Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​របស់​ខ្លួន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin (ទីពីរពីឆ្វេង) ដើរ​កាត់កងឆ្មាំ​យោធា អំឡុងពេល​លោក​ទៅដល់​ក្រសួង​ការពារ​ជាតិ ក្នុង​ជំរំ​យោធា Camp Aguinaldo ក្នុង​ទីក្រុង Quezon នៃ​ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin (ទីពីរពីឆ្វេង) ដើរ​កាត់កងឆ្មាំ​យោធា អំឡុងពេល​លោក​ទៅដល់​ក្រសួង​ការពារ​ជាតិ ក្នុង​ជំរំ​យោធា Camp Aguinaldo ក្នុង​ទីក្រុង Quezon នៃ​ប្រទេស​ហ្វីលីពីន។

តទៅនេះ គឺ​ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​

សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​មាន​សម្ពន្ធភាព​ជាប់​សន្ធិសញ្ញា​ចាប់តាំង​ពី​ឆ្នាំ១៩៥១មក។ ឥឡូវនេះ​សម្ព័ន្ធភាព​របស់​ប្រទេស​ទាំង២​កំពុង​ពង្រីក​ ហើយកាន់តែ​ខ្លាំង​ឡើង។

នៅ​ដើម​ខែ​នេះ ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផែនការ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​ក្រោម​កិច្ចព្រមព្រៀង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​ ឬ (EDCA) ឆ្នាំ ២០១៤។ កិច្ចព្រមព្រៀង ​EDCA ជា​សរសរស្តម​ដ៏​សំខាន់​មួយ​នៃ​សម្ពន្ធភាព​សន្ធិសញ្ញា​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​និង​គាំទ្រ​ការហ្វឹកហាត់ ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​និង​អន្តរ​កិច្ចប្រតិបត្តិការ​ និង​ឆ្លុះ​បញ្ចាំង​ពី​ការតាំង​ចិត្ត​រួមរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ក្នុង​តំបន់។

ប្រទេស​ទាំង២នេះ​បាន​ប្រកាស​ថា​ ទីកន្លែង​ក្រោម​កិច្ចព្រមព្រៀង​ EDCA​ បន្ថែម​ចំនួន​៤​នៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​មួយ​ចំនួន​នៃ​ប្រទេស​ហ្វីលីពីន​នឹង​ត្រូវ​បន្ថែម​នៅ​ទីកន្លែង​៥​នៅពេល​បច្ចុប្បន្ន ​ហើយ​ថា​នឹង​មាន​ការបញ្ចប់ដ៏​សំខាន់ៗ​នៃ​គម្រោង​ទាំង​នោះ​នៅ​ក្នុង​ទីកន្លែង៥ដែល​មាន​ស្រាប់។ រហូត​មក​ទល់​សព្វថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​បាន​ធ្វើវិភាជន៍​ថវិកាចំនួន​៨២​លាន​ដុល្លារ​សម្រាប់​ការវិនិយោគ​ក្នុង​ហេដ្ឋារចនា​សម្ពន្ធ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ EDCA ​ដោយហេតុ​នេះ​ ការគាំទ្រ​ការរីកលូតលាស់​សេដ្ឋកិច្ច​ និង​ការបង្កើត​ការងារ​ក្នុង​សហគមន៍មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

ក្នុង​អំឡុង​ពេល​នៃ​សន្និសីទកាសែត​រួម​គ្នា​កាលពី​ថ្ងៃ​ទី២ ខែ​កុម្ភៈ​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល​ក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​លោក Carlito Galvez បាន​កំណត់​វិស័យ​អាទិភាព​នានា​សម្រាប់​សម្ពន្ធភាព​នេះ រួមមាន​«ការអនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​ការលើក​ស្ទួយ​កិច្ចប្រតិបត្តិការ​ការពារ​ជាតិ»។

លោក​រដ្ឋមន្ត្រី Galvez បាន​និយាយ​ថា​ ការពិភាក្សា​របស់​លោក​ជាមួយ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Austin ដើម្បី«បន្ត​ការពង្រឹង​ការខំប្រឹងប្រែង​នៃ​កិច្ចសហការ​របស់​ប្រទេស​យើង​នៅ​ក្នុង​ការដោះ ស្រាយ​ការគំរាម​កំហែង​សន្តិសុខ​ជា​បន្ទាន់​នៅ​ក្នុង​តំបន់​និង​ការដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ការប្រែប្រួល​អាកាសធាតុ​ដែល​ជា​ការព្រួយ​កង្វល់​សាកល​ដ៏​សំខាន់​មួយ​ដែល​ចាំបាច់​ប្រឈម​នៅពេល​ខាង​មុខ​នេះ»។

ក្នុង​ការឆ្លើយ​តប​វិញ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Austin បាន​បញ្ចាក់​ថា​ កិច្ចព្រមព្រៀង EDCA ជា​កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​អាច​ធ្វើ​សកម្មភាព​ផ្លាស់វេន​ដែល​ប្រទេស​ទាំង២អាច​ឆ្លើយតប​ដល់​បញ្ហា​ប្រឈម​រួម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្លាំង​ឡើង។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Austin បាន​ចង្អុល​បង្ហាញ​ថា ការលើក​ស្ទួយ​កិច្ចសហប្រតិបត្តិការ រួមទាំង​ការធ្វើ​ទំនើបកម្ម​សមត្ថភាព​យោធា​របស់​ហ្វីលីពីន​នឹង​ជួយ«ដោះស្រាយសកម្មភាព​អស្ថិរភាព​នៅ​ផ្ទៃ​ទឹក​ជុំវិញ​ប្រទេស​ហ្វីលីពីន។ ការខិតខំ​ប្រឹងប្រែង​ទាំង​នេះ​មាន​សារៈសំខាន់​ជាពិសេស​នៅពេល​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​ធ្វើឱ្យ​ជឿនលឿន​ការទាមទារ​ខុសច្បាប់​របស់​ខ្លួន​នៅ​សមុទ្រ​ភាគ​ខាង​លិច​ហ្វីលីពីន»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Austin បាន​និយាយ​ថា «សម្ពន្ធភាព​របស់​យើង​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​កាន់តែ​ស្ថិតស្ថេរ​ឡើង ​និង​ជួយ​លើកស្ទួយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិកសេរី​ និង​បើក​ចំហរ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ការពារ​តម្លៃ​នៃ​សេរីភាព​រួម​របស់​យើង​ ប្រជាធិបតេយ្យ​ និង​សេចក្តី​ថ្លៃថ្នូរ​នៃ​មនុស្ស​ជាតិ»៕

XS
SM
MD
LG