បទ​វិចារណកថា៖ អ្នក​ជួញ​​​ដូរ​មនុស្ស​​​​ម្នាក់​ប្រឈម​​​នឹង​ផលវិបាក

ជនចំណាកស្រុកឆ្លងទន្លេ Rio Grande ចូលទៅក្នុងសហរដ្ឋអាមេរិកពីម៉ិកស៊ិក កាត់ខ្សែលួស និងសញ្ញាព្រមានថាវាមានគ្រោះថ្នាក់ និងខុសច្បាប់ក្នុងការឆ្លង។ រូបភាពថតនៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ នៅទីក្រុង Eagle Pass រដ្ឋ Texas។

តទៅនេះ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោកស្រីអនុ​ប្រធានាធិបតី Kamala Harris បានហៅអង្គការ​ដែល​ជួញដូរជនបរទេស​ចូល​ក្នុងនិងនៅខាង​ក្នុង​សហរដ្ឋ​អាមេរិកថា​ជា«​តួអង្គអាក្រក់​ដូច​សត្វ​ស៊ី​សាច់ជា​អា ហារ‍»។ លោកស្រី​បាន​សោកស្តាយ​អំពី​ការគំរាម​យក​ប្រាក់​និង​ការមិន​អើពើរបស់​មនុស្ស​អាក្រក់​ទាំង​នេះដល់​សុវត្ថិភាពក្រុម​ជន​ចំណាក​ស្រុក​ដែល​ពួក​គេទាញ​យកផលប្រយោជន៍។

លោកស្រីបាន​និយាយថា«យើង​ត្រូវវាយ​ប្រហារ​ទិដ្ឋភាព​ទាំង​អស់​នៃធុរកិច្ច​របស់ពួក​ជន​ទាំង​នេះនិង​ធ្វើឱ្យ​ប្រាកដ​ថា​មាន​ការទទួលខុសត្រូវ​ឆាប់រហ័ស​និង​ធ្ងន់ធ្ងរចំពោះ​សកម្មភាព​ទាំង​នេះ។ ហើយ​នេះ​ជាការងារ​ដែលរដ្ឋបាលយើងកំពុងធ្វើ‍»។

ការងារមួយបែបនេះ​ត្រូវបានបង្ហាញកាល​ពីថ្ងៃទី​៤​មករា​នៅ​ពេល​ក្រសួង​យុត្តិធម៌សហ រដ្ឋ​អាមេរិក​ប្រកាស​ថាស្ត្រីម្នាក់​នៅរដ្ឋTexas បាន​សារភាព​ថា​មាន​ទោសពៃរ៍ចំពោះ​មុខនាទី​អ្នកស្រី​នៅក្នុងកិច្ចប្រតិបត្តិការ​ជួញ​ដូរ​មនុស្សធំមួយ។ នៅក្នុង​សេចក្តីថ្លែង ការណ៍មួយ ក្រសួង​យុត្តិធម៌បាន​និយាយ​ថាអ្នកស្រី Erminia Serrano Piedra ដែល​គេស្គាល់ថា«Irma‍»និង​«មេស្ត្រី‍»​ដែរនោះ​បាន​ដឹកនាំ​អង្គការមួយ​«ដែល​សម្រួល​ការ​ដឹក ជញ្ជូន​និង​ចលនាមិនត្រឹមត្រូវ​តាមច្បាប់​នៃ​ជនចំណាកស្រុក​រាប់រយនាក់នៅ​ខាងក្នុង​សហរដ្ឋ​អាមេរិក​ រកកន្លែងស្នាក់អាស្រ័យនិង​លាក់​ក្រុមជនចំណាកស្រុក​ពីអាជ្ញាធរពង្រឹង​ច្បាប់‍»។

ពួក​ជន​ចំណាកស្រុក​ទាំង​នេះ​ជា​ពលរដ្ឋនៃប្រទេស​ម៉ិកស៊ិក ហ្គាតេម៉ាឡា​និង​ប្រទេស​កូឡុំប៊ី។ ក្រុមជន​ចំណាកស្រុក​ឬគ្រួសារ​ពួកគេ​បាន​បង់ប្រាក់៨ពាន់ដុល្លារទៅ​ឱ្យ​អង្គ ការ​នេះ។ ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា​«វិធីត្រូវប្រើ​ដោយអង្គការនេះដើម្បី​ដឹក​ជញ្ជូន​ក្រុម​ជន​ចំណាកស្រុកដាក់​ជីវិតពួកគេ​ឱ្យមាន​គ្រោះថ្នាក់ ដូចជា​ពួកគេ​ត្រូវដាក់​ញឹក ញយក្នុងកន្លែងចង្អៀតមាន​ខ្យល់ចេញ​ចូលបន្តិចបន្តួច​ ហើយ​រថយន្ត​ដឹក​ពួកគេបាន​បើក​យ៉ាង​លឿន​ដោយ​គ្មាន​ប្រដាប់​សុវត្ថិភាព​ទេ‍។ ពួក​សមាជិក​អង្គការ​នេះ​បាន​ហៅ​ក្រុម​ជនចំណាក​ស្រុក​ថា«ប្រអប់» «កញ្ចប់»ឬ «បំណែក’»។

អ្នកស្រី Piedra បានទទួល​ស្គាល់ថាគាត់​រកប្រាក់​បានច្រើន​ក្រាស់ក្រែលពី​ការជួញដូរ​មនុស្ស​ហើយ​ថា​គាត់​បានធ្វើ​ដូច្នេះ«មួយ​ជីវិត​មក​ហើយ‍»។

អ្នកស្រី Piedra មានកំណត់ត្រូវកាត់ទោស​ក្នុង​ខែមេសា​ហើយ​ប្រឈមនឹ​ងទោស​ជាប់​គុក២០ឆ្នាំ។ បន្ថែម​លើ​នេះ គាត់​បាន​បាត់បង់​ផ្ទះពីរ​ខ្នង​ដែល​មាន​តម្លៃ​តាមការស្ទង់ ប្រមាណ​បច្ចុប្បន្ន​ចំនួន២លាន២សែន៧ម៉ឺន៥ពាន់​ដុល្លារនិង៥សែន១ម៉ឺន៥ពាន់ដុល្លារ​ដែលត្រូវបានទិញ​ដោយប្រាក់​បានមក​ដោយ​ខុស​ច្បាប់នៃ​ការជួញដូរ​មនុស្ស​និង​ការបង់​ប្រាក់​ឱ្យ​ដើម​ចោទ​ជាង៩សែន៤ម៉ឺន២ពាន់ដុល្លារ​ថែមទៀត។

ក្រសួង​យុត្តិធម៌​ក៏​បានប្រកាសអំពីការសារភាព​ថា​មាន​ទោសពសរ៍ដោយ​ចុងចោទ​១០ នាក់ទៀត​ដែលបានសារភាពពីពេលមុន​ថាពួកគេ​មានទោសពៃរ៍​ដោយសារ​ការទាក់ ទិន​របស់ពួកគេជា​មួយ​គម្រោងការណ៍​ខុស​ច្បាប់នេះ។

ការចោទប្រកាន់និងការកាត់ទោស​ទាំង​នេះ​ជាលទ្ធផលនៃ​ការប្រឹងប្រែង​សម្រប​សម្រួល​របស់​កងកម្លាំងចំពោះ​កិច្ច​រួមAlpha ឬ JTFAត្រូវ​បង្កើត​កាលពី​ខែ​មិថុនា ឆ្នាំ ២០២១ដោយ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិកលោក Merrick Garland ក្នុង​ភាព​ដៃគូ​ជាមួយក្រសួងសន្តិសុខ​មាតុភូមិ។ រហូតមក​ដល់​ពេលនេះ​ការងារ​របស់​កង កម្លាំងJTFAបាននាំ​ឱ្យមានការចាប់ខ្លួនពួក​មេដឹកនាំ​ក្នុង​ស្រុក​និង​អន្តរជាតិ អ្នក​ចាត់ ចែង​និង​ពួក​សម្រួល​ការជួញដូរ​មនុស្ស២៥០នាក់។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើឱ្យ​តួអង្គអាក្រក់​ដូច​សត្វ​ស៊ី​សាច់ជា​អាហារ‍​បែបនេះ​មាន​ការទទួល​ខុស​ត្រូវខ្ពស់៕