Accessibility links

Breaking News

បទវិចារណកថា៖ ការដាក់​ទណ្ឌកម្ម​លើ​បំពង់​បង្ហូរ​ឧស្ម័ន NORD STREAM 2 របស់​រុស្ស៊ី


រូបឯកសារ៖ បុគ្គលិក​ជនជាតិ​រុស្ស៊ី​ម្នាក់ ឈរ​​នៅ​ក្បែរ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream នៅ​​ឆ្នេរ​សមុទ្រ Portovaya ចម្ងាយ​ប្រហែល​១៧០​គីឡូម៉ែត្រ ភាគពាយព្យ ពី​ទីក្រុង St. Petersburg នៃ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១០។
រូបឯកសារ៖ បុគ្គលិក​ជនជាតិ​រុស្ស៊ី​ម្នាក់ ឈរ​​នៅ​ក្បែរ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream នៅ​​ឆ្នេរ​សមុទ្រ Portovaya ចម្ងាយ​ប្រហែល​១៧០​គីឡូម៉ែត្រ ភាគពាយព្យ ពី​ទីក្រុង St. Petersburg នៃ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក​ Antony Blinken បានមាន​ប្រសាសន៍​ថា​ ចាប់ពី​ដើម​ឆ្នាំ២០១៤​មក នៅពេល​ដែល​ប្រទេស​រុស្ស៊ី​ បាន​លុកលុយឧបទ្វីប Crimea ​របស់​អ៊ុយក្រែន​ ហើយ​បន្ទាប់​មក​បានរៀបចំ​ឱ្យ​មានការ​បះបោរ​មួយក្នុង​ផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​ប្រទេសរុស្ស៊ី​ បាន​បង្កើនការ​ប្រឹង​ប្រែង​របស់​ខ្លួនក្នុងការធ្វើឱ្យ​អ៊ុយក្រែនមាន​អស្ថិរ​ភាព និងធ្វើ​ឱ្យ​អន្តរាយ​ដល់ស្ថាប័ន​ប្រជាធិបតេយ្យរបស់​ប្រទេស​នេះផង​ដែរ។

លោក​ Blinken បាន​ថ្លែង​ថា៖ «រុស្ស៊ី បានជ្រៀត​ជ្រែកក្នុង​នយោបាយ​ និង​ការ​បោះឆ្នោត​នៅអ៊ុយក្រែន។ រុស្ស៊ី បាន​ខ្ទប់ថាមពល និង​ពាណិជ្ជកម្ម​ដើម្បីបំភ័យពួកមេដឹកនាំ និងដាក់​សម្ពាធ​លើ​ពលរដ្ឋ​ប្រទេស​នេះ។ រុស្ស៊ី បានប្រើ​ការ​ឃោសនា​ និង​ព័ត៌មាន​មិនពិត​ដើម្បី​ធ្វើឱ្យមាន​ការ​មិន​ទុកចិត្ត​គ្នា។ រុស្ស៊ី​ បាន​ធ្វើការ​វាយ​ប្រហារ​តាម​អនឡាញ លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់​ៗរបស់​អ៊ុយក្រែន​ថែម​ទៀត​ផង»។

ចាប់​ពី​ខែ​មីនាឆ្នាំមុនមក ​រុស្ស៊ី​ បានចាប់ផ្តើម​ការបង្កើន​កងកម្លាំង​យោធា និងឧបករណ៍​យោធា​តាមព្រំដែន​អ៊ុយក្រែន ហើយ​ក្រោយមកបាន​ទទួល​ស្គាល់​តំបន់​ពីរ​នៃ​ប្រទេស​អ៊ុយក្រែនថា ​ជារដ្ឋឯករាជ្យ​ដោយ​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ ការ​លុកលុយយោធាក្នុង​ប្រទេស​អ៊ុយក្រែន​មានឡើងភ្លាមៗ ​ក្រោយសេចក្តី​ប្រកាស​នេះ។

ពេល​ដែលការ​ឈ្លានពាន​របស់​រុស្ស៊ីកើន​ឡើង ​ការ​ដាក់ទណ្ឌកម្មលើ​រុស្ស៊ីដោយ​សហរដ្ឋ​អាមេរិកនិង​ដៃ​គូ និង​សម្ព័ន្ធមិត្ត​អាមេរិកក៏​កើនឡើងដែរ។

វិស័យ​ថាម​ពលជា​ឧស្សាហកម្មសំខាន់​បំផុត​របស់រុស្ស៊ី គឺ​មានជាង​ពាក់កណ្តាលការនាំ​ទំនិញទៅ​លក់​ក្រៅ​ប្រទេស។ ​ប្រមាណ​៧០ភាគ​រយ​នៃ​ការបញ្ជូន​ឧស្ម័ន​ធម្មជាតិរបស់​រុស្ស៊ីមានធ្វើ​ទៅ​កាន់​អឺរ៉ុប​តាម​រយៈ​បំពង់ជា​ច្រើន។​

នៅថ្ងៃ​ទី២៣ ខែកុម្ភៈកន្លងទៅនេះ ​គឺ​ក្រោយពី​អាជ្ញាធរ​វិមានក្រឹមឡាំង​រំលោភជាក់ស្តែងលើអធិបតេយ្យភាព​អ៊ុយក្រែន ​ដោយ​បាន​ប្រកាសផ្នែក​មួយ​នៃ​ដែនដី​អ៊ុយក្រែន​ថា ជាប្រទេស​ឯករាជ្យ​ពីរ ប្រទេសអាល្លឺម៉ង់​បានប្រកាស​ថា​ ខ្លួននឹង​បញ្ឈប់អធិការកិច្ច​ការ​កសាងបំពង់​ឧស្ម័នថ្មីបំផុ​ត​មួយ​ទៅ​អឺរ៉ុប គឺបំពង់ Nord Stream 2។

លោករដ្ឋមន្ត្រីការ​បរទេស Antony Blinken បានសរសើរសេចក្តី​សម្រេច​របស់​អាល្លឺម៉ង់ក្នុង​ការចាត់​វិធានការរដ្ឋបាល​ដើម្បី​បញ្ឈប់ដំណើរ​ការអធិការកិច្ច​បំពង់ឧស្ម័ន Nord Stream 2 ដែលនឹងរារាំង​កុំ​ឱ្យ​បំពង់នេះ​ ប្រើការកើត»។​

ក្រោយ​ពី​បាន​ពិគ្រោះ​ជា​មួយ​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក ក៏​បានដាក់ទណ្ឌកម្ម​លើ​បំពង់ឧស្ម័ន Nord Stream 1 AG និងលើលោក Matthias Warning ប្រធាន​ប្រតិបត្តិក្រុម​ហ៊ុន​នេះ​ និង​ពួក​មន្ត្រី​ឯ​ទៀតៗ​របស់ក្រុមហ៊ុន​នេះផងដែរ។

ការ​ណ៍​នេះ មាន​ន័យ​ថា ​ធនធាន​ទាំង​អស់​របស់​បុគ្គល​ទាំង​នេះ​ និង​របស់ក្រុម​ហ៊ុន​ទាំង​នេះដែល​ឋិត​ក្រោម​យុត្តាធិការ​សហរដ្ឋអាមេរិក ឬ​ឋិត​ក្រោមការ​គ្រប់គ្រង​របស់​បុគ្គលអាមេរិកាំង​ត្រូវ​បង្កក​ ហើយក្រុម​បុគ្គល​អាមេរិកាំង​ត្រូវ​ហាមប្រាម​មិន​ឱ្យ​រក​ស៊ីជា​មួយពួក​ជន​ទាំង​នេះ​។​

លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍​ថា៖ «សហរដ្ឋអាមេរិក នៅ​តែ​គាំទ្រ​គ្មាន​ងាក​រេ​ដល់​អធិបតេយ្យ​ភាព​និងបូរណភាព​ដែន​ដី​នៃប្រទេស​អ៊ុយក្រែន​។ ​សកម្មភាពយើងនៅ​ថ្ងៃ​នេះ ធ្វើតាម​ការ​ប្តេជ្ញា​របស់យើងដោយមាន​ការ​សម្របសម្រួលជា​មួយសម្ព័ន្ធមិត្តនិង​ដៃគូ​របស់យើង​ ដើម្បី​ដាក់ឱ្យ​មានផលវិបាកធំៗ​ និង​ធ្ងន់ធ្ងរ​លើ​រុស្ស៊ីជាការឆ្លើយ​តបដល់​សកម្មភាពខុស​ច្បាប់​ និង​គ្មាន​ការ​បង្ក​រឿងក្នុងប្រទេស​អ៊ុយក្រែន»៕

XS
SM
MD
LG