Accessibility links

Breaking News

បទវិចារណកថា៖ ការពង្រឹង​អំណាច​ស្ត្រី​នៅ​អាមេរិក​កណ្តាល


រូបឯកសារ៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​លើក​កម្ពស់​ការពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី​នៅ​ភាគខាងជើង​នៃ​អាមេរិក​កណ្តាល​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នៃ​ទ្វីប​អាមេរិក។
រូបឯកសារ៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​លើក​កម្ពស់​ការពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី​នៅ​ភាគខាងជើង​នៃ​អាមេរិក​កណ្តាល​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នៃ​ទ្វីប​អាមេរិក។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អនុប្រធានាធិបតី​ស.រ.អ​.លោកស្រី​ Kamala Harris បានមានប្រសាសន៍​ថា៖ «នៅ​ពេល​ក្រុម​ស្ត្រីមានជោគជ័យ សង្គម​ទាំងមូលទទួល​អត្ថប្រយោជន៍‍»។​ ហេតុដូច្នេះ​ហើយ​បាន​ជា​ការ​ពង្រឹង​អំណាច​ស្ត្រី​ជាផ្នែក​ធំមួយ​នៃយុទ្ធសាស្ត្រ​របស់​រដ្ឋបាល​លោក Biden និងលោកស្រី ​Harris ដើម្បី​រក​ឱ្យ​ឃើញ​ និងបំបាត់​បុព្វហេតុ​ជា​ឫសគល់​នៃ​ចំណាក​ស្រុក​មិន​ទៀងទាត់​នៅ​ទ្វីប​អាមេរិក​កណ្តាល។

ចំពោះ​បញ្ហា​ចំណាក​ស្រុក លោកស្រីអនុប្រធានាធិបតី Harris បានមាន​ប្រសាសន៍​ថា៖ «មនុស្ស​មិន​ចង់​ចង់​ចាក​ចេញ​ពី​ប្រទេស​ពួក​គេ​ទេ‍»។

«ហើយនៅពេល​ពួក​គេ​ចាកចេញ តាមធម្មតាដោយសារ​ហេតុផល​មួយ​ក្នុង​បណ្តា​ហេតុផល​ពីរ​គឺពួក​គេ​រត់​ចេញ​ពី​គ្រោះថ្នាក់ ឬ​មួយ​ពួក​គេ​មិនអាច​ដោះស្រាយជីវភាពរស់នៅ​របស់​ពួកគេ​ឬ​របស់គ្រួសារ​ពួក​គេ‍»។

កាលពីឆ្នាំមុន លោកស្រី​អនុប្រធានាធិបតី​ Harris បាន​អំពាវនាវឱ្យ​មានសកម្មភាព​ ដោយបានអញ្ជើញ​វិស័យ​ជំនួញ ក្រុម​ហ៊ុន​និង​សង្គម​ស៊ីវិល​ឱ្យ​ចូល​រួម​ជា​មួយ​ស.រ.អ.ក្នុងការ​ពង្រីក​វិនិយោគ​របស់ពួក​គេ និង​ការទាក់ទង​ជាមួយផ្នែក​ខាង​ជើង​នៃទ្វីបអាមេរិក​កណ្តាល។ រហូត​មក​ដល់​ពេល​នេះ ​ការ​អំពាវនាវនេះ​ប្រមូលបានប្រាក់​ជាង​៣២០០​លាន​ដុល្លារ​នៃការ​សន្យា​បណ្តាក់​ទុននៅ​ទី​នោះ។

កាលពី​ខែ​មិថុនា លោកស្រី​អនុប្រធានាធិបតី Harris បាន​ប្រកាសការ​ផ្តើមគំនិត​ថ្មីៗ​ដោយ​ផ្តល់អាទិភាព​ដល់​ស្ត្រី។ ភាពជា​ដៃគូ​សម្រាប់ផ្នែក​កណ្តាល​នៃ​ទ្វីប​អាមេរិក ដែលជាស្ថាប័ន​មិនប្រកាន់​គណបក្ស និង​មិន​មែន​ជា​របស់​រដ្ឋាភិបាល​ បានបង្កើត​ការផ្តើមគំនិត​មួយ​មានឈ្មោះ​ថា In Her Hands Initiative ដែលនឹង​«ពង្រឹង​អំណាច​ស្ត្រី ការពារ​ស្ត្រី​ និង​ហ្វឹកហ្វឺន​ស្ត្រី​នៅប៉ែកខាង​ជើង​នៃ​ទ្វីប​អាមេរិក​កណ្តាល‍»។

នៅក្នុងការផ្តើម​គំនិត​នេះ ក្រុម​ហ៊ុន​ខ្លះ​ក្នុង​បណ្តាក្រុម​ហ៊ុននិង​អង្គការដែល​បានឆ្លើយ​តប​នឹងការ​អំពាវ​នាវ​ឱ្យ​ធ្វើ​សកម្មភាព​«​បាន​ធ្វើការ​សន្យាថ្មីៗដើម្បីឱ្យ​វិស័យ​ជំនួញ​របស់ស្ត្រី​ប្រើ​បណ្តាញ Internet ​ក្នុង​តំបន់ដើម្បី​ភ្ជាប់ស្ត្រី​ជាមួយប្រព័ន្ធ​ធនាគារ​ ដើម្បី​ជួយ​ឱ្យស្ត្រី​ច្រើន​ជាងមុន​ចូល​រួមក្នុងវិស័យ​កសិឧស្សាហកម្ម​ ​ដើម្បីហ្វឹកហ្វឺនស្ត្រី​ឱ្យចេះ​សរសេរ​កូដ​និង​យល់ដឹង​អំពី​សន្តិសុខបណ្តាញ​ Internet និង​ដើម្បី​លើក​កម្ពស់​ស្ត្រីនៅ​ក្នុង​ក្រុម​ហ៊ុន‍​ផង​ដែរ»។ នេះជាសម្តីរបស់​លោកស្រី​អនុប្រធានាធិបតី​ Harris។

លោកស្រី​អនុប្រធានាធិបតី​ Harris បាន​មានប្រសាសន៍​ថា៖ «បន្ថែម​លើ​នេះ យុទ្ធសាស្ត្ររបស់​រដ្ឋបាល​យើង​មានរួម​បញ្ចូលភាព​ដៃ​គូជា​មួយសង្គម​ស៊ីវិល​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​ផ្អែក​លើ​ Gender នៅ​ក្នុងតំបន់‍»។

លោកស្រីបានមានប្រសាសន៍​ថា៖ «អាទិភាព​ទាំង​ពីរ​នេះ​ត្រូវ​តែ​មាន​ជា​មួយ​គ្នា ពីព្រោះយើង​ដឹង​ថា ការពង្រឹង​អំណាច​ស្ត្រី​ក្នុងវិស័យ​សេដ្ឋកិច្ច​មិនមែន​គ្រាន់​តែ​ផ្តល់​ការងារ​ឱ្យ​ពួក​គេ​ប៉ុណ្ណោះទេ តែវាក៏អំពី​ការ​កែលម្អ​គុណភាព​ជីវិត​ពួ​ក​គេផង​ដែរ...នៅ​ពេលស្ត្រី​គ្មានស្ថិរភាពហិរញ្ញវត្ថុ...ទិន្នន័យ​បង្ហាញយើង​ថា​ ​ពួក​គេ​ទំនងជា​ឋិត​ក្នុងទំនាក់ទំនង​ដែលមានការ​រំលោភ​ធ្វើបាប។ ការ​គ្មាន​ឱកាស​នឹងនាំឱ្យមាន​អំពើ​ហិង្សា​មិនចេះចប់​។ តែ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​ណា​ស្ត្រីមាន​ឱកាស​សេដ្ឋកិច្ច​ យើង​ឃើញ​មានការកាត់បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការកាត់​បន្ថយអំពើហិង្សា​ផ្លូវ​ភេទ និង​ការកាត់បន្ថ​យអំពើ​ហិង្សា​ផ្អែក Gender ​ផង​ដែរ‍»។

ផែនការ​នេះបង្កើត​រួម​គ្នា​នូវប្រព័ន្ធ​មួយ​នៃ​ឱកាស​សម្រាប់​ស្ត្រី​នៅក្នុងផ្នែក​ខាង​ជើង​នៃ​ទ្វីបអាមេរិក​កណ្តាលនិង​ជួយ​កសាងកិច្ច​ការពារប្រឆាំង​នឹង​អំពើ​ហិង្សា។​

លោកស្រី​អនុប្រធានាធិបតី Harris បានមានប្រសាសន៍ថា៖ «នៅ​ពេលណាលោក​អ្នក​លើកកម្ពស់ឋានៈស្ត្រី លោកអ្នក​លើ​កម្ពស់ឋានៈសេដ្ឋកិច្ច​គ្រួសារ ​ឋានៈសេដ្ឋកិច្ចរបស់​សហគមន៍​ក្រុម​ស្ត្រី​ទាំង​នេះ​និង​ឋានៈសេដ្ឋកិច្ច​នៃអឌ្ឍគោល​យើង​ផង​ដែរ។ យើង​បានសម្រេច​សមិទ្ធិ​ផល​ច្រើន តែ​នេះគ្រាន់​តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ​ ហើយយើងប្តេជ្ញា​ធ្វើ​ឱ្យ​ការណ៍នេះ​បានសម្រេច​ទាំង​ស្រុង‍»៕

XS
SM
MD
LG