បទវិចារណកថា៖ ភូមា​រំឭក​រយៈពេល​៤ឆ្នាំ​នៃ​ការរងទុក្ខ​វេទនា​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក​យោធា

កងទ័ព​ភូមា​ឬ​មីយ៉ាន់ម៉ា​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ទី៧៧ នៅ​ទីក្រុង​ណៃពិដោ​នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។

កងទ័ព​ភូមា​ឬ​មីយ៉ាន់ម៉ា​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ទី៧៧ នៅ​ទីក្រុង​ណៃពិដោ​នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពី​ការចាញ់​ការបោះឆ្នោត​ជាតិ​ភ្លូក​ទឹក​ភ្លូកដី យោធា​ភូមា​ឬ​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ។ ពួកគេ​បាន​ចាប់​ខ្លួន​ពួក​មេដឹកនាំ​ស៊ីវិល​ដែល​ជាប់​ឆ្នោត ​និង​បាន​បង្ក្រាប​លើ​ការតវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី​ដែល​បាន​កើត​មាន​ឡើង​បន្ទាប់។

ចាប់តាំង​ពី​នោះ​មក របប​យោធា​បាន​ប្រើប្រាស់​វិធី​ហិង្សាកើនឡើង​ដើម្បី​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ​បំផុត​លើ​ជនជាតិ​ភាគតិច។

ដើម្បីរំឭកខួប​ដ៏​អាក្រក់​នេះ កាលពី​ថ្ងៃ​ទី៣១ ខែ​មករា ប្រទេស​អូស្ត្រាលី កាណាដា សហភាព​អឺរ៉ុប សាធារណរដ្ឋ​កូរ៉េ ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ថ្កោលទោសការផ្ទួលរំលំ​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​ប្រជា​ធិបតេយ្យ និង​សកម្មភាព​ជា​រឿយៗ​នៃរបប​ផ្តាច់ការ​យោធា​ដែល​បាន​កើតឡើង​ជា​បន្ទាប់។

សេចក្តីថ្លែងការណ៍​រួម​នោះ​បាន​បញ្ជាក់​ថា«យើង​ថ្កោលទោស​ដោយ​ទម្រង់​យ៉ាង​ខ្លាំង​បំផុត​នៃ​អំពើ​ហិង្សា​រាលដាល​កាន់តែ​ខ្លាំង​ឡើង​របស់​របប​យោធា​ភូមា​ដែល​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ រួម​ទាំង​ការរំលោភ​សិទ្ធិ​មនុស្ស ហិង្សាផ្អែកលើ​សេពសន្ធវៈ​និងយេនឌ័រ​ និង​ការធ្វើ​ទុក្ខបុកម្នេញនិង​ការរើសអើង​ជា​ប្រព័ន្ធ​ប្រឆាំងសាសនា​និង​ជនជាតិ​ភាគ​តិច​ទាំង​អស់។ ការវាយ​ប្រហារតាមអាកាសរបស់​យោធាកំពុង​សម្លាប់​ជន​ស៊ីវិល បំផ្លាញ​សាលារៀន ផ្សារ ទីកន្លែង​សក្ការៈបូជា​និង​មន្ទីរពេទ្យ ដោយ​មាន​ការកើនឡើង​ជិត២៥ដងចាប់តាំង​ពី​ឆ្នាំ២០២១ ​មក​ដែល​ការណ៍​នេះ​តំណាង​ឱ្យ​ការវាយ​ប្រហារ​ជា​មធ្យម​ចំនួន៣ដង​ក្នុង​មួយ​ថ្ងៃ។ ការកើនឡើង​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​ក្នុង​តំបន់​មួយ​ចំនួន​ដែល​មិន​មាន​ជម្លោះ​បាន​កត់​សម្គាល់​នៃ​ការរាលដាល​ដ៏​ច្បាស់​ក្រឡែត​ដោយ​យោធា»។

សេចក្តីថ្លែងការណ៍​រួម​នោះ​បាន​ជំរុញ​ឱ្យ​យោធា​ភូមា​បន្ធូរបន្ថយ​ហិង្សា អនុញ្ញាតឱ្យផ្គត់ផ្គង់​និង​ចែកចាយ​ជំនួយ​មនុស្សធម៌​នៅ​ទូទាំង​ប្រទេស​និង​ផ្តល់​អាទិភាពការពារ​ជន​ស៊ីវិល​ ខណៈ​ដែល​ប្រកាន់​ខ្ជាប់​ឱ្យ​បាន​ពេញលេញ​ដល់​ច្បាប់​មនុស្សធម៌​អន្តរជាតិ ​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

តាម​អង្គការ​សហប្រជាជាតិ ក្នុង​រយៈពេល៤ឆ្នាំ​នេះ​ចាប់តាំងពី​រដ្ឋប្រហារ​មក តម្រូវការ​ជំនួយ​មនុស្សធម៌​បាន​កើនឡើង២០ដង។ ជាង១ភាគ៣នៃ​ប្រជាពលរដ្ឋ​ដែល​ប្រហែល១៩លាន៩សែន​នាក់​ឥឡូវ​នេះ​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ដើម្បី​បំពេញ​តម្រូវការ​សំខាន់ ៗ​របស់​ពួកគេ។ មនុស្ស១៥លាន២សែន​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​ការ​ជំនួយ​ម្ហូបអាហារ ខណៈដែល​ឧបទ្ទវហេតុ​នៃ​ជំងឺ​ដែល​អាច​រារាំង​បាន​កំពុង​កើនឡើង។ ពលរដ្ឋ​ភូមា​រាប់​លាន​នាក់​គ្មាន​ទីកន្លែង​រស់​នៅ ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ភូមា។

ក្នុង​ពេល​ដ៏​សំខាន់​នេះ ឧក្រិដ្ឋកម្ម​ឆ្លងកាត់​ប្រទេស រួមមាន​ផលិតផល​និង​ការជួញដូរ​ថ្នាំ​ញៀន​ណាកូទិក​ មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញនិង​ការជួញ​ដូរ​មនុស្ស​កំពុង​កើនឡើង។

សេចក្តីថ្លែងការណ៍រួម​នោះ​បាន​បន្ត​ទៀត​ថា«មាគ៌ានៅពេល​បច្ចុប្បន្ន​នេះមិន​មានចីរ ភាព​សម្រាប់​ភូមាឬ​តំបន់​ទេ។ ឥឡូវនេះ​ជា​ពេល​វេលា​សម្រាប់​របប​យោធា​ភូមាផ្លាស់ប្តូរ​មាគ៌ាជា​បន្ទាន់។ យើងជំរុញ​យ៉ាង​ខ្លាំង​ឱ្យ​របប​យោធាភូមា​បញ្ឈប់​ហិង្សា រួមទាំង​ការធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិល ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ហើយ​នឹង​ចូលរួម​ដោយ​ស្មោះត្រង់និង​ការសន្ទនា​ដោយ​រួម​បញ្ចូល​គ្រប់​ភាគី​ទាំង​អស់​។ ​ទាំង​អស់នេះ​ជា​ជំហាន​ដ៏​សំខាន់​មុន​ដំបូង​ឆ្ពោះ​ទៅកាន់​អន្តរកាល​ដោយ​សន្តិវិធី ប្រជាធិបតេយ្យ ដែល​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា៕