បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​បាន​សាង​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​ប្រទេស​ហុងឌូរ៉ាស

រូបឯកសារ៖ ប្រធានាធិបតី​ហុងឌូរ៉ាស​អ្នកស្រី Iris Xiomara Castro Sarmiento ថ្លែង​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោក Eric Jacobstein ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាមេរិក​កណ្តាល​និង​តំបន់​អឌ្ឍគោល​ខាងលិច​បាន​និយាយ​នៅក្នុង​ពេល​លោក​ធ្វើ​សក្ខីកម្ម​នៅ​សភា​កាលពី​ពេល​ថ្មីៗ​នេះ​ថាប្រទេស​ហុងឌូរ៉ាស​និង​សហ រដ្ឋ​អាមេរិក​មាន​គោលបំណង​រួម​ជាច្រើន។

លោក Jacobstein បាន​និយាយ​ថាការបោះ​ឆ្នោត​ប្រធានាធិបតី​ហុងឌូរ៉ាស​កាលពី​ឆ្នាំ ២០២១ ដែល​អ្នកស្រី Xiomara Castro បាន​ឈ្នះ​«បាន​បង្ហាញ​ពី​ឱកាស​មួយ​ក្នុងការ​ទប់ស្កាត់​អំពើ​ពុករលួយ និង​ស្តារឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ‍​ដែល​បាន​ធ្លាក់​ចុះ»។

លោក Jacobstein បាន​និយាយ​ថា៖ «‍ប្រទេស​ហុងឌូរ៉ាស​បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​និទណ្ឌភាព​នៃ​អំពើ​ពុករលួយ ហើយ​អ្នកស្រី​ប្រធានាធិបតី Castro បាន​អញ្ជើញ​អង្គការ​សហ​ប្រជាជាតិ​ឱ្យ​បង្កើត​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ឯករាជ្យ​មួយ។ យើង​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ក៏ប៉ុន្តែ​យើង​ជំរុញ​ឱ្យ​មាន​ការបង្កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ស្រប​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​សហ​ប្រជាជាតិ។ ហើយ​យើង​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​មូលនិធិ​ដល់​អង្គភាព​ដែល​មាន​ស្រាប់​ដែល​ស៊ើបអង្កេត​លើ​បញ្ហា​អំពើ​ពុករលួយ​ផងដែរ»។

លោក Jacobstein បាន​ថ្លែង​បន្ត​ថា៖«‍យើង​សាទរ​ចំពោះ​វឌ្ឍនភាព​របស់​ហុងឌូរ៉ាស​ក្នុង​ការអនុម័ត​ច្បាប់​ស្តីពី​ជនផ្លាស់ទី​នៅក្នុង​ប្រទេស និង​ដើម្បី​ធ្វើការ​ជាមួយ​សហរដ្ឋ​អាមេ រិក​លើ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់‍»។

សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​មកហើយ​នូវ​កិច្ចសហ​ប្រតិបត្តិការ​សន្តិ សុខ​ជាមួយ​ប្រទេស​ហុងឌូរ៉ាស រួមទាំង​តាមរយៈ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​មូលដ្ឋាន​ទ័ព​អាកាស Soto Cano ផងដែរ។ លោក​ឧបការី​រង Jacobstein បាន​និយាយ​ទៀត​ថា «យើង​ទន្ទឹង​រង់ចាំ​ការបន្ត​កិច្ចសហ​ប្រតិបត្តិការ​នេះ​ជាមួយ​ប្រទេស​ហុងឌូ រ៉ាស‍»។ ក៏ប៉ុន្តែ ចំពោះ​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​លោក​បាន​ប្រើ ប្រាស់​ពាក្យ​សម្តី​យ៉ាងប្រុង​ប្រយ័ត្ន។

លោក Jacobstein បាន​ថ្លែង​បន្ត​ទៀត​ថា៖ «‍រដ្ឋាភិបាល​បញ្ជាក់​ពី​គោលនយោបាយ​ការបរទេស​របស់​ខ្លួន គឺ​បំពេញ​ទៅ​តម្រូវការ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ខ្លួន​ដោយ​បើក​ទ្វារ​ទទួល​ប្រទេស​ថ្មីៗ រួមទាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ។ ក៏ប៉ុន្តែ ស្រប​ពេល​ដែល​យើង​ទទួល​ស្គាល់​ថាការទទួល​ស្គាល់​ផ្នែក​ការទូត​ជា​ការសម្រេច​ចិត្ត​បែប​អធិបតេយ្យភាព​នោះ យើង​កត់សម្គាល់​ថា​សាធារណរដ្ឋ​ប្រជាមា និត​ចិន​តែងតែ​ធ្វើការ​សន្យា​ជា​ថ្នូរ​នឹង​ការទទួល​ស្គាល់ ដែល​ទីបំផុត​នៅតែ​ធ្វើ​មិន​បាន»។

រីឯ​បញ្ហា​សេដ្ឋកិច្ច​វិញ សហរដ្ឋ​អាមេរិក​មាន​គោលបំណង​ប្រមូលការវិនិយោគ​បន្ថែម​ក្រោម​ការផ្តួចផ្តើម​នៃ​គម្រោង​អភិវឌ្ឍ​អាមេរិក​កណ្តាល​ឆ្ពោះ​ទៅមុខ​របស់​អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris ដែល​បាន​នាំ​មក​នូវ​កាវិនិយោគ​ដែល​គិតជា​ប្រាក់​ចំនួន ៤ពាន់ ២រយ​លានដុល្លារ​រួចហើយ និង​បង្កើត​ការងារ​ថ្មី​នៅ​អាមេរិក​ខាងជើង និង​អាមេ រិក​កណ្តាល។ លោក Jacobsteinបាន​សង្កត់​ធ្ងន់​ថា«ការប្តេជ្ញា​ចិត្ត​នា​ពេល​អនាគត‍» នឹង​ពឹងផ្អែក​លើ​ការវិនិយោគ​ដែល​មាន​លក្ខណៈ​អំណោយផល បរិយាកាស​និង​ការសម្រេចចិត្ត​ផ្នែក​សេដ្ឋកិច្ច​ដ៏​ត្រឹមត្រូវ‍»។

លោក Jacobstein បាន​និយាយ​ទៀត​ថាសកម្មជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ហុងឌូ រ៉ាស«នៅតែ​បន្ត​ធ្វើការ​ក្រោម​ការគំរាម​កំហែង​ដោយ​អំពើ​ហិង្សា​និង​ការស្លាប់»។

លោក Jacobstein បាន​ថ្លែង​បន្ត​ទៀត​ថា៖ «យើង​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ការពារ​ពួក​សកម្មជន​ដូចជា អ្នកស្រី Miriam Miranda និង​លោក Jose Ramiro Lara ជាដើម ដែល​ប្រឈម​នឹង​ការគំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ និង​បញ្ចប់​ការស៊ើបអង្កេត​ឱ្យ​បាន​លឿន និង​ប្រកប​ដោយ​តម្លាភាព​ចំពោះ​ការសម្លាប់​សកម្មជន​ឈ្មោះ Haro Bonilla និង Ali Dominguez‍»។

លោក Jacobstein បាន​ថ្លែង​ទៀត​ថា៖«ស្ថានភាព​នៅក្នុង​ប្រទេស​ហុងឌូរ៉ាស​មាន​ភាព ស្មុគស្មាញ ប៉ុន្តែ​យើង​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដ៏រឹងមាំ​ដោយ សារ​ទំនាក់ទំនង​វប្បធម៌ សេដ្ឋកិច្ច គ្រួសារ និង​ទីតាំង​ភូមិសាស្រ្ត​នៃ​ប្រទេស​ទាំងពីរ​របស់​យើង៕