Accessibility links

Breaking News

បទវិចារណកថា៖ ការដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ​ស្រុតចុះ​ក្នុង​តំបន់ Sahel


រូបឯកសារ៖ ទាហាន​ស្មោះត្រង់​នឹង​មេដឹកនាំ​រដ្ឋប្រហារ​ចុងក្រោយ​បង្អស់​នៅក្នុង​ប្រទេស​បួគីណាហ្វាសូ។
រូបឯកសារ៖ ទាហាន​ស្មោះត្រង់​នឹង​មេដឹកនាំ​រដ្ឋប្រហារ​ចុងក្រោយ​បង្អស់​នៅក្នុង​ប្រទេស​បួគីណាហ្វាសូ។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក​ស្រី Molly Phea ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​អាហ្វ្រិកបាន​និយាយថា ​សហរដ្ឋ​អាមេរិក«ទទួលស្គាល់ទ្វីប​អាហ្វ្រិក​ថា​ជាដៃគូ​មួយ​អំពី​គុណធម៌​និង​ផលប្រយោជន៍​ដូចគ្នា»។

រដ្ឋប្រហារមួយចំនួន​កាលពីពេលថ្មីៗនេះ​ក្នុង​តំបន់ Sahel អាច​បណ្តាលមក​ពី​ឧបសគ្គ​ធំៗ​ដែល​តំបន់​នោះ​ប្រឈម មានរួម​ប្រពៃណី​នៃអភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​ខ្សោយ ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៃ​ភេរវកម្ម​និង​ឱកាស​មិនគ្រប់គ្រាន់​ខាង​សេដ្ឋកិច្ច​ និង​ខាង​ការសិក្សា​អប់រំសម្រាប់ក្រុម​យុវជនក្នុ​ងតំបន់នោះ។

លោកស្រីឧបការី​រដ្ឋមន្ត្រីបាន​ពន្យល់​ថា៖ ​«យើងសម្របសម្រួលការឆ្លើយ​តប​របស់​យើងនឹង​រដ្ឋប្រហារ​ទាំងនេះ​ដើម្បីឧបត្ថម្ភ​អភិបាល​កិច្ចល្អដោយធ្វើឱ្យប្រាកដ​ថា​មាន​ការដោះស្រាយកង្វល់​របស់​ប្រជារាស្ត្រដោយសមធម៌និងយុត្តិធម៌»។

លោកស្រីបានថ្លែង​ថា៖ «ជា​ឧទាហរណ៍​ ក្រោយពីរដ្ឋប្រហារយោធាកាលពី​ខែកក្កដា​នៅ​ក្នុងប្រទេស​នីហ្សេ យើងបានផ្អាកកម្ម​វិធី​ជំនួយ​សន្តិសុខ​ជាង៣០០លាន​ដុល្លារ​នៅ​ក្នុង​កម្មវិធី​កិច្ចសហការ​ប្រឆាំង​ឧបសគ្គក្នុង​សហសវត្សរ៍ MCC របស់​យើងនីង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​របស់យើង។ ដើម្បីពង្រឹងអង្គការតំបន់​ក្នុងអាហ្វ្រិក​ហៅ ECOWAS ដែល​មាន​ការបារម្ភដូចយើង​អំពី​ការរាលដាលរដ្ឋប្រហារ យើង​គាំទ្រ​យ៉ាង​សកម្មក្នុង​ការចរចា​របស់ពួក​គេ​ជា​មួយក្រុមប្រឹក្សាយោធានៅប្រទេស​នីហ្សេ​ដោយ​អាច​ឱ្យពួកគេ​ប្រើឥទ្ធិពលនៃជំនួយ​របស់យើងដើម្បី​ចាត់ចែង​ឱ្យមានពេលវេលានៃ​អន្តរកាល​ប្រជាធិបតេយ្យ​ និងសម្រាប់​ការដោះលែង​អតីតប្រធានាធិបតី​លោក Bazoum‍»។

សហរដ្ឋ​អាមេរិកនៅតែគាំទ្រ​គ្មានងាករេ​ដល់ប្រជារាស្ត្រ​ប្រទេសនីហ្សេ​ដោយ​រក្សា​ទុក​កម្មវិធី​ចាំបាច់ខាង​សុខភាព​និង​ស្បៀង​អាហារ។

លោកស្រី​ឧបការី​រដ្ឋមន្ត្រី​ការបរទេស Phee បានថ្លែង​ថា ​ការមានលទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​នីហ្សេ​មានតិចតួច​ ពីព្រោះរដ្ឋាភិបាល​អន្តរកាលគាំទ្រ​ដោយពួក Wagner បាន​ពន្យារ​ពេលការបោះឆ្នោត ហើយប្រឹងប្រែង​ដាក់ឱ្យមានការ​គ្រប់គ្រង​ក្នុងផ្នែក​ខាង​ជើង​នៃប្រទេសម៉ាលី។

លោកស្រី​បាននិយាយ​ថា៖ ​«ការចុះថមថយសន្តិសុខ កំណើន​ការស្លាប់​នៃជនស៊ីវីលនិង​ការទាញយក​ប្រយោជន៍​ពីប្រភព​ធនធានធម្មជាតិរបស់​ប្រទេ​សនេះបង្ហាញឱ្យ​ឃើញ​គ្រោះថ្នាក់នៃមុខនាទី​របស់ក្រុម Wagner»។

លោកស្រីឧបការី​រដ្ឋមន្ត្រី Phee បាន​ថ្លែងថា ​ប្រទេសបួគីណាហ្វាសូ​កំពុង​ប្រឈម​នឹងវិបត្តិ​ធ្ងន់ធ្ងរ​ខាង​សន្តិសុខ​និងសិទ្ធិ​មនុស្ស។

លោកស្រី​បានថ្លែង​ថា៖ ​«យើង​សុំ​ដល់ជនជាតិ​បួគីណាហ្វាសូ​ឱ្យ​ប្រើយុទ្ធសាស្ត្រ​ប្រឆាំងភេរវកម្មដែល​ផ្តល់អាទិភាព​ដល់​ស្ថាប័ន​សន្តិសុខ។ យើងដឹង​ថា​ របៀប​ដោះស្រាយ​បែប​យោធា​ប្រឆាំង​នឹងភេរវកម្មដូច​ការដោះស្រាយ​មួយ​នៅ​ម៉ាលី​ប្រាកដ​ជា​គ្មានជោគជ័យទេ។ ដើម្បីដោះស្រាយអស្ថិរភាព​នយោបាយ​កំពុង​មាននៅបួគីណាហ្វាសូ យើង​ជំរុញ​ឱ្យមានអន្តរកាល​ប្រជាធិបតេយ្យ​តាម​ពេលវេលាមួយ​ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈហើយនោះ»។

លោកស្រីឧបការីរដ្ឋមន្ត្រី Phee បានពោលថា៖ «នៅពេល​យើង​គាំទ្រពួក​ដៃគូ​អាហ្វ្រិក​របស់យើង​ក្នុង​ការ​ទប់ទល់នឹងឧបសគ្គទាំងនេះ​ យើងមានជំនឿថា ការដឹកនាំជា​មួយ​គុណតម្លៃរបស់​យើង​នឹង​គាំទ្រល្អ​បំផុត​ដល់យុទ្ធសាស្ត្រ​សន្តិសុខជាតិ​របស់យើង»៕

XS
SM
MD
LG