវកម្ម​ក្នុង​ឆ្នាំ២០២០


រូបឯកសារ៖ សមាជិក​នៃ​ក្រុម​ឆ្លើយតប​រហ័ស​របស់​អ៊ីរ៉ាក់ បាន​បាញ់​កាំជ្រួច​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ិស្លាម​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​នៅ​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។
រូបឯកសារ៖ សមាជិក​នៃ​ក្រុម​ឆ្លើយតប​រហ័ស​របស់​អ៊ីរ៉ាក់ បាន​បាញ់​កាំជ្រួច​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ិស្លាម​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​នៅ​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្រសួង​ការបរទេស​ស.រ.អ. បានចេញផ្សាយ​របាយការណ៍​ស្តី​ពីភេរវកម្ម​ក្នុង​ឆ្នាំ២០២០​ហៅ CRT ដែលចែងអំពី​ជោគជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មព្រម​ទាំង ការគំរាម​កំហែង​ថ្មីៗ និងការគំរាម​កំហែងកំពុង​មានដោយអង្គការភេរវកម្ម។ ឧបសម្ព័ន្ធ​នៃ​ព័ត៌មាន​ស្ថិតិ​បង្ហាញ​ថា ចំនួន​នៃការ​វាយ​ប្រហារភេរវកម្ម និង​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ទាំង​នោះ​ បានកើនឡើងជាង១០​ភាគរយក្នុង​ឆ្នាំ២០២០​ បើ​ប្រៀប​ធៀប​ជា​មួយ​ឆ្នាំ២០១៩។

កាលពីឆ្នាំ​ទៅ​មិញ ការ​គំរាម​កំហែងភេរវកម្ម បានកើត​មានឡើងនៅកន្លែងផ្សេងគ្នានៅក្នុង​តំបន់នានា​នៅទូទាំងពិភពលោក។ ស.រ.អ. បានឆ្លើយ​តប​នឹង​ការគំរាម​កំហែង​ទាំង​នេះ ដោយ​មានរួម​បញ្ចូល​ការពង្រីកក្រុមចម្រុះ​សាកលដើម្បី​យក​ជ័យជម្នះលើ​ពួក ISIS ដែល​នៅ​ពេល​នេះ​ មានសមាជិក៨៤។​

ក្រុមចម្រុះដើម្បី​យក​ជ័យជម្នះលើ​ពួក ISIS ធ្វើការដើម្បី​ពង្រឹង​សមិទ្ធិផល​ក្នុង​ប្រទេស​អ៊ីរ៉ាក់និង​ប្រទេស​ស៊ីរី និង​ពង្រីកកិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ខ្លាំង​ជាង​មុនដោយ​ពួក ISIS នៅ​ផ្នែក​ខាង​លិច​នៃ​ទ្វីបអាហ្វ្រិក​ និង​តំបន់ Sahel។​

ក្នុង​ឆ្នាំ២០២០ ប្រទេស៩ នៅ​ក្នុងអឌ្ឍគោលខាង​លិច​ និង​ទ្វីបអឺរ៉ុប បានចាត់វិធានការជាច្រើនដើម្បីចុច​ឈ្មោះ​ ហាមប្រាម ​ឬ​រឹតត្បិត​ក្រុម Hezbollah។ ​ដោយ​ដឹង​អំពីការ​គំរាម​កំហែង​ខ្លាំង​ឡើងៗ​ពីភាព​ជ្រុលនិយមហិង្សា​ខាងពូជសាសន៍​ ក្រសួង​ការបរទេស​ស.រ.អ.​ ក៏​បានចាត់ទុក​ក្រុម​ជន​ស្បែកសដែល​យល់​ថា​ ពួកខ្លួនល្អ​ប្រសើរផុត​គេ​ថា ជា​អង្គការ​ភេវរកម្ម​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០២០ និង​ដោយ​បានដាក់​ទណ្ឌកម្មលើ​ចលនាចក្រភព​រុស្ស៊ី​ និង​មេដឹកនាំ​បី​នាក់​នៃក្រុម​នេះ។

ស.រ.អ. និង​ពួក​ដៃគូ​របស់ខ្លួន​បានបន្តការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក Al-Qaida ឬ AQ និង​សាខា​របស់ក្រុម​នេះ​ នៅទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០២០។ ពួក Al-Qaida បាន​បង្កើន​វត្តមាន​នៅ​ក្រៅ​ប្រទេស ជាពិសេស​ក្នុង​មជ្ឈិម​បូព៌ា​ និង​អាហ្វ្រិក។​

ប្រទេស​អ៊ីរ៉ង់ បានបន្ត​គាំទ្រ​សកម្មភាពភេរវកម្ម​ក្នុង​តំបន់​ និង​សាកលក្នុង​ឆ្នាំ២០២០។ នៅក្នុង​តំបន់ អ៊ីរ៉ង់​ បាន​គាំទ្រ​ពួក​ដៃ​ជើង​ខ្លួន និង​ក្រុម​ដៃគូ​ក្នុង​ប្រទេស​បារ៉ែន អ៊ីរ៉ាក់ ​លីបង់​ ស៊ីរី និង​យេម៉ែន ដោយ​មាន​រួមបញ្ចូល​ពួក Hizballah និងក្រុម​ Hamas។ នៅជុំវិញ​ពិភពលោក កង​កម្លាំង Qods នៃក្រុម​ឆ្មាំ​បដិវត្តន៍នៅ​តែ​ជា​តួអង្គ​អ៊ីរ៉ង់សំខាន់ក្នុង​ការ​គាំទ្រ​ការជ្រើសរើស​ពួក​ភេរវជន ការផ្តល់ប្រាក់ និង​ការ​ប៉ុនប៉ង​ធ្វើ​អំពើ​ភេរវកម្ម​នៅ​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី ព្រម​ទាំង​នៅ​ទ្វីប​អាមេរិក​ផងដែរ។

ស.រ.អ. បន្ត​បំពេញ​មុខនាទី​សំខាន់​មួយក្នុង​ការ​ប្រឹង​ប្រែង​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ភេរវកម្ម​ក្នុងពិភពលោក។ កាល​ពី​ឆ្នាំ២០២០ ស.រ.អ.​ បានដឹកនាំ​កិច្ចប្រឹងប្រែ​ង​១២៦៧ ​នៃ​គណៈកម្មាធិការ​ខាង​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នៅប៉ែក​ខាងលិច​នៃទ្វីបអាហ្វ្រិក ​មហាតំបន់​សាហារ៉ា ប្រទេស​លីប៊ី យេម៉ែន ​និង​ឥណ្ឌូណេស៊ី។

ស.រ.អ. ក៏​បាន​ទាក់ទងជា​មួយពួក​ដៃគូអន្តរជាតិ​មួយ​ចំនួនដើម្បី​បញ្ចៀស ​និង​ទប់ទល់​នឹង​ភាពជ្រុល​និយមឃោរឃៅ តាមបណ្តាញអ៊ីនធឺណិត និង​ក្រៅ​បណ្តាញ​នេះផង​ដែរ។

របាយការណ៍​ CRT ​នៅ​ឆ្នាំនេះ​ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញការ​ប្តេជ្ញា​គ្មាន​ងាក​រេរបស់​ស.រ.អ.​ដើម្បី​ការពារ​ជីវិតប្រជារាស្ត្រ​អាមេរិកាំង និង​ជីវិតប្រជារាស្ត្រក្រុម​សម្ព័ន្ធមិត្តពី​ការ​គំរាមកំហែងនៃភេរវកម្ម៕

XS
SM
MD
LG