Accessibility links

Breaking News

បទ​វិចារណកថា៖ ការ​ដោះស្រាយ​​ការវាយ​ប្រហារ​​ដោយពួក Houthi ក្នុង​​សមុទ្រ​ក្រហម


រូបឯកសារ៖ ក្រុមប្រដាប់អាវុធឈរនៅលើឆ្នេរ ខណៈដែលកប៉ាល់ពាណិជ្ជកម្មមួយដែលត្រូវបានរឹបអូសដោយក្រុម Houthi របស់ប្រទេសយេម៉ែន ដាក់យុថ្កានៅឆ្នេរសមុទ្រ។
រូបឯកសារ៖ ក្រុមប្រដាប់អាវុធឈរនៅលើឆ្នេរ ខណៈដែលកប៉ាល់ពាណិជ្ជកម្មមួយដែលត្រូវបានរឹបអូសដោយក្រុម Houthi របស់ប្រទេសយេម៉ែន ដាក់យុថ្កានៅឆ្នេរសមុទ្រ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ចាប់តាំង​ពី​ដើមខែធ្នូ​មក គឺ​តិច​ជាង​មួយខែ​ក្រោយការវាយប្រហារដោយក្រុម​ភេរវជន​ហាម៉ាស់​លើ​ជនស៊ិវីលអ៊ីស្រាអែល ពួក​ជនសកម្មប្រយុទ្ធ Houthi គាំទ្រដោយ​អ៊ីរ៉ង់បាន​ចាប់ផ្តើម​ធ្វើការវាយប្រហារ​សឹងតែ​រាល់ថ្ងៃ​ប្រឆាំងនឹងនាវា​ជំនួញបើក​តាម​ច្រកសមុទ្រ Hab-el-Mandeb និង​ច្រកសមុទ្រ Hormuz។ បើ​តាមក្រសួងការពារ​ជាតិ​សហរដ្ឋ​អាមេ រិកថា​ពួក Houthi ​បាន​ធ្វើការវាយប្រហារដោយ​ដ្រូន​និងមីស៊ីល​ជាងមួយ​រយ​ដង​លើ​កប៉ាល់​ជំនួញរបស់​ប្រទេសជាង៣៥។

ច្រកសមុទ្រ Hab-el-Mandeb ភ្ជាប់​សមុទ្រ​ក្រហមជាមួយ​ឈូងសមុទ្រ Adenហើយ​ច្រកសមុទ្រHormuz ជា​កន្លែង​ត​ភ្ជាប់រវាងឈូងសមុទ្រ Aden​ និងសមុទ្រអារ៉ាប់។ ច្រក​សមុទ្រ​នេះ​ជា​ផ្លូវសមុទ្រ​សំខាន់​មួយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក​ Lloyd Austin បាននិយាយថា«ការ​បង្កើន​ការវាយប្រហារ​កាលពី​ពេល​ថ្មីៗនេះ​ដោយពួក Houthi ពី​ប្រទេសយេម៉េន​គំរាមកំហែង​លំហូរ​ពាណិជ្ជកម្ម​ដោយ​សេរី ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​ពួកអ្នកដើរ​កប៉ាល់​និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​»។

លោក Austinបាន​ថ្លែងថា«ការវាយប្រហារ​ទាំងនេះ​ជាការមិន​ប្រយ័ត្ន​ប្រយែង នាំ​ឱ្យ​គ្រោះថ្នាក់​និង​ជា​ការរំលោភលើ​ច្បាប់​អន្តរជាតិ។ ដូច្នេះ យើង​ចាត់វិធានការ​បង្កើត​ក្រុម​ចម្រុះ​អន្តរជាតិ​មួយ​ដើម្បី​ដោះស្រាយការ​គំរាមកំហែង​នេះ...ការណ៍​នេះ​មិនមែន​គ្រាន់ តែ​ជាបញ្ហា​មួយ​របស់​សហរដ្ឋ​អាមេរិក​ទេ វា​ជាបញ្ហា​អន្តរជាតិ​មួយហើយស័ក្តិសម​មានការឆ្លើយតបអន្តរ​ជាតិ»។

កាលពី​ថ្ងៃទី១៨ធ្នូ លោក​រដ្ឋមន្ត្រី Austin បានប្រកាសអំពី«ការបង្កើតកិច្ចប្រតិបត្តិការ Prosperity Guardian ដែលជាការផ្តើម​គំនិតថ្មី​សំខាន់​មួយខាង​សន្តិសុខ​ពហុជាតិនៅ​ក្រោម​ការ​មើល​ការខុស​ត្រូវរបស់​កងកម្លាំង​សមុទ្រចម្រុះនិងកងកម្លាំងចំពោះ​លេខ​១៥៣​របស់កងកម្លាំង​នេះ ដែលផ្តោត​លើ​សន្តិសុខក្នុង​សមុទ្រ​ក្រហម។

នៅក្នុង​ជំនួបមួយតាមបណ្តាញ​វីដេអូកាល​ពីថ្ងៃទី១៨ធ្នូ​ជាមួយ​ពួក​មេដឹកនាំ​កំពូលខាង​ការពារ​ប្រទេសនៃប្រទេស៤៣​និងពួក​អ្នក​តំណាង​មក​ពីសហភាព​អឹរ៉ុប​និង​អង្គការ​អូ តង់ លោករដ្ឋមន្ត្រីAustin បាន​ថ្កោលទោស​ការវាយ​ប្រហារលើការដឹកជញ្ជូន​អន្តរជាតិ​តាមកប៉ាល់​និង​ពាណិជ្ជកម្ម​សាកលថា​ជា​ការ​មិនមាន​ពី​ពេលមុនៗ ហើយលោកបាន​សុំ​ឱ្យប្រទេសច្រើនជាងមុនចូលរួម​ក្នុងការប្រឹងប្រែងទប់ទល់​នឹង​ការវាយប្រហារ​ទាំង​នេះ។

លោក​រដ្ឋមន្ត្រី Austin ​បាន​មានប្រសាសន៍​ថា«កិច្ចប្រតិបត្តិការ Prosperity Guardian ប្រមូលផ្តុំ​ប្រទេសជា​ច្រើន​ឱ្យ...​ដោះស្រាយ​រួមគ្នានូវ​ឧបសគ្គ​ខាងសន្តិសុខក្នុង​ផ្នែក​ខាង​ត្បូងសមុទ្រ​ក្រហមនិងឈូងសមុទ្រ Aden ដោយមាន​គោលដៅ​ធ្វើឱ្យប្រាកដ​ប្រជាអំពី​នាវាចរណ៍​ដោយ​សេរីសម្រាប់ប្រទេស​ទាំងអស់​និងដើម្បីបង្កើនសន្តិសុខនិងភាពសំបូ​ររុងរឿងក្នុង​តំបន់»។

លោក​បាន​ថ្លែងបន្ថែម​ទៀតថា«​សមុទ្រ​ក្រហមជា​ផ្លូវ​ទឹក​ដ៏​សំខាន់មួយដែល​ចាំបាច់​សម្រាប់​សេរីភាព​នាវាចរណ៍​និងជា​ច្រក​របៀងសមុទ្រ​សំខាន់មួយ​ដែល​សម្រួល​ពាណិជ្ជកម្មអន្តរជាតិ។ ពួកប្រទេសដែលប្រព្រឹត្តតាម​គោលការណ៍​ជា​មូលដ្ឋាននៃ​សេរីភាពនាវាចរណ៍ត្រូវតែរួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ជា​ឧបសគ្គនេះ​ដាក់ឱ្យមានដោយ​តួអង្គ​មិនមែន​ជារដ្ឋនេះដែលបានបាញ់មីស៊ីល​និងបង្ហោះ​ដ្រូន​វាយប្រហារ​កប៉ាល់​ជំនួញរបស់​ប្រទេសជាច្រើនដែលបាន​បើកបរត្រឹមត្រូវ​តាម​ច្បាប់​កាត់ផ្លូវទឹក​ទាំង​នេះ»៕

XS
SM
MD
LG