Accessibility links

Breaking News

បទវិចារណកថា៖ ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​គំរាមកំហែង​​សន្តិសុខ​អន្តរជាតិ


រូបឯកសារ៖ នៅក្នុង​ការក្លែង​ធ្វើ​មួយ ទាហាន​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ទទួល​បទពិសោធន៍​នូវ​ស្ថានភាព​ដែល​ត្រូវបាន​ឃុំ​នៅក្នុង​គុក​ក្នុង​កូរ៉េខាងជើង​នៅឯ​ការតាំង​ពិព័រណ៍​សង្គ្រាម​កូរ៉េ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។
រូបឯកសារ៖ នៅក្នុង​ការក្លែង​ធ្វើ​មួយ ទាហាន​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ទទួល​បទពិសោធន៍​នូវ​ស្ថានភាព​ដែល​ត្រូវបាន​ឃុំ​នៅក្នុង​គុក​ក្នុង​កូរ៉េខាងជើង​នៅឯ​ការតាំង​ពិព័រណ៍​សង្គ្រាម​កូរ៉េ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហគមន៍អន្តរជាតិខ្វល់ខ្វាយ​ដោយ​ត្រឹមត្រូវអំពីការ​គំរាមកំហែង​ដល់សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​ដោយ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យប្រជាមានិតកូរ៉េហៅ DPRK មាន​រួមការបាញ់​បង្ហោះ​មីស៊ីលផ្លោង ការប្រុងប្រៀបពិសោធនុយក្លេអ៊ែរ ​និងការវាយ ប្រហារ cyber ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរូបិយបណ្ណ crypto ដែលផ្តល់​ប្រាក់កាស​សម្រាប់កម្មវិធីអាវុធ​មហា​ប្រល័យរបស់ពួក​គេ។

តែ​ប្រទេស ​៣១ មានរួមសហរដ្ឋ​អាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសជាតិ​រាប់សិបទៀតនៅ​ទូទាំង​ពិភពលោក កាលពីពេលថ្មីៗនេះបាន​បង្វែរការ​យក​ចិត្ត​ទុកដាក់​របស់ពួក​គេ​ទៅ​លើការរំលោភលើ​សិទ្ធិមនុស្សរង​គ្រោះ​ដោយក្រុម​ជន​រស់នៅក្នុងសាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិតកូរ៉េ ហើយពួក​គេបានចេញផ្សាយសេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​អំពីបញ្ហា​នេះ។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield ​បានថ្លែង​អំពី​សេចក្តី​ថ្លែងការណ៍​រួម​នេះ​បន្ទាប់​ពីការប្រជុំ​បិទទ្វារ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ក្នុង​នាមប្រទេសទាំង៣១នេះ លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក Linda Thomas-Greenfield បានកត់សម្គាល់​ថា រដ្ឋាភិបាលនៃ​សាធារណរដ្ឋ DPRK ជា«អ្នករំលោភ​មួយ​ក្នុង​បណ្តា​ពួ​កអ្នករំលោភ​អាក្រក់បំផុត‍»លើសិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក។ មនុស្ស​ជាង១សែននាក់​ត្រូវបានចាប់ឃុំឃាំង​នៅក្នុងជំរំ​គុក​នយោបាយ​ដែលនៅ​ទី​នោះ​ពួក​គេរងគ្រោះ​ដោយសារ​ការរំលោភផ្សេងៗមានរួម​ការធ្វើ​ទារុណកម្ម ការបង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់ ការប្រហារ​ជីវិត​ ទូរភិក្ស​ និង​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ។

លោកស្រី​បាននិយាយថា «ក្រុម​ជនដែល​មិនឋិត​នៅក្នុង​ជំរំ​គុកនយោបាយ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន មាន​រួមសេរីភាពខាងការនិយាយ​ស្តីបញ្ចេញ​មតិ ​ខាង​ការទទួល​ព័ត៌មាន និង​សេរីភាព​ខាង​ការគិត​ពិចារណា​ផង​ដែរ‍»។

ពល​រដ្ឋ​មក​ពីប្រទេសឯទៀតៗក៏​បានរង​គ្រោះ​ដោយសារ​ការរំលោភ មានរួម​ការ​ប្រហារ​ជីវិត ការ​សម្លាប់ ការតាម​ឃ្លាំ​មើល ការធ្វើទុក្ខ​បុកម្នេញ ការចាប់ពង្រត់​ និងការបង្ខំឱ្យទៅប្រទេស​ពួក​គេ​វិញ។ ក្នុង​នាម​នៃ​ពួក​អ្នកតំណាងដូចលោកស្រី​ លោកស្រី​ឯកអគ្គ រដ្ឋទូត Thomas-Greenfield បាន​សម្តែង​កង្វល់​ជា​ពិសេស​អំពី​ស្ថានភាព​សិទ្ធិមនុស្សនៃ​ពួកពលរដ្ឋសាធារណរដ្ឋកូរ៉េ​ដែល​ត្រូវ​បានឃុំឃាំង​នៅ​ក្នុង​សាធារណរដ្ឋ DPRK ការចាប់ពង្រត់ ​និងការបាត់ខ្លួន​ដោយ​បង្ខំ​នៃក្រុមពលរដ្ឋ​ជប៉ុន​និងសាធារណរដ្ឋ​កូរ៉េ​ និង​អំពី​ពួក​អ្នកទោស​សង្គ្រាមដែល​មិនត្រូវ​បានបញ្ជូន​ទៅប្រទេស​ពួកគេវិញ។

សេចក្តី​ថ្លែងការណ៍ដោយ​ពួក​អ្នកតំណាង​ទាំង​៣១​បាន​កត់សម្គាល់​ថា ការរំលោភ​លើ​សិទ្ធិមនុស្ស​របស់​របប​គ្រប់គ្រងនេះ​ដែលកំពុង​មាន​ធ្វើ​«មានជាប់ទាក់ទង​ជា​មួយកម្មវិធី​អាវុធខុសច្បាប់​និង​នាំ​ឱ្យ​មានអស្ថិរភាព​របស់ប្រទេសកូរ៉េខាង​ជើង‍»។ ប្រព័ន្ធបង្ខិតបង្ខំ​របស់​របប​គ្រប់គ្រង​នេះ​បានបង្វែរប្រភព​ធនធានទៅ​កាន់​ការអភិវឌ្ឍន៍អាវុធ ទោះជាពលរដ្ឋកូរ៉េខាង​ជើងរងទុក្ខដោយសារការពិបាក​ខាង​សេដ្ឋកិច្ចធ្ងន់ធ្ងរ​ និងការខ្វះអាហា​រូបត្ថម្ភក៏​ដោយ។

ពួក​អ្នកតំណាង​ប្រទេស​ទាំងនេះ​បានថ្លែង​ថា «ពិភពលោកទំនើបគ្មានកន្លែង​សម្រាប់អំពើ​ឃោរឃៅ​បែបនេះ​ទេ។ យើងសរសើរ និង​គាំទ្រ​ការប្រឹងប្រែង​ទាំ​ង​អស់​ដើម្បីឱ្យ​ក្រុម​អ្នក​ប្រព្រឹត្ត​ល្មើស​មានការទទួល​ខុសត្រូវ​ដល់​សកម្មភាព​របស់ពួក​គេ‍»។

សេចក្តី​ថ្លែងការណ៍​នេះ​ចែងថា «ការគំរាមកំហែងលើសិទ្ធិមនុស្ស​ទាំងនេះ​គំរាមកំហែងសន្តិភាពនិង​សន្តិសុខអន្តរជាតិ​ ហើយ​ដល់​ពេលវេលា​ហើយសម្រាប់​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខដោះស្រាយបញ្ហា​នេះ​ជា​សាធារណៈ។ យើងសុំ​ដល់​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខឱ្យ​គាំ​ទ្រការនិយាយត្រួសៗ​ដោយ​ចំហ​មួយ​នៅ​ឆ្នាំ២០២៣​ដែល​នៅពេលនោះយើង​អាច​ពិភាក្សា​គ្នា​អំពីការរំលោភ​លើសិទ្ធិមនុស្សនិង​ការរំលោភ​ឯទៀតៗ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរនៃ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ ការប៉ះពាល់​ដល់​សន្តិ ភាព​និង​សន្តិសុខ​ និង​ស្វែង​រក​វិធីបញ្ចូល​សិទ្ធិមនុស្ស​ទៅក្នុងការទូត​សន្តិភាពនិង​សន្តិសុ​ខនៅក្នុងឧបទ្វីបកូរ៉េ‍»៕

XS
SM
MD
LG