Accessibility links

Breaking News

បទ​វិចារណកថា៖ ដំណោះស្រាយ​ចំពោះ​ការក្ដោបក្តាប់​អំណាច​របស់​របប​គុយបា


រូបឯកសារ៖ អ្នកស្រី Berta Soler មេដឹកនាំ​ក្រុម​ចលនា The Ladies in White ដែល​ជាក្រុម​ប្រឆាំង កាន់បដា​ដែល​មាន​រូប​ស្ថាបនិក​ចលនា​នេះ គឺ​អ្នកស្រី Laura Pollan ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង Havana។
រូបឯកសារ៖ អ្នកស្រី Berta Soler មេដឹកនាំ​ក្រុម​ចលនា The Ladies in White ដែល​ជាក្រុម​ប្រឆាំង កាន់បដា​ដែល​មាន​រូប​ស្ថាបនិក​ចលនា​នេះ គឺ​អ្នកស្រី Laura Pollan ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង Havana។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អស់​រយៈ​ពេល​៥​ទសវត្សរ៍​មក​ហើយ ដែល​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​គុយបា បាន​រក​ដំណោះស្រាយ​ចំពោះ​រាល់ការ​រឹតត្បិត​សេរីភាព​ដ៏​ធ្ងន់ធ្ងរ​របស់​របប​គុយបា ទៅ​លើ​គ្រប់​ផ្នែក​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​គុយបា។​

លោក​ឯកអគ្គរដ្ឋទូត Michael Kozak ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការអឌ្ឍគោល​ខាង​លិច បាន​ថ្លែងនៅ​ឯ​កិច្ចប្រជុំ​ផ្តល់​ព័ត៌មាន​អំពី​ក្តី​បារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​គុយបាថា៖ «គ្រប់​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ទាំង​អស់​ ត្រូវ​ប្រឈម​នឹង​សំណុំ​បញ្ហាដូច​គ្នា និង​តែង​ព្យាយាម​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំង​នោះ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​គុយបា ក្នុង​បំណង​បង្ខំ​ឱ្យ​របប​នេះ​ បើក​ចំហ​គោលជំហរ​របស់​ខ្លួន​ចំពោះ​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល និង​ពហុបក្ស​និយម។

លោក​ឯកអគ្គរដ្ឋទូត Michael Kozak ថ្លែង​ថា យុទ្ធសាស្ត្រ [របស់​សហរដ្ឋ​អាមេរិក] ​នេះ​ ទទួល​ជោគជ័យ​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​សារ​«សេដ្ឋកិច្ច​គុយបា​ត្រូវ​រៀបចំ​ឡើងជា​ទម្រង់​បរាសិត (ឬ​បញ្ញើក្អែក)។ របប​នេះ​ រស់រាន​ដោយ​សារ​អ្នក​ដទៃ»។ លោក​បន្ថែម​ថា៖ «ពី​ដំបូង​ឡើយ​ពួក​គេ​អាច​ដាក់​វិធានការគាបសង្កត់​ដ៏​ខ្លាំងក្លា​បែប​នេះបាន ដែល​បាន​បណ្តាល​ឱ្យ​សហគ្រិន​គុយបា​ភាគ​ច្រើន​រត់​គេច​ទៅ​ក្រៅ​ប្រទេស និង​បាន​បិទ​សមាគម​និស្សិត កាសែត​នានា និង​រាល់​ទម្រង់​នៃ​សង្គម​ស៊ីវិល។ ពួក​គេ​អាច​ធ្វើ​យ៉ាង​ដូច្នេះ​បាន ថ្វី​បើ​ការ​ធ្វើ​ដូច្នេះ​បាន​បំផ្លិចបំផ្លាញ​ដល់​សេដ្ឋកិច្ច​គុយបា​ក៏​ដោយ។ នោះ ​គឺ​ដោយ​សារ​តែ​របប​នេះ ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ខាង​ក្រៅ​អស់​ជាច្រើន​ឆ្នាំ​ គឺ​ពី​សហភាព​សូវៀត»។

យើង​បាន​ដឹង​ថា ​ការណ៍​នេះ​ជា​រឿង​ពិត​ ដោយ​សារ​នៅ​ក្រោយ​ពេល​ដែល​សហភាពសូវៀត​ត្រូវ​រលាយ​នៅ​ចុង​ឆ្នាំ​១៩៩១ ប្រទេស​គុយបា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​សម្បទាន​មួយ​ចំនួន ដើម្បី​ចៀសវាង​កុំ​ឱ្យ​ប្រជាជន​គុយបា​ត្រូវ​អត់​អាហារ។ លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ Kozak ថ្លែង​ថា រដ្ឋាភិបាល​គុយបា​ពេល​នោះ​ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ចំហ​សេដ្ឋកិច្ច​ជាង​មុន​បន្តិច «ហើយ​ប្រទេស​នេះ​ ក៏​ចាប់​ផ្តើម​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ផ្លាស់ប្តូរ​នោះ ​សកម្មភាព​ដោយ​សេរី​ទាំង​នោះ គឺ​ជា​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​គុយបា»។

លោក​ឯកអគ្គរដ្ឋទូត Kozak ថ្លែង​បន្ត​ថា បន្ទាប់​មក​នៅ​ឆ្នាំ​១៩៩៨ លោក Hugo Chavez បាន​ឡើង​កាន់កាប់​អំណាច​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ​និង​ចាប់​ផ្តើម​ឧបត្ថម្ភ​ដល់​របប​គុយបា។ លោក​ថា៖ «ហើយ​ភ្លាមៗ​នោះ [គុយបា] ក៏​ប្រែក្រឡះ​វិធានការ​បើក​ចំហប្រទេសទាំង​អស់​ និង​ត្រឡប់​ទៅ​រក​ទម្រង់​សេដ្ឋកិច្ចបែប​គាបសង្កត់​ដូច​មុន​វិញ»។​

លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ Kozak ថ្លែង​ថា ដោយ​សារ​មូលហេតុ​ទាំង​អស់​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Donald Trump «បាន​ផ្តោត​ទៅ​លើ​ការ​បដិសេធ​មិន​ឱ្យ​របប​របស់​លោក Castro អាច​ទទួល​បាន​ធនធាន​ដើម្បីប្រើប្រាស់​សម្រាប់​ការ​គាបសង្កត់​របស់​ខ្លួននៅ​ក្នុង​ប្រទេស​គុយបា និង​ការ​ជ្រៀតជ្រែក​ដ៏​អាក្រក់​របស់​ខ្លួន​ទៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន។ ហើយ​យើង​បាន​ធ្វើ​ដូច្នេះ​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ដាក់​គោលដៅ​ចំៗ​ទៅ​លើ​ស្ថាប័ន​យោធា សន្តិសុខ និង​ស៊ើបការណ៍​សម្ងាត់​របស់​គុយបា។ យើងមាន​គោលដៅ​ពង្រឹង​សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​របស់​គុយបា ប៉ុន្តែ​មិន​គាំទ្រ​របប​គុយបា​ដែល​ជិះជាន់​ខ្លាំង​នោះ​ទេ។ ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​គុយបា ត្រូវ​តែ​ស្ថិត​នៅ​ជា​គោលបំណងចម្បង​នៃ​គោលនយោបាយ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​គុយបា»៕

XS
SM
MD
LG