Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​ប្រធានាធិបតី​ឆ្នាំ ២០២៣


រូបសំណាក​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Abraham Lincoln នៅ​បូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
រូបសំណាក​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Abraham Lincoln នៅ​បូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ និង​ស្ថាប័ន​អាមេរិកាំង

នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ទី​៣​នៃខែ​កុម្ភៈ ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ទិវា​ប្រធានាធិបតី។ ថ្ងៃ​ឈប់​សម្រាក​នេះបាន​ត្រូវចំ​ចន្លោះ​នៃ​ថ្ងៃ​កំណើត​របស់​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​និង​គួរឱ្យ​សរសើរ​បំផុត២រូប​របស់​សហរដ្ឋ​អាមេរិក​គឺ​ លោក Abraham Lincoln កើត​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ និង​លោក George Washingtonកើត​នៅ​ថ្ងៃ​ទី២២។ ប្រធានាធិបតី​នីមួយៗ​មាន​ឥទ្ធិពល​នៅ​ក្នុង​ការបង្កើត​ និង​ការអភិវឌ្ឍ​សហរដ្ឋ​អាមេរិក​តាម​របៀប​រៀងៗខ្លួន។

លោក George Washington ជួនកាល​ត្រូវ​បាន​គេ​ហៅថា​ បីតា​របស់សហរដ្ឋ​អាមេរិក។ ក្នុង​ឋានៈ​ជា​មេដឹកនាំ​របស់​កងទ័ព​ឧទ្ទាម​ដែល​ឈ្នះសង្គ្រាម​បាន​ទទួល​ឯករាជ្យ​ពី​ការគ្រប់គ្រង​របស់​អង់គ្លេស លោក​ត្រូវ​បាន​គេ​គោរព​យ៉ាង​ជ្រាលជ្រៅ​ថា​ជា​វីរៈជន​ទី១​របស់​សហរដ្ឋ​អាមេ រិក​ និង​ត្រូវ​បាន​ទទួល​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ដែល​គ្មាន​ជនណា​អាច​ធ្វើ​បាន។ បើ​លោក​ជា​មនុស្ស​មិន​ប្រកាន់​គោលការណ៍ លោក​អាច​ប្រើប្រាស់​ប្រជាប្រីយ៍ភាព​ដ៏​អស្ចារ្ស​របស់​លោក​ដើម្បី​ដំឡើង​ខ្លួន​លោក​ទៅកាន់​តួនាទី​ដ៏​មាន​អំណាច​ជា​ស្តេច​នៃ​អាណានិគម​ទាំង១៣​របស់​អាមេរិក​ខាង​ជើង។ លោក​បាន​និយាយ​ទៅកាន់​ពួក​អ្នក​កោតសរសើរ​លោក​ដែល​ស្នើ​ឱ្យ​លោក​ឡើង​សោយរាជ្យយ៉ាង​ដូច្នេះ​ថា «ការគិត​ខូច»។

តែ​ផ្ទុយ​ទៅវិញ លោក​បាន​ប្រើ​ឥទ្ធិពល​ដ៏​អស្ចារ្ស​របស់​លោក​ដើម្បី​ជួយ​បង្កើត​គ្រឹះ​របស់​ប្រ ទេស​ថ្មី​នេះ។ ក្នុង​រយៈពេល​ជាង៦ឆ្នាំ​បន្ទាប់ពី​បដិវត្តន៍​មក នៅពេល​ដែល​ប្រទេស​ដ៏ក្មេង​ខ្ចី​នេះ​បាន​ខិតខំ​តស៊ូ​ដើម្បី​បង្កើត​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ដែល​នឹង​រួមបញ្ចូល​អតីត​អាណានិគម​ទាំង​អស់​ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​រដ្ឋ​នីមួយៗ លោក​បាន​ប្តេជ្ញា​ថា​ សហរដ្ឋ​អាមេរិក​ដ៏​ក្មេង​ខ្ចី​នេះ​តាមរយៈ​ការលំបាក​ខាង​ពលកម្ម​ពី​ដំបូង​ដែល​នៅ​ទីបញ្ចប់​បាន​ផ្តល់​កំណើត​ជា​រដ្ឋាភិបាល​មាន​ស្ថិរភាព ​ប្រជាធិបតេយ្យ​និង​មាន​ច្បាប់​ទម្លាប់​មួយ។

លោក Washington បាន​បន្ត​បង្កើត​របៀបរបប​សម្រាប់​អ្នកកាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​អនាគត​ដោយ​បាន​បង្កើតចំណុច​ដ៏​សំខាន់ៗ​ដែល​មិនធ្លាប់​មាន​សម្រាប់​អ្នក​កាន់​តំណែង​បន្ទាប់ពី​លោក។ សកម្មភាព​ដ៏​សំខាន់​របស់​លោក​នៅពេល​ចុងក្រោយ​ជា​ប្រធានាធិបតី​គឺ​ការចាកចេញ​ពី​តំណែង​ដោយ​ការស្ម័គ្រចិត្ត​បន្ទាប់ពី​កាន់​តំណែង​២​អាណត្តិ​ដែល​មួយ​អាណត្តិៗ​មាន​រយៈពេល​៤​ឆ្នាំ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ មាន​ការផ្ទេរ​អំណាចដោយ​សន្តិវិធី​ទៅឱ្យ​អ្នក​កាន់​តំណែង​ដែល​ជាប់​ឆ្នោត​ជំនួស​លោក។

ចំណែកឯ​លោក Abraham Lincoln វិញបាន​ដឹកនាំ​ប្រទេស​នៅពេល​ដែល​ប្រទេស​នេះ​បាន​រងការគំរាម​កំហែង​បែងចែក​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល។ ជា​សំណាង​ល្អ​សម្រាប់​សហរដ្ឋ​អា មេរិក លោក​មាន​លក្ខណៈ​ប្រសើ​ជាង​មេដឹកនាំ​ដែល​ឈ្នះ​ឆ្នោត​កាលពី​ពេល​មុន។ នៅពេល​ដែល​សង្គ្រាម​បាន​ជិត​ដល់​ទីបញ្ចប់ លោក​បាន​ចាប់ផ្តើម​រៀបចំ​ការផ្លាស់ប្តូរ​ដោយ​សន្តិវិធី​នៃ​ការបែងចែក​អំណាច​រវាង​រដ្ឋាភិបាល​សហព័ន្ធ​និង​អង្គភាព​រដ្ឋាភិបាល។

ជា​លទ្ធផល សហរដ្ឋ​អាមេរិក​បាន​ចេញផុត​ពី​សង្គ្រាម​ស៊ីវិល​ដែល​ក្លាយ​ជា​ប្រទេស​កាន់តែ​ខ្លាំង​ឡើងគឺ​ សហភាព​រដ្ឋ​ដ៏ពិតប្រាកដ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ដ៏​ខ្លាំង​មួយ។

នៅថ្ងៃ​នេះ ទិវា​ប្រធានាធិបតី​ផ្តល់​ការគោរព​ដល់​មនុស្ស​គ្រប់រូប​ដែល​បាន​កាន់​តំណែង​ជាន់​ខ្ពស់​បំផុត។ ក៏ប៉ុន្តែ គ្មាន​ប្រធានាធិបតី​ណាមាន​ឥទ្ធិពល​ ឬ​សក្តិសម​ទទួល​បាន​ការគោរព​ជាង​លោក Washington ​និង​លោក Lincoln ​ដែល​បាន​បង្រួប​បង្រួម​ប្រទេស​នៅ​ក្រោមឧត្តមគតិ​មួយ​ដែល​បាន​បង្កើត​ប្រទេស​និង​ប្រជាពលរដ្ឋ៕

XS
SM
MD
LG