Accessibility links

Breaking News

បទវិចារណកថា៖ លោក​រដ្ឋមន្ត្រី Blinken បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កេនយ៉ា នីហ្សេរីយ៉ា និង​ប្រទេស​សេណេហ្គាល់


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ជាមួយនឹង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សេណេហ្គាល់​អ្នកស្រី Aissata Tall Sall ក្រោយពី​ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​ដាកា​នៃ​ប្រទេស​សេណេហ្គាល់។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ជាមួយនឹង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សេណេហ្គាល់​អ្នកស្រី Aissata Tall Sall ក្រោយពី​ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​ដាកា​នៃ​ប្រទេស​សេណេហ្គាល់។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុងដំណើរ​ទស្សនកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ប្រទេសនីហ្សេរីយ៉ា ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍​ថា៖ «ស.រ.អ. ដឹងថា​ ឧបសគ្គជា​បន្ទាន់ស្ទើ​តែទាំង​ស្រុង​ និង​ឱកាស​ដែល​យើង​ប្រឈម​ទាំងប៉ុន្មាន​នោះ​ ទ្វីប​អាហ្វ្រិក​នឹង​ធ្វើឱ្យ​មាន​ការ​ប្រែប្រួល​។​ ខ្ញុំ​មានជំនឿ​ថា​ ​ទ្វី​បអាហ្វ្រិក​ ​នឹងរៀប​ចំ​អនាគតខ្លួន​បានល្អ ហើយ​មិនមែនតែអនាគត​នៃប្រជារាស្ត្រ​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ ​ថែមទាំងអនាគត​របស់​ពិភពលោកដែរ»។​

លោក​រដ្ឋមន្ត្រី​ Blinken បាន​និយាយ​ថា៖ «ការ​ពិត​ជាក់​ស្តែង​បង្ហាញ​ច្បាស់លាស់​ដោយ​ខ្លួន​ឯង គឺ​ទ្វីប​នេះ​ ជា​ទ្វីប​មួយនៃ​មនុស្ស​វ័យ​ក្មេង ដែលមានថាមពល​ មានគំនិត​ច្នៃប្រឌិត​ថ្មីៗ​ ស្រេក​ឃ្លានចង់​បាន​ការងារ​ និង​ឱកាស។ មិនហួស​ពីឆ្នាំ​២០២៥ ​ប្រជារាស្ត្រ​ជាង​ពាក់​កណ្តាល​ក្នុង​ទ្វីប​អាហ្វ្រិក នឹង​មានអាយុ​តិចជាង​២៥ឆ្នាំ។ មិន​ហួស​ពី​ឆ្នាំ២០៥០ ​មនុស្ស​ម្នាក់ក្នុង​បណ្តា​មនុស្សបូននាក់​នៅ​លើ​ផែនដី​នេះ ​ជាជនជាតិ​អាហ្វ្រិក»។​

ទ្វីប​អាហ្វ្រិក​ប្រុងប្រៀបនឹង​ក្លាយ​ជាតំបន់សេដ្ឋកិច្ច​សំខាន់​បំផុត​មួយ​ក្នុង​ពិភពលោក។ នៅ​ពេល​ណាតំបន់ពាណិជ្ជកម្ម​សេរី​ទ្វីប​អាហ្វ្រិកមានប្រទេ​ស​៥៤​ជា​សមាជិក អនុវត្ត​បាន​ពេញ​លេញ​ ​តំបន់​នេះ ​នឹងក្លាយ​ជាប្លុក (bloc) ​សេដ្ឋកិច្ចធំបំផុតទី៥ ​ក្នុង​ពិភព​លោក។​

ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយរបស់​លោក​ទៅទ្វីបអាហ្វ្រិក​ក្នុងឋានៈលោក​ជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក ​Antony Blinken ​បាន​ទៅទស្សនាប្រទេស​បី​ គឺប្រទេស​កេនយ៉ា ​នីហ្សេរីយ៉ា ​និង​ប្រទេស​សេណេហ្គាល់ដែល​លោក​បានពណ៌នា​ប្រទេស​ទាំង​នេះថា ​ជាប្រទេស​ប្រជាធិបតេយ្យ​ ជាក្បាល​ម៉ាស៊ីន​នៃ​ការ​លូត​លាស់​សេដ្ឋកិច្ច ​ជាមេដឹកនាំ​ខាងអាកាស​ធាតុ​ និងជា​អ្នក​ជំរុញគំនិតច្នៃ​ប្រឌិត​ថ្មីៗ​។​ លោក​បានប្រកាស​អំពី​កិច្ច​ព្រម​ព្រៀងថ្មីៗ​ក្នុង​ប្រទេស​ជាតិ​នីមួយៗ។

លោកបាន​និយាយ​ថា៖ «យើង​ទើប​មក​ពី​ប្រទេសកេនយ៉ា​ដែលនៅ​ទី​នោះ​ យើង​បាន​ប្រកាស​អំពី​ការ​ផ្តើមគំនិត​ថ្មី​មួយដើម្បី​ ជួយមនុស្ស​ច្រើន​ជាងមុន​ឱ្យ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹងជំងឺ​កូវីដ១៩ ​យើង​ប្តេជ្ញាជាលើក​ដំបូងថា​ នឹង​ចូល​រួម​ក្នុង​កិច្ច​ចរចា​អំពី​កិច្ច​ព្រមព្រៀង​សាកល​សម្រាប់ប្រយុទ្ធនឹងការ​ធ្វើឱ្យ​មហា​សមុទ្រ​កខ្វក់​ដោយសារ ​ប្លាស្ទីក (plastic) និងចាប់ផ្តើម​គម្រោងការមួយជា​មួយ​អង្គការ National Geographic ដើម្បី​ប្រគល់​អំណាច​ឱ្យ​ក្រុមយុវជន​ទូទាំង​ទ្វីប​អាហ្វ្រិក​ប្រយុទ្ធ​ប្រឆាំង​នឹងវិបត្តិ​ធាតុ​អាកាស»។

នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ស.រ.អ. ​ប្រារព្ធកិច្ច​ព្រម​ព្រៀង​ជំនួយ​អភិវឌ្ឍន៍មួយមាន​ទឹក​ប្រាក់២ពាន់ ១រយ​ លានដុល្លារដែលគាំទ្រកិច្ច​សហប្រតិបត្តិការ​រវាង​ស.រ.អ. និងនីហ្សេរីយ៉ា​ក្នុង​ផ្នែក​សុខាភិបាល ​ការ​សិក្សា​អប់រំ ​កសិកម្ម​ និង​អភិបាលកិច្ចល្អ។ លោករដ្ឋមន្ត្រី​ Blinken ក៏​បានទៅ​ទស្សនាមជ្ឈមណ្ឌល​ «Inno8» ​ដើម្បីជួប​ជា​មួយពួក​អ្នកជំនាញ​ខាង​ច្នៃប្រឌិត​ និង​ពួក​សហគ្រិន​ដ៏អស្ចារ្យ​នៃ​ប្រទេស​នីហ្សេរីយ៉ា​ផង​ដែរ។​

ហើយ​នៅ​ក្នុងប្រទេស​សេណេហ្គាល់ ​ក្រុមហ៊ុន​ស.រ.អ. បួន​ បានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដើម្បី​ធ្វើ​កិច្ចសហការ​ជា​មួយរដ្ឋាភិបាល​សេណេហ្គាល់លើ​គម្រោងការហេដ្ឋារចនា​សម្ព័ន្ធ។ ​លោក​រដ្ឋមន្ត្រី Blinken ក៏​បាន​ទៅ​មើលវិទ្យាស្ថាន​ Pasteur ក្នុង​ក្រុង​ដាកា ​ដែលផលិតវ៉ាក់សាំងកូវីដ​១៩​ ជាជំនួយ​គាំទ្រ និង​វិនិយោគ​របស់​ស.រ.អ. ព្រម​ទាំង​បានជួប​ជា​មួយ​ក្រុម​មេដឹកនាំ​ស្ត្រីខាង​វិស័យបច្ចេកវិទ្យា ​និងជំនួញ​ផងដែរ។

លោក​រដ្ឋមន្ត្រី​ Blinken បាន​មានប្រសាសន៍​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពីទំហំ និងជម្រៅ​នៃ​ភាពដៃគូរបស់​យើង​ក្នុង​ទ្វីប​អាហ្វ្រិក—អំពី​វិធី​ដែល​យើងត្រូវធ្វើ​ការ​រួម​គ្នាដើម្បី​រក​ដំណោះ​ស្រាយ​ប្រកប​ដោយភាព​ច្នៃប្រឌិតថ្មី​ ឆ្លើយតបនឹង​ឧបសគ្គ​ថ្មីៗ និង​អំពីវិធីដែល​យើង​ត្រូវ​ផ្តល់​ប្រភព​ធនធាន​វិនិយោគ​ដ៏មាន​សក្តានុពលក្នុង​រយៈពេល​យូរ ជាជាង​កំណត់​រយៈពេល​ខ្លី»៕

XS
SM
MD
LG