Accessibility links

Breaking News

បទវិចារណកថា៖ ការថែរក្សា​នីតិរដ្ឋ


រូបឯកសារ៖ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។
រូបឯកសារ៖ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

គោលការណ៍នៃ​នីតិរដ្ឋតម្រូវ​ឱ្យ​មនុស្ស​ទាំង​អស់ ស្ថាប័ន​និងអង្គភាព​ទាំងអស់ ​ទាំង​អង្គភាព​សាធារណៈនិង​ឯកជន ​មានរួម​ទាំង​អង្គភាព​រដ្ឋផង​ដែរ ​មានការ​ទទួល​ខុស​ត្រូវ​ខ្ពស់នៅ​ចំពោះមុខច្បាប់។ នីតិរដ្ឋការពារ​ក្រុមជន​ងាយ​រងគ្រោះ។ នីតិរដ្ឋ​បញ្ចៀស​មិន​ឱ្យមានការរើសអើង ការយាយី​និងការរំលោភ​ឯទៀតៗ ពង្រឹងការជឿ​ទុកចិត្ត​លើស្ថាប័ន​និង​គាំ​ទ្រ​ដល់សង្គម​ដ៏រឹងមាំ​ មានយុត្តិធម៌និង​មានបរិយាបន្ន ឬការ​រួម​បញ្ចូល។ ​នីតិរដ្ឋក៏ជាមូលដ្ឋាននៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​និងពហុ​ជាតិនិយម។ ឯកអគ្គរដ្ឋទូត​ស.រ.អ.​ប្រចាំ​អ.ស.ប. លោកស្រី Linda Thomas-Greenfield បានមានប្រសាសន៍​ថា​៖ «គ្មាននរណា​ម្នាក់ ​គ្មាន​នាយករដ្ឋមន្ត្រី​ណា​ម្នាក់​ ឬ​មិន​មានប្រធានាធិបតី​ណា​ម្នាក់​ស្ថិតត​នៅលើ​ច្បាប់ទេ‍»។

លោកស្រី​បាន​និយាយ​ថា៖ «នេះជា​ការប្តេជ្ញា​រឹង​ដូច​ដែក​សម្រាប់​ស.រ.អ​.ចំពោះ​គោលការណ៍​ជា​មូល​ដ្ឋានគ្រឹះមួយ​របស់​អ.ស.ប.។ យើង​ប្តេជ្ញាប្រព្រឹត្ត​តាម​និង​ធ្វើតាមដាច់ខាតជា​មួយ​ធម្មនុញ្ញ​អ.ស.ប.​ដែលផ្តល់​ការការពារ​ខាងផ្លូវ​ច្បាប់ ដែល​ផ្តល់​អត្ថប្រយោជន៍ដល់​រដ្ឋ​ទាំងអស់‍»។

ធម្មនុញ្ញ​អ.ស.ប.​លើកកម្ពស់ការគោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជាមូលដ្ឋាន​ផ្សេងៗ​ទៀត ទោះជា​ធម្មនុញ្ញ​នេះ ហាមប្រាម​ការគំរាម​កំហែង​ប្រើ​កម្លាំង​ក្តី។

តែ​យ៉ាង​នេះក៏​ដោយ​ ក៏ពិភពលោកកំពុងមានហានិភ័យយ៉ាងខ្លាំងនៃការមិនគោរព​ច្បាប់​ទម្លាប់។ លោកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield បាននិយាយ​ថា៖ «នៅ​ពេល​សព្វថ្ងៃ​នេះ រដ្ឋខ្លះ​មិនបានធ្វើតាម​ការ​សន្យា​របស់ពួក​គេដល់​គោលការណ៍​នៃធម្មនុញ្ញ​អ.ស.ប.ទេ ឬថែមទាំង​បានអនុញ្ញាត​ដល់ក្រុមអ្នក​មិនគោរព​តាម​បទប្បញ្ញត្តិបន្ត​សកម្មភាពដោយ​គ្មានការ​ទទួល​ខុស​ត្រូវ​ទៀត»។

លោកស្រី​បានថ្លែងថា៖ «​នៅក្នុងប្រទេស​រុស្ស៊ី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ នៅអ៊ីរ៉ង់ នៅនីការ៉ាហ្គា និង​ក្នុងប្រទេស​ស៊ិរី មានរបាយការណ៍​គួរ​ឱ្យ​ភ័យខ្លាច​លាត​ត្រដាង​យ៉ាង​លម្អិត​អំពី​វិធីដែលរដ្ឋាភិ​បាល​បានចាប់​ឃុំឃាំង​ ធ្វើ​ទារុណកម្ម ឬ​សម្លាប់​ក្រុម​អ្នកប្រឆាំងខាង​នយោបាយ សកម្មជន ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស ឬ​អ្នកកាសែត​យ៉ាង​អយុត្តិធម៌។ ហើយ​នៅ​ក្នុង​ប្រទេស​ភូមា បេឡារុស គុយបា អ៊ីរ៉ង់ និង​ប្រទេសស៊ូដង់ យើង​បានឃើញក្រុមបាតុករ​ដោយ​សន្តិវិធី គឺ​ក្រុម​មនុស្ស​ដែល​ទាមទារ​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​របស់ពួក​គេ​ ត្រូវបាន​វាយ​ប្រហារ និង​រំលោភ‍​បំពាន»។

ហើយ​បន្ទាប់​មក​ មាន​ការលុក​លុយ​ពេញ​ទំហឹងរបស់​ប្រទេស​រុស្ស៊ីក្នុងប្រទេស​អ៊ុយក្រែន។ លោកស្រី​ឯកអគ្គរដ្ឋទូត Thomas-Greenfield ​បាន​មានប្រសាសន៍​ថា៖ «គ្មាន​មូលដ្ឋានខាងផ្លូវច្បាប់អន្តរជាតិណា​មួយ​ឱ្យ​រុស្ស៊ីចូលលុកលុយ​អ៊ុយក្រែន​ទេ‍»។

លោកស្រី​បាននិយាយ​ថា៖ «យើង​ត្រូវ​តែ​ឱ្យ​រុស្ស៊ី​ទទួលខុស​ត្រូវ​ខ្ពស់ ដូច​ដែល​យើង​ឱ្យ​ក្រុម​ជន​ដែលមិនគោរពអធិបតេយ្យភាព​ បូរណភាពដែនដី​ សិទ្ធិមនុស្ស​ និង​សេរីភាព​ជាមូលដ្ឋាន​ មានការទទួល​ខុស​ត្រូវ​អ៊ីចឹងដែរ»។

លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield ​បាន​មានប្រសាសន៍ថា៖ «​ស.រ.អ.នឹងបន្តជំរុញនីតិ​រដ្ឋទាំង​លើ​ឆាក​អន្តរជាតិ ​និង​ទាំង​ក្នុង​ប្រទេស។ ហើយ​យើង​ចង់​ធ្វើការ​ជា​មួយ​ជនទាំង​ឡាយ​ណាដែល​ចង់ធ្វើ​ដូច្នេះ​ដែរ។ យើង​បន្តធ្វើអ្វីៗ​គ្រប់យ៉ាងទាំងអស់ក្នុងអំណាចរបស់​យើង​ក្នុងការដាក់​ការ​គោរពសិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់នៅ​គ្រប់​កម្រិតស្ថាប័ន​។ ច្បាប់​អន្តរជាតិអាច​ជួយ​យើង​ឱ្យផុត​ពី​ឋាននរក។ ហើយ​ច្បាប់អន្តរជាតិ​នឹង​នាំយើង​ទៅ​កាន់សន្តិភាព‍»៕

XS
SM
MD
LG