បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ផ្តោត​លើ​កង​កម្លាំង IRGC-QODS

លោក Ghaani ជា​អគ្គមេបញ្ជាការ​​​ថ្មី​នៃ​កង​កម្លាំង IRGC-QODS។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បើ​តាម​អង្គការ​សហប្រជាជាតិ​ថា ​វិបត្តិមនុស្សធម៌​ក្នុង​ប្រទេស Yemen អាក្រក់​បំផុតក្នុង​ពិភព​លោក។ ប្រទេសយ៉េម៉ែនជា​ប្រទេស​ក្រីក្រ​ស្រេច​ហើយនៅ​មុនសង្គ្រាម ដែល​កើន​ខ្លាំង​ឡើង​កាល​ពី​ឆ្នាំ២០១៥ ក៏​ប៉ុន្តែការ​ប្រយុទ្ធ​គ្នា​មានត​ទៅ​ទៀតរវាង​ពួក​ Houthis ដែល​គាំទ្រ​និង​ជំរុញ​ដោយប្រទេស​អ៊ីរ៉ង់​ និង​កងកម្លាំងរដ្ឋាភិបាលដែល​ត្រូវ​បានទទួលស្គាល់ជា​អន្តរជាតិ​ បាន​បណ្តាលឱ្យមានការ​ហិន​ហោចរាលដាល។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា «ការ​គាំទ្ររបស់អ៊ីរ៉ង់​ដល់ក្រុម Houthis បាន​បញ្ឆេះ​សង្គ្រាម​ក្នុង​ប្រទេស​យ៉េម៉ែន​ និងបង្កើន​អស្ថិរភាព​ក្នុង​ប្រទេស​នេះផង​ដែរ»។ ការ​គាំទ្រ​នោះ នាំ​មុខដោយ​កងឆ្មាំបដិវត្តន៍​ឥស្លាមនៃ​ប្រទេស​អ៊ីរ៉ង់​ គឺ​កង​កម្លាំង QODS ឬ IRGC-GF ដែល​ជា​សាខាចម្បងនៃ​របប​គ្រប់គ្រង​អ៊ីរ៉ង់ក្នុង​ការ​អនុវត្តន៍​គោលនយោបាយខ្លួន​គាំទ្រក្រុម​ភេរវជន​និង​ពួក​បះបោរ។

កាល​ពី​ថ្ងៃទី​៨ ខែ​ធ្នូ សហរដ្ឋ​អាមេរិក ​បាន​ដៅ​ឈ្មោះ Hasan Irlu នាយ​ទាហាន​នៃកងកម្លាំង IRGC-GF ​ដែលប្រទេស​អ៊ីរ៉ង់​ បាន​បញ្ជូន​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​ក្រុង​Sana’a ក្នុងនាមជាប្រសិតរបស់របបគ្រប់គ្រង​អ៊ីរ៉ង់ប្រចាំ​ពួក​ឧទ្ទាម​ Houthis។ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បានចង្អុលបង្ហាញ​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ថា «អ៊ីរ៉ង់ជា​ប្រទេស​តែ​មួយ​គត់​ដែលទទួល​ស្គាល់ក្រុម Hothis ជាផ្លូវការ ហើយ​បាន​តែងតាំង​អ្វី​ហៅ​ថា អ្នក​តំណាងផ្លូវការខ្លួន​ប្រចាំ​ពួក​ Houthis។ ជាច្រើន​ឆ្នាំ​មក​ហើយ ឈ្មោះ Irlu បានគាំទ្រ​កិច្ច​ខិតខំប្រឹង​ប្រែងរបស់​កង​កម្លាំង IRGC-QF ក្នុង​ការផ្តល់អាវុធ​ទំនើប​ និង​ហ្វឹកហ្វឺនពួក​ Houthis ឈ្មោះ Irlu ក៏មាន​ទំនាក់ទំនង​ជា​មួយលោក Qasem Soleimani អគ្គមេបញ្ជាការ​កង​កម្លាំង IRGC-QF​ ផង​ដែរ។ លោក ​ក៏​បានផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​ពួក​សមាជិកអង្គការ Hezbollah ក្នុង​ប្រទេស​អ៊ីរ៉ង់​ដែរ»។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Pompeo បានប្រកាស​ថា «ការបញ្ជូន Irlu ទៅ​ប្រទេស​យ៉េ ម៉ែន កង​កម្លាំង IRGC-QF ​បង្ហាញ​សញ្ញា​ថា ​ពួក​គេ​មាន​បំណងបង្កើន​ការគាំទ្រដល់​ក្រុម Hothis និង​ធ្វើ​ឱ្យ​សាំញ៉ាំ​ថែម​ទៀត​ដល់កិច្ច​ខិតខំប្រឹង​ប្រែង​អន្តរជាតិក្នុង​ការធ្វើ​ឱ្យ​សម្រេចដំណោះ​ស្រាយមួយតាម​រយៈការ​ចរចាគ្នា។ លោក​បាននិយាយ​ថា «សហរដ្ឋ​អាមេរិកបន្ត​គាំទ្រកិច្ចខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រួល​ឱ្យ​មានការ​ឈប់បាញ់គ្នា​ និង​ធ្វើ​ឱ្យមានការ​ដោះស្រាយនយោបាយ​»។

នៅ​ថ្ងៃទី​៨​ធ្នូ​ សហរដ្ឋ​អាមេរិក​ក៏​បាន​ចាត់​ទុកសាកលវិទ្យាល័យ​អន្តរជាតិ​ Al-Mustafa ដែល​មាន​មូល​ដ្ឋានក្នុង​ប្រទេស​អ៊ីរ៉ង់ថា ​ជា​កន្លែង​ជ្រើសរើស​សមាជិក​នៃ​កង​កម្លាំង IRGC-QF នៅ​ឯ​សាខាអន្តរជាតិ​ជា​ច្រើនរបស់​ខ្លួន។ ជនជាតិ​ប៉ាគីស្ថាន​ឈ្មោះ Yousef Ali Mufaj ដែល​មានទាក់​ទិន​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់​កង​កម្លាំង IRGC-QF ក្នុងការ​រៀបចំ​ផែនការ និង​អនុវត្តកិច្ច​ប្រតិបត្តិការ​នៅ​ក្នុងមជ្ឈិម​បូព៌ា​និងសហរដ្ឋ​អាមេរិក​ ក៏​បានត្រូវ​ដាក់​ទណ្ឌកម្ម​ដែរ។

លោក​រដ្ឋមន្ត្រីការបរទេស​ Pompeo បាន​ថ្លែង​ថា «​កង​កម្លាំង IRGC-QF បាន​ទាញ​យក​ប្រយោជន៍​ពីឱកាស​ទាំង​អស់​ដើម្បី​ជំរុញរបៀប​វារៈឃោរឃៅនិង​បំផ្លិច​បំផ្លាញ​របស់​ពួក​គេ​ដោយ​មានរួម​បញ្ចូល​ការ​ទាញ​យកប្រយោជណ៍​ពីសង្គ្រាមនៅ​ទូទាំងមជ្ឈិម​បូព៌ា​ និង​បង្ខិត​បង្ខំ​ពួក​បុគ្គលដែល​អាច​រង​គ្រោះ​ដោយ​ងាយ​ឱ្យ​ប្រយុទ្ធក្នុង​នាមរបប​គ្រប់គ្រង​អ៊ីរ៉ង់។ ស.រ.អ.​ នឹង​បន្ត​ប្រើឧបករណ៍​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​លាត​ត្រដាង ​និង​ទប់ទល់​នឹងអាកប្បកិរិយា​អាក្រក់​នេះ»៕