តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស់បានចាប់ផ្តើមជម្លោះដ៏ប្រល័យមួយជាមួយការវាយប្រហារភេរវកម្មលើជនស៊ីវីលអ៊ីស្រាអែល។ វាជាសកម្មភាពសាហាវយង់ឃ្នងនិងកំសាកមួយត្រូវបានថ្កោលទោសដោយពិភពលោកទាំងមូល។ ពួកហាម៉ាស់មានប្រវត្តិប្រកបដោយអំពើហិង្សាបីទសវត្សរ៍មកហើយ។ រដ្ឋាភិបាលមួយចំនួនមានរួមទាំងសហរដ្ឋអាមេរិកផងបានចាត់ទុកក្រុមហាម៉ាស់ថា ជាអង្គការភេវកម្មមួយ។
ដើម្បីជួយបង្អាក់សមត្ថភាពរបស់ក្រុមហាម៉ាស់ក្នុងការធ្វើប្រតិបត្តិការ សហរដ្ឋអាមេរិកផ្តោតលើលំហូរហិរញ្ញវត្ថុរបស់ក្រុមនេះ។ ក្នុងខែមករា ក្រសួងការបរទេសអាមេរិកបានប្រកាសអំពីការផ្តល់រង្វាន់រហូតដល់១០លានដុល្លារសម្រាប់ព័ត៌មានអំពីអ្នកសម្រួលខាងហិរញ្ញវត្ថុសម្រាប់ក្រុមហាម៉ាស់គឺមានឈ្មោះថា៖ Abdelbasit Hamza Elhassan Khair, Amer Kamal Sharif Alshawa, Ahmed Sadu Jahleb, Walid Mohammed Mustafa Jadallah និង Muhammad Ahmad ‘Abd Al-Dayim Nasrall។
ឈ្មោះ Khair ដែលមានឈ្មោះថា «Hamza» ដែរ ជាអ្នករកប្រាក់មានមូលដ្ឋាននៅក្នុងប្រទេសស៊ូដង់ឱ្យពួកហាម៉ាស់ដែលចាត់ចែងកិច្ចការក្រុមហ៊ុនមួយចំនួននៅក្នុងវិនិយោគរបស់ក្រុមហាម៉ាស់ ហើយមានទាក់ទិននឹងការផ្ទេរលុយច្រើនទៅឱ្យក្រុមហាម៉ាស់។
ឈ្មោះ Alshawa, Jahleb និងឈ្មោះ Jadallah ជាផ្នែកនៃបណ្តាញបណ្តាក់ទុនរបស់ពួកហាម៉ាស់នៅតួកគី។
Alshawa ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Trend GYO ហើយបម្រើការជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនវិនិយោគមួយចំនួនរបស់ពួកហាម៉ាស់ផងដែរ។
Jahleb ជាលេខាធិការខាងវិនិយោគរបស់ក្រុមហាម៉ាស់។ ជននេះសម្របសម្រួលសកម្មភាពផ្សេងៗសម្រាប់ក្រុមហ៊ុននិងពួកមន្ត្រីគ្រប់គ្រងដោយក្រុមហាម៉ាស់។ ចំណែកឯឈ្មោះ Jadallah វិញបម្រើការក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគមួយចំនួន។
Nasrallah មានទាក់ទិននឹងការផ្ទេរប្រាក់រាប់សិបលានដុល្លារទៅឱ្យក្រុមហាម៉ាស់។
កាលពីឆ្នាំទៅ បុរសទាំងប្រាំនាក់នេះត្រូវបានចុចឈ្មោះជាភេរវជនសាកលដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកតាមរយៈបទបញ្ជានីតិប្រតិបត្តិលេខ១៣២២៤។
បើលោកអ្នក ឬនរណាដែលលោកអ្នកស្គាល់មានព័ត៌មានអំពីឈ្មោះ Khair, Alshawa, Jahleh ឬ Nasrallah ឬកិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់ជនទាំងនេះ សូមទាក់ទងនឹងកម្មវិធីរង្វាន់ដើម្បីយុត្តិធម៌តាមរយៈ Signal, Telegram ឬ WhatsApp តាមទូរស័ព្ទលេខ +1-202-702-7843 នៅទូទាំងពិភពលោក។ ព័ត៌មានទាំងអស់នឹងត្រូវរក្សាទុកជាការសម្ងាត់បំផុត។ ព័ត៌មានថែមទៀតអំពីការផ្តល់រង្វាន់អាចរកឃើញក្នុងគេហទំព័រ Rewards for Justice តាមអាសយដ្ឋាន www.rewardsforjustice.net។
របាយការណ៍គួរជឿទុកចិត្តបានទាំងអស់នឹងត្រូវស៊ើបអង្កេតហើយអត្តសញ្ញាណរបស់អ្នកផ្តល់ព័ត៌មានទាំងអស់នឹងត្រូវរក្សាទុកជាការសម្ងាត់៕