Accessibility links

Breaking News

បទវិចារណកថា៖ ពិធី​បុណ្យ​ណូអែល​ឆ្នាំ២០២៣


ដើម​ណូអែល​ដែល​ត្រូវបាន​គេ​ដាក់​តាំង​នៅ​ Rockefeller Center ត្រូវបាន​អុជ​ភ្លើង​នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក។
ដើម​ណូអែល​ដែល​ត្រូវបាន​គេ​ដាក់​តាំង​នៅ​ Rockefeller Center ត្រូវបាន​អុជ​ភ្លើង​នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

ថ្ងៃទី ​២៥ ​ធ្នូ ជា​ថ្ងៃ​បុណ្យ​សំខាន់បំផុត​របស់គ្រឹស្តសាសនា​ដែល​រំឭកដល់ថ្ងៃប្រសូត​របស់​ព្រះយេស៊ូកាលពី​ ២ ពាន់​ឆ្នាំ​មុននេះ ដែល​ក្រុមគ្រឹស្តសាសនិក​ជន​គោរព​ថាជា​ព្រះអាទិទេពមក​កើត ជា​អ្នកជួយ​សង្គ្រោះ និង​ជាពន្លឺ​នៃពិភពលោក។

គេមិន​បាន​ដឹងអំពីថ្ងៃ​ប្រសូត​ពិត​ប្រាកដ​របស់ព្រះយេស៊ូ​ទេ ហើយ​ប្រភព​ពិត​ប្រាកដនៃការកំណត់ថ្ងៃ​ទី ២៥ ធ្នូ​ ជា​ថ្ងៃ​ប្រសូត​របស់ព្រះយេស៊ូក៏​មិន​ប្រាកដ​ប្រជា​ដែរ។ តែ​ថ្ងៃ​ខែនេះ​ ឋិត​ក្នុង​រដូវ​ធ្លាក់ទឹកកក។ សម្រាប់​មនុស្សជំនាន់​បុរាណ​នៅទូទាំង​ពិភពលោក ​ការចាក​ចេញ​ពីពន្លឺ​រដូវ​ធ្លាក់ទឹកកកទៅ​កាន់ថ្ងៃវែងៗ​នៃរដូវ​ស្លឹក​ឈើលាស់ជា​និមិត្តរូប​នៃការ​មានធម្មជាតិ​ជា​ថ្មី​ទៀត។

ហើយ​ដោយសារពួកអ្នកកាន់​សាសនា​គ្រឹស្តជឿ​ថា ​ព្រះយេស៊ូជា​ពន្លឺនៃពិភពលោក វា​ហាក់ដូចជា​សម​ហតុផល​សម្រាប់ក្រុមគ្រឹស្តសាសនិក​ជំនាន់មុន​ដែល​ថា​ ដល់ពេល​វេលា​ហើយ​សម្រប់ប្រារព្ធថ្ងៃប្រសូត​របស់ព្រះ​យេស៊ូ។ នៅក្រោយ​ឆ្នាំ ២២១ ថ្ងៃទី​២៥ ​ខែធ្នូបាន​ត្រូវទទួល​ស្គាល់បន្តិច​ម្តងៗ​ថា​ ជា​ថ្ងៃខែនៃការប្រសូត​របស់​ព្រះ​យេស៊ូ។ ហើយត​មក​ទៀត ពួក​អ្ន​កនិពន្ធ​គោរពគ្រឹស្តសាសនា​បានចាប់ផ្តើម​ធ្វើឱ្យមានការ​ទាក់ទងគ្នារវាង​ការរះឡើង​វិញ​នៃព្រះអាទិត្យនិង​ការប្រសូត​នៃ​ព្រះរាជបុត្រ​ព្រះអាទិទេព។​

លោកប្រធានា​ធិបតី​ Joe Biden បានមាន​ប្រសាសន៍​ថា៖ ​«​រឿងបុណ្យណូអែល​សំខាន់​ណាស់សម្រាប់ជំនឿ​គ្រឹស្តសាសនា។ តែសារ​នៃសេចក្តី​សង្ឃឹម​ សេចក្តី​ស្រឡាញ់​ សន្តិភាព​និង​ការសប្បាយ​រីករាយ ទាំងអស់នេះក៏មានភាព​សាកលដែរ‍»។

លោកប្រធានាធិបតី​បាន​និយាយថា៖ «សារនេះនិយាយ​មក​កាន់យើង​ទាំងអស់គ្នា ទោះជាយើង​ជា​អ្នកកាន់គ្រឹស្តសាសនា​ ជាជន​អំបូរជ្វីហ្វ ​ជា​អ្នកគោរព​ព្រហ្មញ្ញសាសនា ជា​ក្រុម​អ្នក​កាន់ព្រះពុទ្ធសាសនា​ ឬកាន់សាសនា​ឯទៀត ឬគ្មាន​ជំនឿ​សាសនា​ក៏​ដោយ។ សារនេះ​និយាយមកកាន់យើងទាំ​ងអស់គ្នាដែល​ជា​មនុស្ស​ឋិតនៅលើផែនដី​នេះដើម្បី​យក​ចិត្ត​ទុកដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅមក ដើម្បីស្រឡាញ់​គ្នា​ទៅវិញទៅមក‍»។

ជាការពិត​នៅ​ពេលបុណ្យ​ណូអែល ក្រុមគ្រឹស្តសាសនិកផ្សព្វផ្សាយ​ដោយពាក្យ​សម្តី​និង​សកម្មភាព​នូវ​សារ​មួយនៃសន្តិភាពនិង​សេចក្តី​ស្រឡាញ់​សម្រាប់មនុស្សគ្រប់គ្នា​ សារ​នៃ​សប្បុរសធម៌ សារនៃភាព​សប្បាយរីករាយ​ និង​សេចក្តីសង្ឃឹម។ វា​ជា​ពេល​វេលា​មួយ​សម្រាប់បង្ហាញសេចក្តីស្រឡាញ់​និងការអរគុណ​ដល់​គ្រួសារ ​មិត្តភ័ក្តិនិង​អ្នក​ជិត ខាង និង​ដើម្បីប្រព្រឹត្ត​លើមនុស្ស​ដែលមិនធ្លាប់​ស្គាល់​គ្នា​ដោយ​ចិត្តល្អ​និង​ចិត្តសប្បុរសផង​ដែរ។

លោកប្រធានាធិបតី Biden បាន​មានប្រសាសន៍​ថា៖ ​«ជួនកាល​សកម្មភាពតូចតាចបំផុត​នៃ​ការមាន​ចិត្តល្អអាចមានន័យច្រើន។ ​ការ​ញញឹមមួយ។ ការ​ឱបគ្នា​មួយ។ ការហៅ​ទូរសព្ទ​មួយ។ ការបរិភាគកាហ្វេ​មួយពែង​ជា​មួយគ្នា។ សកម្មភាពនៃការមានចិត្តល្អដែល​អាច​លើកទឹកចិត្ត​ដោយផ្តល់​ផាសុកភាព ហើយ​ប្រហែល​អាចជួយ​ជីវិត​មនុស្សម្នាក់​បាន​ទៀត​ផង‍»។

លោកប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​ពិធី​បុណ្យ​ណូអែល​នេះ​ចូរ​ធ្វើ​ជា​ដៃ​ជំនួយ ជាស្មា​មាំទាំ ជា​សំឡេងមិត្តភាព​ដែលគ្មាន​នរណាម្នាក់ហាក់ដូចជាគិតគូរជួយជនទាំងឡាយដែលកំពុងតស៊ូ កំពុងមាន​បញ្ហា កំពុងមានសេចក្តី​ត្រូវការ។ វាជា​កាដូ​ល្អ​បំផុតដែលលោកអ្នក​អាចផ្តល់ដល់​អ្នកឯទៀត​បាន‍»៕

XS
SM
MD
LG