លោក Adam Boehler ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិកថ្លែងថា៖ «ដូច្នេះ ខ្ញុំជឿជាក់យ៉ាងប្រាកដថា សករាជថ្មីមួយកំពុងចាប់ផ្តើម គឺយើងនិយាយថា ការចាប់ពលរដ្ឋអាមេរិកាំងនៅបរទេសដោយខុសច្បាប់ គឺមិនអាចទទួលយកបានទេ»។
«មនុស្សជាង២១លាននាក់បានឆ្លងកាត់ព្រំដែនខុសច្បាប់។ ចាប់ពីតំបន់អាស៊ីកណ្តាលមក មានមនុស្សជាង៤ពាន់នាក់ដែលឆ្លងកាត់ព្រំដែនរបស់យើងដោយប្រើបណ្តាញសាខាក្រុមរដ្ឋអ៊ិស្លាមឬ ISIS»។
គោលនយោបាយសហរដ្ឋអាមេរិកចំពោះប្រទេសចិននិងផ្នែកផ្សេងទៀតរបស់ពិភពលោកត្រូវតែផ្តល់ផលប្រយោជន៍សហរដ្ឋអាមេរិកជាមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីដែលបញ្ជាឱ្យក្រុមរបស់លោកធ្វើផែនការធំទូលាយមួយសម្រាប់ធ្វើឱ្យមានភាពត្រឹមត្រូវឡើងវិញក្នុងភាពជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងដើម្បីទប់ទល់នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនទៅវិញទៅមក។
លោករដ្ឋមន្ត្រី Hegseth បាននិយាយថា ប៉ូឡូញគឺជាដៃគូជួរមុខយុទ្ធសាស្ត្រប្រចាំផ្នែកខាងកើតនៃទ្វីបអឺរ៉ុបក្នុងចំណោមសមាជិកអង្គការអូតង់ (NATO) ទាំងអស់និងជា «សម្ពន្ធមិត្តគំរូមួយមិនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ»។
ខែកុម្ភៈនេះគឺជាខួប ១០ ឆ្នាំនៃកញ្ចប់កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ទីពីរ (Second Minsk Agreements) ដែលជាកិច្ចព្រមព្រៀងជាច្រើនដែលរុស្ស៊ីបានបង្ខំលើប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបរាជ័យខាងយោធាជាបន្តបន្ទាប់មក។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegsethកាលពីពេលថ្មីៗនេះបានទទួលជួបពិភាក្សាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិអូស្រ្តាលីលោក Richard Marles។
ថ្ងៃចន្ទសប្តាហ៍ទី៣ក្នុងខែកុម្ភៈជាទិវាប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍រួមនោះបានជំរុញឱ្យយោធាភូមាបន្ធូរបន្ថយហិង្សា អនុញ្ញាតឱ្យផ្គត់ផ្គង់និងចែកចាយជំនួយមនុស្សធម៌នៅទូទាំងប្រទេសនិងផ្តល់អាទិភាពការពារជនស៊ីវិល ខណៈដែលប្រកាន់ខ្ជាប់ឱ្យបានពេញលេញដល់ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីជួយធានារកដំណោះស្រាយសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនឥឡូវនេះកំពុងតែដំណើរការ។
Load more