Accessibility links

Breaking News

បទវិចារណកថា៖ រួបរួម​គ្នា​ប្រឆាំង​នឹង​ពួក​ហាម៉ាស់


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ពេល​លោក​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ពេល​លោក​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្រោយពីការសម្លាប់រង្គាលជនជាតិ​អ៊ីស្រាអែល​ដោយពួក​ហាម៉ាស់ ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅតំបន់មជ្ឈឹម​បូព៌ា។ លោក​បានចាប់ផ្តើមដំណើរ​ទស្សនកិច្ច​របស់លោក​ក្នុង​ប្រទេសអ៊ីស្រាអែល​ ហើយ​បន្ទាប់​មកលោកបាន​ធ្វើដំណើរ​ទៅប្រទេសហ្ស៊កដានី​ បារ៉េន កាតា អេមីរ៉ាត​អារ៉ាប់រួម អារ៉ាប៊ី​សាអ៊ូឌីត​និងប្រទេសអេហ្ស៊ីប។ លោកបាននិយាយ​ថា ​«យើងមក​ទី​នេះជា​មួយ​គោលដៅ​បួន‍»។

លោកបាន​មាន​ប្រសាសន៍​ថា «ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា សហរដ្ឋអាមេរិក​ឈរជាមួយ​ប្រទេសអ៊ីស្រាអែល ដើម្បី​បញ្ចៀស​កុំឱ្យ​ជម្លោះនេះ​រាលដាលទៅកាន់កន្លែង​ឯ​ទៀតៗ ដើម្បី​ធ្វើការឱ្យមានការ​ដោះលែង​ក្រុមចំណាប់ខ្មាំង មានរួម​ទាំងពលរដ្ឋ​អាមេរិកាំង​ផង និងដើម្បីដោះស្រាយ​វិបត្តិ​មនុស្សធម៌ដែលមាន​នៅតំបន់​ Gaza‍»។

លោក​រដ្ឋមន្ត្រី​ Blinken បាន​និយាយថា «មាន​ទស្សនៈវិស័យពីរ​ខុសគ្នា​ខ្លាំងណាស់អំពីអនាគតនិងអ្វី​ដែលតំបន់មជ្ឈឹមបូព៌ា​អាចជា​និងគួរជា‍»។​ លោកបានថ្លែង​ថា «មាន​ទស្សនៈវិស័យមួយ​ដែលយើងប្រកាន់យក​ខ្លាំងណាស់គឺ​ថា ប្រទេសនានាក្នុងតំបន់នោះ​ធ្វើឱ្យមាន​ទំនាក់ទំនងគ្នាជាធម្មតា​ប្រក្រតី ធ្វើការជា​មួយគ្នា​ក្នុង​គោលបំណងតែមួយដូចគ្នា​ និង​ការពារសិទ្ធិនិងសេចក្តី​ប៉ង​ប្រាថ្នារបស់ពលរដ្ឋ​ប៉ាឡេស្ទីន‍»។

លោករដ្ឋមន្ត្រី Blinken បានថ្លែង​ថា «មានទស្សនៈវិស័យ​មួយ​ទៀតដែលពួកហាម៉ាស់​បាន​បង្ហាញ​ក្នុងវិធីដ៍​សែន​រន្ធត់​បំផុត និង​គឺ​ជាទស្សនៈវិស័យ​មួយនៃ​ការ​ស្លាប់
នៃ​ការ​បំផ្លិចបំផ្លាញ នៃការបដិវត្តនៃភេរវកម្ម‍»។

លោក Blinken បាន​មានប្រសាសន៍ថា «នេះជាទស្សនៈវិស័យមួយ​ដែលមិនបាន​ធ្វើអ្វីដើម្បីជំរុញ​ការប៉ងប្រាថ្នា​របស់ជនជាតិប៉ាឡេស្ទីនទេ​ ដែលមិន​ធ្វើអ្វី​ដើម្បី​ធ្វើឱ្យមានអនាគតល្អប្រសើរជាងមុនសម្រាប់ប្រជារាស្ត្រក្នុង​តំបន់​ ហើយ​ធ្វើអ្វី​ៗ​ទាំងអស់​ដើម្បីនាំ​ភាពខ្មៅងងឹត​ទាំងស្រុង​សម្រាប់​ជន​ទាំងអស់​ដែល​វា​អាច​មានផលប៉ះពាល់​បាន...ហើយ​ខ្ញុំគ្មា​ន​ការសង្ស័យ​ទេអំពីមាគារណាដែល​មនុស្សច្រើនលើសលប់​ក្នុង​តំបន់​នឹង​ជ្រើសរើសយក​និងប្រកាន់យក​ប្រសិន​ពួកគេ​មានឱកាស​ផ្តល់ឱ្យ‍»។

លោករដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍ថា «ជនស៊ីវីល​មិនគួរ​ត្រូវរងគ្រោះ​ដោយសារ​អំពើឃោរឃៅរបស់​ពួក​ហាម៉ាស់ទេ។ នៅ​ពេល​នេះ យើងទាក់ទងយ៉ាង​សកម្មជា​មួយ​បណ្តា​ប្រទេសក្នុងតំបន់ ជា​មួយ​អ.ស.ប. ជាមួយ​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ធ្វើឱ្យប្រាកដប្រជាតា​មសមត្ថភាព​របស់​យើង ​ដើម្បីមិនឱ្យប្រជារាស្ត្ររង​ទុក្ខ​វេទនា ហើយ​ធ្វើឱ្យជំនួយ​ដែលពួក​គេត្រូវកា​រ គឺ​ស្បៀង​អាហារ ទឹក ឱសថ​អាច​ដឹកជញ្ជូន​ចូលក្នុងតំបន់​នោះ​បាន»។ លោករដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាស​ន៍ថាដើម្បី​ធ្វើការនេះបាន​ ក្រុង​ Rafah ដែល​ជាចំណុចខាងត្បូង​បំផុត​សម្រាប់ចេញ​ពី​តំបន់ Gaza ចូលក្នុង​ឧបទ្វីប Sinai នៃ​ប្រទេស​អេហ្ស៊ីប​«នឹង​ត្រួវ​បើក​ជា​ថ្មី»។​

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយថា «នេះ​ជាពេល​ពិបាកនិង​មាន​ឧបសគ្គ តែ​មានការ​ប្តេជ្ញា​មួយ...ដើម្បីពុះពារ​ពេល​វេលាពិបាក ​និងមានឧបសគ្គ​នេះនិងធ្វើការ​ជា​មួយគ្នា»៕

XS
SM
MD
LG