Accessibility links

Breaking News

បទវិចារណកថា៖ ស.រ.អ. ដាក់ ទណ្ឌកម្ម​មេបញ្ជាការ Houthi ចំពោះ​ការជំរិត​​យក​ប្រាក់ និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់


ក្រុមឧទ្ទាម Huthi របស់ប្រទេសយេម៉ែនកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បង្ហាញពី​ទិដ្ឋភាពនៃនាវា​ដែល​​ខ្លួនបានរឹបអូស​​នៅក្នុង​សមុទ្រ​ក្រហម ហើយ​ត្រូវបាន​គេរាយការណ៍ថា បាន​ដឹក​សម្ភារ​យោធា​អារ៉ាប៊ីសាអូឌីត នៅទីតាំងដែលមិនបានបង្ហាញ។
ក្រុមឧទ្ទាម Huthi របស់ប្រទេសយេម៉ែនកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បង្ហាញពី​ទិដ្ឋភាពនៃនាវា​ដែល​​ខ្លួនបានរឹបអូស​​នៅក្នុង​សមុទ្រ​ក្រហម ហើយ​ត្រូវបាន​គេរាយការណ៍ថា បាន​ដឹក​សម្ភារ​យោធា​អារ៉ាប៊ីសាអូឌីត នៅទីតាំងដែលមិនបានបង្ហាញ។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សង្គ្រាម​ក្នុង​ប្រទេស​យេម៉ែន​ កំពុង​អូស​បន្លាយ។ ចាប់តាំង​ពី​ក្រុមឧទ្ទាម Houthi បានវាយលុកប្រឆាំង​នឹង​រដ្ឋាភិបាល​យេម៉ែន កាល​ពី​ឆ្នាំ​ ២០១៤ មក សង្គ្រាម​នេះ​ បានបណ្តាល​ឱ្យ​មនុស្សជាង​ ២ សែន ៣ ម៉ឺន ៣ ពាន់​នាក់ ​ស្លាប់​ ​និង​បានបង្កើត​ឱ្យ​មានមហន្តរាយ​មនុស្សធម៌អាក្រក់បំផុត​មួយក្នុង​ពិភពលោក--ដោយ​ធ្វើឱ្យមនុស្ស​ចំនួនជិត​៨០​ភាគរយ​នៃ​ប្រជារាស្ត្រ​យេម៉ែន ៣០ លាន​នាក់ ​ពឹង​ពាក់លើ​ជំនួយ​ដើម្បី​រស់រានមាន​ជីវិត។

កាលពី​ពេល​ថ្មីៗ​នេះ​ ​រដ្ឋាភិបាល​ស.រ.អ. ​បានដាក់​ទណ្ឌកម្មមន្ត្រី និង​មេបញ្ជាការ​យោធា Houthi ម្នាក់​ឈ្មោះ Saleh Mesfer Alshaer ដែល​ដឹកនាំ​អង្គការគាំទ្រភ័ស្តុភារយោធា​ដែល​គ្រប់គ្រង​ដោយ​ពួក Houthi។ បើ​តាមក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ. ថា ​ឈ្មោះ Alshaer ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​មេដឹកនាំ Houthi ឈ្មោះ Abdul Malik al-Houthi «បានមើលការខុស​ត្រូវលើការ​រឹបអូសទ្រព្យសម្បត្តិក្នុង​ប្រទេស​យេម៉ែនច្រើន​ជាង​ ១ រយលាន​ដុល្លារ​ ​ដោយ​ប្រើកលល្បិចមិន​ត្រឹមត្រូវ​តាម​ច្បាប់​ ដោយ​មានរួមបញ្ជូល​ទាំង​ការ​ជំរិត​យក​ប្រាក់​ផង​ដែរ»។ ក្រសួង​ហិរញ្ញវត្ថុ​ បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា ធនធានដែល​ត្រូវ​រឹបអូសយក​ពី​អ្នក​ប្រឆាំង​នឹង​ពួក Houthi ត្រូវ​បានប្រើ​សម្រាប់​ផ្តល់ប្រាក់​កាស​ដល់កិច្ច​ខិតខំប្រឹងប្រែ​ង​យោធា​របស់ក្រុម Houthi ដើម្បី​«បញ្ឆេះ​ឱ្យ​មានអស្ថិរភាព​ និង​បង្កើនទុក្ខ​វេទនាយ៉ាង​ខ្លាំងដល់ប្រជារាស្ត្រ​យេម៉ែន»។​

ប្រសិនបើពលរដ្ឋ​យេម៉ែន​ មិន​ព្រម​ធ្វើតាម​ការ​ប្រឹងប្រែង​របស់ Alshaer ក្នុង​ការ​រឹបអូស​យកទ្រព្យសម្បត្តិ​ពួ​ក​គេ គាត់​ប្រើ​វិធី​ជំរិត និង​ការ​ឃុំឃាំង​ដើម្បី​បង្ខិតបង្ខំ​ពួក​គេ។ ក្រសួង​ហិរញ្ញវត្ថុ បានប្រកាស​ថា «ជនណាដែល​មិនបានបានធ្វើតាមបញ្ជារបស់ Alshaer ត្រូវ​បាន​ឃាត់​ខ្លួន និង​ឃុំឃាំងដោយ​គ្មានកំណត់​ដោយ​ការិយាល័យ​សន្តិសុខ​ជាតិ ដែល​គ្រប់គ្រង​ដោយ​ពួក Houthi’ ហើយ​ត្រូវ​លាប​ពណ៌ថា​ ជាអ្នកលួច​យក​ការណ៏»។

លោកស្រី Andrea M. Gacki ​នាយិកា​ការិយាល័យ​ត្រួតត្រា​ធនធាន​បរទេស​ហៅ OFAC បាន​សរសេរ​ថា « Saleh Mesfer Alshaer ជានាយ​ទាហាន Houthi ទទួល​ខុសត្រូវ​ដល់​ការលួចធនធាន​ពលរដ្ឋយេម៉ែន ​និង​ដឹកនាំ​យុទ្ធនាការរឹបអូស​ទ្រព្យ​សម្បត្តិដែល​នាំ​ឱ្យ​សង្គ្រាម​ក្នុង​ប្រទេស​នេះ​ អូស​បន្លាយថែមទៀត។ ស.រ.អ . នៅ​តែ​ប្តេជ្ញាវែក​មុខ​ក្រុម​ជនទាំង​ឡាយណាដែល​ធ្វើ​ឱ្យ​វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងក្នុង​ប្រទេស​យេម៉ែនដោយរារាំងពួកគេមិនឱ្យចូល​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុសាកលបាន»។

ដោយសារ​ការចុច​ឈ្មោះ​ដាក់​ទណ្ឌកម្ម​នេះ ធនធាន​ និងផលប្រយោជន៍ទាំង​អស់របស់​ឈ្មោះ Saleh Mesfer Alshaer នៅ​ក្នុង​ស.រ.អ. ឬ​ដាក់ឈ្មោះ​ជនជាតិអាមេរិកាំងថា ​ជា​ម្ចាស់​ ឬ​ជា​អ្នក​គ្រប់គ្រងត្រូវ​តែ​រាំង​ខ្ទប់ និង​ត្រូវ​រាយការណ៍ប្រាប់ការិយាល័យ OFAC។ ​បន្ថែម​លើ​នេះ ក្រុម​បុគ្គលស.រ.អ. ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​រកស៊ី​ជា​មួយគាត់​ទេ។

រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ. លោក​ Antony Blinken បានមានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «សកម្មភាព​នេះ ជា​សារ​មួយដល់ប្រជារាស្ត្រ​យេម៉ែន​ថា ​ស.រ.អ.ឈរ​ជា​មួយ​ពួក​គេ​។ ​យើង​នឹង​មិន​បង្អង់​ដៃ​ទេក្នុ​ងការ​ដាក់ទណ្ឌកម្ម​ជនទាំង​ឡាយណា​ដែល​ធ្វើឱ្យ​វិបត្តិ​មនុស្សធម៌នេះ មាន​ត​ទៅ​ទៀតក្នុង​ប្រទេ​សយេម៉ែន ​និង​ទាញយក​ផល​កម្រៃ​ពីទុក្ខវេទនារបស់​ប្រជារាស្ត្រ​យេម៉ែន»៕

XS
SM
MD
LG