បទវិចារណកថា៖ ទិវាប្រធានាធិបតីឆ្នាំ២០២៥
ថ្ងៃចន្ទសប្តាហ៍ទី៣ក្នុងខែកុម្ភៈជាទិវាប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិក។ កាលពីដំបូងទិវាធ្វើឡើងដើម្បីអបអរលោកប្រធានាធិបតី George Washington ដែលជាប្រធានាធិបតីលើកដំបូងរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ១៩៦៨មក ថ្ងៃឈប់សម្រាកនេះក៏បានផ្តល់កិត្តិយសដល់លោកប្រធានាធិបតី Abraham Lincolnដែរ។ សព្វថ្ងៃនេះ ទិវានេះត្រូវបានចាត់ទុកជាការទទួលស្គាល់ប្រធានាធិបតីទាំងអស់របស់ប្រទេសជាតិ។