Accessibility links

Breaking News

បទវិចារណកថា៖ លទ្ធិប្រជាធិបតេយ្យ​និង​ពិភពលោក​សម័យ​ឌីជីថល


ទំព័រ​បណ្តាញ​សង្គម Twitter splash នៅ​លើ​ឧបករណ៍​ឌីជីថល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅក្នុង​ទីក្រុង San Diego។
ទំព័រ​បណ្តាញ​សង្គម Twitter splash នៅ​លើ​ឧបករណ៍​ឌីជីថល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅក្នុង​ទីក្រុង San Diego។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ របស់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុងវេទិកា​អនាគត​អាមេរិក- អាល្លឺម៉ង់​កាលពី​ពេល​ថ្មីៗនេះ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់លោកស្រី Annalena Baerbock បាន​ចូលរួម​ក្នុងកិច្ច​សន្ទនា​អំពីសេចក្តី​ថ្លៃថ្នូរនៃ​សង្គម​ប្រជាធិបតេយ្យ​និង​ពិភពលោក​សម័យ​ឌីជីថល​មួយ​ដែលកាន់​តែរីក​ចម្រើន​ខ្លាំង​ឡើង។

ឥស្សរជន​ទាំងពីរ​បាន​យល់​ស្របគ្នា​ សមដូច​លោក​រដ្ឋមន្ត្រី​ Blinken បាន​បញ្ជាក់​ថា ​បច្ចេកវិជ្ជា«ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​របស់យើង​រីក​ចម្រើន ឬមួយក៏​ធ្វើឱ្យអន្តរាយ» ហើយថា ​ក្តី​សង្ឃឹម​តែមួយគត់​ក្នុង​ការ​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រីកចម្រើនបាន គឺ​បណ្តា​ប្រទេស​ដែលមាន​គំនិត​ដូចគ្នា​ធ្វើការ​រួមគ្នា។ លោក​រដ្ឋមន្ត្រី Blinken មាន​ប្រសាសន៍​ថា៖«យុគសម័យ​ក្រោយ​សង្គ្រាម​ត្រជាក់​បានកន្លង​ផុត​ហើយ។ មាន​ការប្រកួត​ប្រជែង​ដើម្បី​ស្វែងរកវិធី​រៀបចំអនាគត ហើយ​បច្ចេកវិជ្ជា​ជាផ្នែក​ដ៏សំខាន់​នៃការ​ប្រកួត​ប្រជែងនោះ»។

លោក Blinken ថ្លែងថា៖ «យើងនឹង​កែទម្រង់​សេដ្ឋកិច្ច​យើង​ឡើងវិញ នឹងកែ​ទម្រង់​កងយោធា​របស់​យើង ហើយនឹង​រៀបចំ​ជីវិត​របស់​យើងឡើងវិញ»។

លោក​រដ្ឋមន្ត្រី​ Blinken ថ្លែងថា ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អាល្លឺម៉ង់​«មាន​ទស្សន​វិស័យ​វិជ្ជមាន» ដូចគ្នាថាតើអនាគត​នោះ​នឹងមានលក្ខណៈ​ដូចម្តេច។

«យើងនិយាយអំពីវិធីថ្មី​ដើម្បី​ព្យាបាល​ជំងឺផ្សេងៗ។ យើងនិយាយអំពី​វិធី​ប្រើប្រាស់​បច្ចេក​វិជ្ជា​ដើម្បី​ធានា​ថា​យើង​ពិតជា​អាច​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុបាន។ យើងនិយាយអំពី​ការប្រើប្រាស់​បច្ចេក​វិជ្ជា​ដែលធានា​ថាយើង​ធ្វើ​ឱ្យ​សង្គម​របស់​យើង​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​តាម​វិធី​នានា​ដែល​មិន​ពឹង​ផ្អែក​លើ​ប្រេង​ឥន្ទន:ធ្យូងថ្មហ្វូស៊ីលទៀត។ យើង​និយាយ​អំពី​ការធានាថា​យើងមាន​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដែលមាន​សុខមាលភាព​និង​និរន្តភាព​ នៅជុំវិញ​ពិភព​លោក»។

លោក​រដ្ឋមន្ត្រី​ Blinken ថ្លែងថា ប៉ុន្តែ​បច្ចេកវិជ្ជា​ក៏អាច​ត្រូវ​គេយកមកប្រើ​ខុសយ៉ាង​ខ្លាំង​ផង​ដែរ ដើម្បី​ប្រឆាំង​នឹង​ពលរដ្ឋ។ លោកថា៖

«គេប្រើដើម្បី​បំផ្លាញ​ឯកជនភាព​របស់​ពលរដ្ឋ​ ធ្វើការ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​តាម​អនឡាញ​ ជាពិសេស​ទៅលើ​ស្រី្តនិង​ជនជាតិ​ភាគ​តិច​ ហើយ​ប​ច្ចេក​វិជ្ជានេះទៀត​សោត​ក៏​ត្រូវប្រើ​សម្រាប់ ផ្តល់​ព័ត៌មាន​មិនត្រឹមត្រូវ ព័ត៌មាន​ក្លែងក្លាយយ៉ាងខ្លាំង​រួម​ជាមួយ​នឹង​អំពើ​ពុករលួយ ដែលខ្ញុំ​គិតថា​ នេះជា​បញ្ហា​ពីរ​យ៉ាង​ដែល​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ហើយជា​ការពិត​ថែមទាំង​ មាន​បញ្ហា​សន្តិសុខ​ដ៏ធំធេង​ទៀតផង»។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​ គ្មាន​ប្រទេស​ណាមួយ​អាចដោះស្រាយ បញ្ហាទាំងនេះ​បាន​តែ​ម្នាក់​ឯង​ទេ។ កិច្ច​សហប្រតិបត្តិការ និង​ការធ្វើការ​ជាមួយគ្នា ជាសេចក្តី​ត្រូវការ​ចាំបាច់ ជាពិសេស​ក្នុងការ​កំណត់​ស្តង់ដារ​និងធ្វើឱ្យ​សេចក្តី​ថ្លៃថ្នូរ​នៃលទ្ធិប្រជាធិបតេយ្យ​ជ្រួតជ្រាប​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិជ្ជា​និង​ឌីជីថល ​ដែល​សម​ដូច​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី ដែល​ថា «​ប្រកួត​ប្រជែង​ឲ្យ​ឡើង​ដល់​កំពូល មិនមែន​ចុះអន់​ថយ​ទៅបាត​ក្រោមទេ​ នៅ​ពេល​និយាយ​ពីវិធី​ប្រើប្រាស់​បច្ចេកវិជ្ជា​ដែលចេះតែ​រីកធំឡើង​នេះ»។

លោក​រដ្ឋមន្ត្រី ​ Blinken ​បានកត់​សម្គាល់​ថា ​វេទិកា​អនាគត ​សហរដ្ឋ អាមេរិក-អាល្លឺម៉ង់ បានធ្វើឡើង​នៅទីក្រុង​ Muenster​ ដែលជាផ្នែក​មួយ ​នៃ ទីក្រុងសម្ព័ន្ធ ​Hanseatic League ​ដ៏ល្បីល្បាញ​ដែល​បង្កើតឡើង​កាលពីសតវត្សរ៍​ទី១៤។ ទីក្រុងសម្ព័ន្ធ​នេះ​បាន​ព្យាយាម​បង្កើត​ផ្លូវពាណិជ្ជកម្ម​ ទៅ​កាន់ សហភាព​អឺរ៉ុប​ទាំងមូល​ដោយការ​ភ្ចាប់​ទំនាក់​ទំនង​ប្រជាជន ភ្ជាប់​ទំនាក់​ទំនង​ផលិតផល​ ភ្ចាប់​ទំនាក់ទំនង​ផ្នែក​គំនិត។ នេះហើយជា​សារៈ​សខាន់​នៃ​បច្ចេកវិជ្ជាឌីជីថល។ បច្ចេក​វិជ្ជាមិនល្អ ​និង​មិនអាក្រក់​ទាំងស្រុង​ទេ។ អ្វីដែល​សំខាន់គឺវិធីប្រើប្រាស់ ដូច្នេះ​នេះជាការ​ប្រឈម​របស់​យើង​រួមគ្នា»៕

XS
SM
MD
LG