Accessibility links

Breaking News

បទវិចារណកថា៖ កង្វល់​អំពី​សិទ្ធិ​មនុស្ស​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ


រូបឯកសារ៖ អ្នករត់ចោល​ស្រុក​ជនជាតិ​កូរ៉េ​ខាងជើង និង​សកម្មជន​សិទ្ធិ​មនុស្ស​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ចិន​ដោះលែង​អ្នករត់ចោល​ស្រុក​ជនជាតិ​កូរ៉េ​ខាងជើង ដែល​ត្រូវ​បាន​ចាប់ខ្លួន។
រូបឯកសារ៖ អ្នករត់ចោល​ស្រុក​ជនជាតិ​កូរ៉េ​ខាងជើង និង​សកម្មជន​សិទ្ធិ​មនុស្ស​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ចិន​ដោះលែង​អ្នករត់ចោល​ស្រុក​ជនជាតិ​កូរ៉េ​ខាងជើង ដែល​ត្រូវ​បាន​ចាប់ខ្លួន។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​ពេល​ជាង​បីឆ្នាំកន្លះ ក្រោយ​ខ្លួន​បានបិទព្រំដែន​ដើម្បីបញ្ចៀសការរាតត្បាតជំងឺ​កូវីដ១៩​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ ឬប្រទេស​កូរ៉េខាងជើងបាន​បើកព្រំដែនដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋខ្លួន​វិល​មកកាន់​ប្រទេសវិញ។ អ្នក​រាយការណ៍ពិសេស​អ.ស.ប.ស្តី​ពីសិទ្ធិ​មនុស្សនៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ លោកស្រី Elizabeth Salmon​ បាន​និយាយ​ថា៖​ «ទោះជា​ការណ៍​នេះ​កំណត់​ជំហាន​ដំបូង​សម្រាប់​ពិនិត្យ​មើល​ការរឹតត្បិត​របស់រដ្ឋាភិបាលលើ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ក៏​ដោយ ក៏​វា​នាំ​ឱ្យ​មានកង្វល់អំពី​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំ​នៃ​ក្រុមជន​រត់ចោល​ស្រុកដែលភាគច្រើនជា​ស្ត្រី»។ លោកស្រី​បាន​ព្រមាន​ថា ការវិលត្រឡប់​ទៅ​ប្រទេសវិញ​នៃជន​ទាំង​នេះអាច​នាំ​ឱ្យ​ពួក​គេរង​ការធ្វើ​ទារុណកម្ម ​អំពីហិង្សា​ខាង​ភេទ ឬ​ការ​សម្លាប់​ក្រៅប្រព័ន្ធ​តុលាការ។

ទោះ​ជា​នៅ​ក្នុង​ពេលគ្មានការរាតត្បាត​ជំងឺក៏​ដោយ ក៏ស្ត្រី​និងនារី​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ប្រឈមនឹងការលំបាក​ខ្លាំង​ក្លា។ សិទ្ធិរបស់ពួក​គេ​នៅ​តែ​ត្រូវបំផ្លាញ​តទៅទៀត​ សំឡេង​របស់ពួក​គេ​ត្រូវបានបំបិទ។ អ្វី​ដែល​សំខាន់នោះ គឺ​សំឡេង​របស់ស្ត្រី​ត្រូវបាន​ផាត់ចេញ​ពី​ការពិភាក្សា​សម្រាប់​ដោះស្រាយ​ជម្លោះ ​ដោយ​ធ្វើឱ្យ​ខូចខាតដល់ដំណើរការធ្វើឱ្យ​មាន​ភាពប្រក្រតី​។

អ្នករាយការណ៍​ពិសេស​ លោក​ស្រី Salmon បានព្រមាន​ថា «នឹង​គ្មានសន្តិភាពទេ ប្រសិន​បើសិទ្ធិ​ស្ត្រី​នៅ​តែ​ត្រូវបំផ្លាញ» ​ហើយ​លោកស្រី​បាន​អំពាវនាវ​ឱ្យ​មាន​«ការចូលរួមរបស់​ស្ត្រី»​ក្នុង​ការស្វែង​រក​សន្តិភាព​រវាង​ប្រទេស​កូរ៉េទាំង​ពីរ​ និង​កិច្ចប្រឹងប្រែង​ខាង​សន្តិសុខ។

លោកស្រី Lisa Carty អ្នក​តំណាង​នៅ​ក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និងសង្គមកិច្ច​អ.ស.ប.​បាននិយាយ​ថា៖​ «ខ្ញុំ​អាចគិត​ដល់ប្រទេស​មួយចំនួន​តូច​ដែល​ជា​ការសំខាន់​ពិតប្រាកដ​ក្នុង​ការដំឡើងសំឡេង​ស្ត្រីឱ្យបាន​ខ្លាំង​ពេញ​លេញ»។​

លោកស្រី​បាន​ថ្លែង​ទៀតថា៖ ​«​យើង​ត្រូវរំខាន​ខ្លាំងដោយសាររបាយការណ៍​អំពី​ការរំលោភសិទ្ធិ​មនុស្ស ​មានរួមអំពើ​ហិង្សាខាង​យេនឌ័រផង​ដែរ។ ស្ត្រី​និង​កុមារីអាច​រង​គ្រោះ​ដោយ​ងាយ​ដោយសារអំពើ​ហិង្សា​ខាងភេទ ​ការបង្ខំ​ឱ្យ​រំលូត​កូន ​ការ​ឃុំឃាំង​តាម​តែ​អំពើ​ចិត្ត​ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់»។

ជាការពិត ​ការរំលោភ​សិទ្ធិ​មនុស្សនៅ​ក្នុង​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ «មានជា​ប្រព័ន្ធ​ រាលដាល និង​ដោយ​កម្រោល»។ ការពិត​ជាក់ស្តែង​គឺ​ថា​ «អំពើឃោរឃៅ​ខ្លះមិនអាច​និយាយ​បាន»​ប្រព្រឹត្តដោយ​របប​គ្រប់គ្រង​នេះ​ប្រឆាំងនឹង​ពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់​អាច​កើនឡើង​ដល់​កម្រិត​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោកស្រី​ឯកអគ្គរដ្ឋទូត ​Carty ​បាននិយាយថា៖ «ការរំលោភ​សិទ្ធិ​មនុស្ស​របស់​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ មានជាប់ទាក់ទិន​ជាមួយ​កម្មវិធី​អាវុធ​របស់​ប្រទេស​នេះ ពីព្រោះ​វា​អាច​ធ្វើឱ្យ​មាន​ការផលិតអាវុធ​មហា​ប្រល័យ​ខុសច្បាប់​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ និងកម្មវិធីមីស៊ីលផ្លោងផង​ដែរ ដែល​បានបង្វែរមួយ​ភាគ​ធំនៃ​ប្រភព​ធនធាន​ទៅកាន់​ការផលិត​អាវុធ»។

លោកស្រីបានថ្លែងថា៖ «សហរដ្ឋ​អាមេរិក​នៅ​តែ​បន្តអំពាវនា​វ​ឱ្យមាន​ការបញ្ឈប់​ការរំលោភទាំង​នេះជា​បន្ទាន់​ និង​ធ្វើឱ្យ​ពួក​អ្នកប្រព្រឹត្តល្មើស​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​ និង​សុំឱ្យ​មាន​យុត្តិធម៌សម្រាប់​ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ផងដែរ»។

លោកស្រីឯកអគ្គរដ្ឋទូត Carty បាន​ពោល​ថា៖​ «សហរដ្ឋ​អាមេរិក​នឹង​បន្តឈរតំណាង​ឱ្យ​សេរីភាពជា​មូលដ្ឋានសម្រាប់​ប្រជាជន​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ»៕

XS
SM
MD
LG