តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស.រ.អ.នៅតែបន្តឧបត្ថម្ភផ្ចុងផ្តើមការប្រឹងប្រែងឱ្យរបបគ្រប់គ្រងរបស់ Aleksandr Lukashenka ក្នុងប្រទេសបេឡារុសទទួលខុសត្រូវដល់ការសង្កត់សង្កិនរបស់ខ្លួនលើប្រជារាស្ត្របេឡារុស និងការប៉ងប្រថ្នាប្រជាធិបតេយ្យរបស់ពួកគេ ព្រមទាំងដល់ការឃុបឃិតនិងការសម្រួលរបស់របបគ្រប់គ្រងនេះក្នុងសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មបន្ថែមជាវិធីមួយដើម្បីឱ្យរបបគ្រប់គ្រងនេះមានការទទួលខុសត្រូវ។
ការិយាល័យគ្រប់គ្រងធនធានបរទេសនៃក្រសួងហិរញ្ញវត្ថុស.រ.អ.ហៅ OFAC បានចុចឈ្មោះអង្គភាពបី និងឈ្មោះបុគ្គល៩នាក់ និងបានចាត់ទុកយន្តហោះមួយគ្រឿងរបស់ប្រធានាធិបតីថាជាទ្រព្យសម្បត្តិត្រូវរាំងខ្ទប់។ ការិយាល័យ OFAC ក៏បានចុចឈ្មោះជាថ្មីគណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតនៃប្រទេសបេឡារុសនិងបានចុចឈ្មោះសមាជិក៧នាក់នៃគណៈកម្មការនេះជាជនរងការដាក់ទណ្ឌកម្ម។ការចុចឈ្មោះអង្គភាព និងពួកបុគ្គលទាំងនេះជាផ្នែកមួយនៃការឆ្លើយតបមានការសម្របសម្រួលដោយស.រ.អ. សហភាពអឹរ៉ុប ចក្រភពអង់គ្លេស និងពួកដៃគូជិតស្និទ្ធឯទៀតៗ ដល់ការបង្ក្រាបឃោរឃៅមានធ្វើតទៅទៀតរបស់របបគ្រប់គ្រងនេះលើចលនាលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យ និងសង្គមស៊ីវិលដែលបានចាប់ផ្តើមនៅក្រោយការបោះឆ្នោតប្រធានាធិបតីមានការគៃបន្លំកាលពីឆ្នាំ២០២០។
តែការដាក់ទណ្ឌកម្មត្រូវដាក់កំហិតលើពួកបុគ្គលនិងអង្គភាពទាំងនេះក្នុងប្រទេសបេឡារុសមិនមែនគ្រាន់តែជាការឆ្លើយតបនឹងអំពើឃោរឃៅរបស់ Lukashenka ប្រឆាំងនឹងប្រជារាស្ត្រផ្ទាល់របស់គាត់ប៉ុណ្ណោះទេ។ ការអនុវត្តទណ្ឌកម្មទាំងនេះជាផ្នែកមួយនៃការប្តេជ្ញាម៉ឺងម៉ាត់របស់ស.រ.អ.ក្នុងការផ្ចុងផ្តើមឱ្យមានការទទួលខុសត្រូវដល់ការសម្រួលរបស់ Lukashenka និងរបបគ្រប់គ្រងរបស់គាត់ដល់សង្គ្រាមគ្មានអ្វីបញ្ជាក់ថា ត្រឹមត្រូវរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនដោយបានដាក់ដែនអាកាស ដែនដី និងរចនាសម្ព័ន្ធរបស់បេឡារុសឱ្យរដ្ឋាភិបាលវិមានក្រឹមឡាំងប្រើការ។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អ.ទទួលបន្ទុកកិច្ចការទាក់ទិននឹងភេរវកម្ម និងការស៊ើបការសម្ងាត់ខាងហិរញ្ញវត្ថុលោក Brian Nelson បាននិយាយថា «របបគ្រប់គ្រងផ្តាច់ការរបស់ Lukashenka ពឹងពាក់លើសហគ្រាសរដ្ឋនិងពួកមន្ត្រីសំខាន់ៗដើម្បីឱ្យមានប្រាក់ចំណូលដែលអាចធ្វើឱ្យមានសកម្មភាពសង្កត់សង្កិនប្រឆាំងនឹងប្រជារាស្ត្របេឡារុស។ យើងនៅតែប្តេជ្ញាដាក់ឱ្យមានការខាតបង់លើរបបគ្រប់គ្រង Lukashenka ដោយសារការបង្ក្រាបរបស់ខ្លួនលើលទ្ធិប្រជាធិបតេយ្យនិងដោយសារបានគាំទ្រដល់សង្គ្រាមតាមជម្រើសរបស់ Putin»។
ជាពិសេស ការិយាល័យ OFAC បានចុចឈ្មោះសហគ្រាសពីររបស់រដ្ឋគឺរោងចក្រ Open Joint Stock Company Belarusian Automobile Plant និងរោងចក្រ Open Joint Stock Company Minsk Automobile Plant ដើម្បីដាក់ទណ្ឌកម្ម។
រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានប្រកាសថា ក្រសួងការបរទេសបានចាត់វិធានការដើម្បីដាក់កំហិតការរឹតត្បិតខាងទិដ្ឋាការលើបុគ្គល១៤នាក់ថែមទៀតតាមរយៈសេចក្តីប្រកាសប្រធានាធិបតីលេខ ៨០១៥ ដោយសារការទាក់ទិនរបស់ពួកគេជាមួយការបំផ្លាញលទ្ធិប្រជាធិបតេយ្យតេយ្យនៅបេឡារុស។ ពួកបុគ្គលទាំងនេះមានរួមពួកមន្ត្រីនៃរបបគ្រប់គ្រងនេះដែលមានទាក់ទិននឹងគោលនយោបាយគំរាមកំហែង និងបំភិតបំភ័យជនជាតិបេឡារុសក្លាហានដែលប្រើសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់ពួកគេដោយមានការខាតបង់ផ្ទាល់ខ្លួនច្រើន។
ស.រ.អ.នឹងបន្តដាក់ឱ្យមានការខាតបង់លើរបបគ្រប់គ្រងរបស់ Lukashenka និងក្រុមជនដែលគាំទ្ររបបគ្រប់គ្រងនេះដល់ការបង្ក្រាបរបស់ពួកគេលើប្រជារាស្ត្របេឡារុសនិងការប៉ងប្រាថ្នាប្រជាធិបតេយ្យរបស់ពួកគេ ដល់សកម្មភាពប្រកបដោយគ្រោះថ្នាក់និងនាំឱ្យមានអស្ថិរភាពក្នុងតំបន់និងដល់ការសម្រួលរបស់គ្រប់គ្រងនេះដល់សង្គ្រាមគ្មានការបង្ករឿងនិងមិនត្រឹមតត្រូវតាមច្បាប់ប្រឆាំងនឹងប្រទេសអ៊ុយក្រែន៕