Accessibility links

Breaking News

បទវិចារណកថា៖ របាយការណ៍​ដែល​ប្រាប់​រឿង​រ៉ាវ​និង​ផ្តល់​ព័ត៌មាន​ដល់​អ្នកតាក់តែង​គោលនយោបាយ


របាយការណ៍​ប្រចាំឆ្នាំ​ស្តីអំពី​សេរីភាព​សាសនា​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។
របាយការណ៍​ប្រចាំឆ្នាំ​ស្តីអំពី​សេរីភាព​សាសនា​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

ព័ត៌មាន​ដែល​ប្រមូល​បាន​សម្រាប់​របាយការណ៍​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ប្រចាំឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ជា​ឧទាហរណ៍​នៃ​ការបង្កើត​គោលនយោបាយ​ដោយ​ផ្អែក​លើ​ទិន្នន័យ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​គោចរ​សម្រាប់​សេរីភាព​សាសនា​អន្តរជាតិ​លោក Rashad Hussain ដែល​បាន​និយាយ​នៅ​ពេល​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំនេះ។

លោក Rashad Hussain បាន​ថ្លែង​ថា «នៅក្នុង​របាយការណ៍​នេះជា​រឿងរ៉ាវ​របស់​បុគ្គល​រាប់​ពាន់​នាក់​ដែល​ព្យាយាម​តាម​វិធី​រៀងៗ​ខ្លួន​ដើម្បី​រស់នៅ​ស្រប​តាម​មនសិការ​របស់​ពួកគេ‍»។

លោក​ឯកអគ្គរដ្ឋទូត Hussain បាន​លើក​ឡើង​ពី​ករណី​របស់​លោក Hkalam Samson ដែល​ជា​គ្រូគង្វាល​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ដោយសារតែ​លោក​បាន​តស៊ូមតិ​ដើម្បី​សេរីភាព​សាសនា​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅក្នុង​ប្រទេស​ភូមា។

លោក​ឯកអគ្គរដ្ឋទូត Hussain បាន​ថ្លែង​ថា៖ «លោក Samson គឺ​ស្ថិត​ក្នុង​ចំណោម​សកម្មជន និង​មេ​ដឹក​នាំ​សាសនា​ជាច្រើន រួមទាំង​មេដឹកនាំ​សាសនា​គ្រិស្ត សាសនា​ព្រះពុទ្ធ និង​សាសនាអ៊ិស្លាម ដែល​របប​គ្រប់គ្រង​នៅ​ភូមា​បាន​កំណត់​គោលដៅ​សម្រាប់​ការគាប​សង្កត់ និង​ចាប់​ដាក់​ពន្ធនាគារ​យ៉ាងឃោរឃៅ»។

របាយការណ៍​ក៏បាន​លើកឡើង​អំពី​ការគាបសង្កត់​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ការប្រឆាំងនឹង​ជនជាតិ Uyghurs កាន់​សាសនា​អ៊ិស្លាម អ្នកកាន់​ព្រះពុទ្ធ​សាសនា​នៅ​ដែនដី​ទីបេ អ្នកកាន់​សាសនា​គ្រិស្ត និង​អ្នកកាន់​សាសនា Falun Gong ផងដែរ។

អ្នក​ដែល​មាន​វត្តមាន​នៅក្នុង​ការចេញ​ផ្សាយ​របាយការណ៍​នេះ មាន​សមាជិក​នៃ​ក្រុម​អ្នកកាន់​សាសនា Falun Gong គឺ​អ្នកស្រី Yuhua Zhang ដែល​បច្ចុប្បន្ន​ជា​អ្នក​រស់នៅ​សហរដ្ឋ​អាមេរិក ដែល​ធ្លាប់​ត្រូវបាន​ជាប់​ពន្ធនាគារ និង​រង​ទារុណកម្ម​នៅក្នុង​ប្រទេស​ចិន ហើយ​ដែល​ចង់​ជួបជុំ​ជាមួយ​ស្វាមី​របស់​អ្នកស្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​ជំនឿ​សាសនា​របស់​លោក។

របាយការណ៍​ដដែល​នេះ​ក៏​បាន​ចងក្រង​ករណី​ដែល​អំពើ​ហិង្សា​កើត​ឡើង​នៅក្នុង​សង្គម​ផងដែរ។

ជា​ឧទាហរណ៍ នៅក្នុង​ប្រទេស​ឥណ្ឌា សហគមន៍​អ្នក​កាន់​សាសនា​គ្រិស្ត​បាន​រាយការណ៍​ថា ប៉ូលិស​ក្នុង​តំបន់​បាន​ជួយ​ដល់​ហ្វូង​មនុស្ស​ដែល​រំខាន​ដល់​ការថ្វាយបង្គំ ដោយសារ​មាន​ការចោទ​ប្រកាន់​សកម្មភាព​បំប្លែង ឬ​ប៉ូលិស​ឈរ​នៅ​ក្បែរ​នោះ ខណៈ​ហ្វូង​មនុស្ស​វាយប្រហារ​ពួកគេ ហើយ​បន្ទាប់​មក​បាន​ចាប់ខ្លួន​ជនរងគ្រោះ​ពី​បទ​បំប្លែង។ ហើយ​នៅ​ប្រទេស​នីហ្សេរីយ៉ា​វិញ បុរស​កាន់​សាសនា​អ៊ិស្លាម​ម្នាក់​ត្រូវបាន​ហ្វូង​មនុស្ស​គប់​ដុំថ្ម​ទៅ​លើ​ដោយសារ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ»។

ក៏ប៉ុន្តែ លោក​ឯកអគ្គរដ្ឋទូត Hussain ក៏​បាន​និយាយ​អំពី​ក្តីសង្ឃឹម​ផងដែរ​ថា៖ «យើង​ដឹង​អំពី​ការផ្លាស់ប្តូរ​ដ៏​មាន​ឥទ្ធិពល​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដែល​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​រួមគ្នា​ក្រោក​ឈរឡើង​ដើម្បី​សេរីភាព​សាសនា‍»។

លោក​ឯកអគ្គរដ្ឋទូត Hussain បាន​ថ្លែង​បន្ថែម​ទៀត​ថា «អ្នកស្រី Asia Bibi លែង​ជាប់​ក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែល​ប្រឈម​នឹង​ការកាត់​ទោស​ប្រហារ​ជីវិត​ទៀត​ហើយ។ អ្នកស្រី Meriam Ibrahim និង​កូនស្រី​ដែល​អ្នកស្រី​បាន​សម្រាល​នៅក្នុង​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​បាន​មាន​សេរីភាព។ លោក​អាចារ្យ Rolando Alvarez ដែល​បាន​និរទេស​ខ្លួន​ពី​ប្រទេស​កំណើត​របស់​លោក គឺ​ប្រទេស​នីការ៉ាហ្គា​ កំពុង​នៅ​ជាមួយ​នឹង​អាចារ្យ​ផ្សេងៗ​នៅ​បុរី​វ៉ាទីកង់។ រីឯ​អ្នកស្រី Fatemeh (Mary) Mohammadi វិញ បន្ទាប់ពី​ឆ្លងកាត់​ផ្លូវ​ដ៏​គ្រោះថ្នាក់​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ឥឡូវនេះ អ្នកស្រី​អាច​ប្រាប់​រឿងរ៉ាវ​របស់​អ្នកស្រី​អំពី​ការស្វែង​រក​សេរីភាព​របស់​អ្នកស្រី»។

លោក​ឯកអគ្គរដ្ឋទូត Hussein បាន​និយាយ​ទៀត​ថា៖ «ការប្រមូល​ព័ត៌មាន​ខាង​លើ​នេះ ជា​ការងារ​របស់​យើង ហើយ​នោះ​ជា​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​របាយការណ៍​នេះ ដើម្បី​បង្ហាញ​អំពី​អ្នកទាំងអស់​ដែល​កំពុង​ប្រឈមមុខ​នឹង​ការបៀតបៀន​ខាង​ប្រតិបត្តិ​សាសនា​នៅ​ជុំវិញ​ពិភពលោក‍»៕

XS
SM
MD
LG