Accessibility links

Breaking News

បទវិចារណកថា៖ កិច្ច​សហ​ប្រតិបត្តិការ​គឺ​ចាំបាច់​សម្រាប់​សណ្តាប់​ធ្នាប់​ពិភពលោក​ដែល​សេរី​និង​មាន​វិបុលភាព


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​កិច្ចសន្ទនា​មួយ​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​ជាមួយ​ប្រធាន CFR លោក Richard Haas។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​កិច្ចសន្ទនា​មួយ​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​ជាមួយ​ប្រធាន CFR លោក Richard Haas។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​អំឡុង​ពេល​ពិភាក្សា​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ពិភពលោក​កំពុង​ស្ថិត​នៅ «ចំណុច​របត់» មួយ​ដែល​ការ​សម្រេច​ចិត្ត​នៅ​ពេល​បច្ចុប្បន្ន​នឹង​ជះ​ឥទ្ធិពល​ដល់​អនាគត​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ។

លោក​បាន​កត់​សម្គាល់​ថា បន្ទាប់ពី​ពេល​ដែល​មាន​សុវត្ថិភាព​និង​វិបុលភាព​នៅ​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់ ឧបសគ្គ​ចម្បងៗ​បាន​លេច​ឡើង។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ដូច្នេះ​ថា៖ «ជា​ការពិត [ឧបសគ្គ​ទាំង​នោះ​មាន​ដូចជា] ការ​លេច​ឡើង​របស់​ប្រទេស​ចិន​ដែល​មាន​ទាំង​ឥទ្ធិពល​និង​គោល​បំណង​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដែល​យើង​កំពុង​រស់នៅ។ រុស្ស៊ី​ដែល​មាន​គំនិត​ចង​គំនុំ​ដែល​យើង​កំពុង​ប្រឈម​ជាមួយ​ជា​រៀងរាល់​ថ្ងៃ និង​បណ្ដុំ​បញ្ហា​ប្រឈម​ឆ្លង​ប្រទេស​និង​បញ្ហា​ប្រឈម​សាកល​កាន់តែ​ច្រើន​ឡើង​ដែល​ជា​អកុសល​មាន​ការ​ពាក់ព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​យើង​ត្រូវ​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព»។

បញ្ហា​ប្រឈម​ទាំង​នោះ​រួម​មាន​ការ​រីក​សាយភាយ​ប្រព័ន្ធ​ព័ត៌មាន​ដែល​ជះ​ផល​វិបាក​មិន​រំពឹងទុក​ជា​ច្រើន ទេសន្តរប្រវេសន៍ អសន្តិសុខ​ស្បៀង​អាហារ ការ​ប្រែប្រួល​អាកាសធាតុ ការ​គំរាមកំហែង​ចំពោះ​សុខភាព​នៅ​លើ​ពិភពលោក ការ​ធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​មាន​ចក្ខុវិស័យ​មួយ​ដែល​ច្បាស់លាស់​និង​ពិត​ប្រាកដ​សម្រាប់​ពិភពលោក ដែល​នោះ​គឺ [ពិភពលោក​មួយ​ដែល​មាន] សេរីភាព សុវត្ថិភាព ការ​បើក​ចំហ និង​វិបុលភាព។ ...វា​មាន​ន័យ​ថា ប្រទេស​ទូទៅ​មាន​សេរីភាព​នៅ​ក្នុង​ការ​សម្រេច​មាគ៌ា​ផ្ទាល់​ខ្លួន និង​ជ្រើសរើស​ដៃគូ​របស់​ខ្លួន។ វា​មាន​ន័យ​ថា ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែល​កសាង​ឡើង​ផ្អែក​លើ​ច្បាប់ តម្លាភាព ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ស្មើភាព​និង​សមភាព ដោយ​ទំនិញ ព័ត៌មាន និង​មនុស្ស​មាន​លំហូរ​ដោយ​ស្រប​ច្បាប់​និង​សេរី»។

ម្យ៉ាង​វិញ​ទៀត លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា យើង​ប្រឈម​នឹង​ប្រទេស​ដែល​ចង់​លុប​ចោល​បទដ្ឋាន​និង​ស្ដង់ដារ​ណា​មួយ​ដែល​នាំ​ឱ្យ​មាន​វិបុលភាព​នៅ​ក្នុង​រយៈពេល ៧៥ ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ដែល​ចង់ទាមទារ​កំណត់ជា​ថ្មី​នូវដែន​ឥទ្ធិពល​និង​ប្រើប្រាស់​ការ​អនុវត្ត​បែប​ជញ្ជក់​ឈាម​ដើម្បី​កេង​ចំណេញ​អំណាច​សេដ្ឋកិច្ច និង​ប្រទេស​ដែល​ប្រើប្រាស់​ព័ត៌មាន​ជា​អាវុធ​ និង​អះអាង​ថា​សិទ្ធិ​មនុស្ស​ គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​សុទ្ធសាធ។

ដើម្បី​ទប់ទល់​នឹង​ទស្សនៈ​បែប​នេះ ទី​មួយ សហរដ្ឋ​អាមេរិក​នឹង​វិនិយោគ​លើ​ភាព​ប្រកួត​ប្រជែង​ផ្ទាល់​ខ្លួន។ ទី​ពីរ សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ដើម្បី​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​និង​ភាព​ជា​ដៃគូ​របស់​ខ្លួន​មាន​ភាព​រស់​រវើក​ឡើង​វិញ ដូចជា​អង្គការ​អូតង់ (NATO) និង​ភាព​ជា​ដៃគូ​នានា​នៅ​តំបន់​អាស៊ី​បូព៌ា​ជាដើម។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ដូច្នេះ​ថា៖ «ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​បាន​កសាង​ភាព​ជា​ដៃគូ​នានា​ដែល​ត្រូវ​នឹង​គោល​បំណង ដែល​បណ្ដា​ប្រទេស​ផ្សេងៗ ហើយ​មិន​ត្រឹមតែ​ប្រទេស​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត តួអង្គ​ផ្សេងៗ វិស័យ​ឯកជន និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ ចូលរួម​ជាមួយ​គ្នា​ដើម្បី​ព្យាយាម​ដោះស្រាយ​បញ្ហា​ដាច់​ដោយ​ឡែក​ពី​គ្នា​ទាំង​នេះ»។

នៅ​ពេល​ដែល​គេ​សួរ​ឱ្យ​រៀបរាប់ថា​ អ្វី​ទៅ​ជា​ «លទ្ធិ Biden និយម» លោក​រដ្ឋមន្ត្រី Blinken ដែល​ប្រកាស​ប្រឆាំង​នឹង​លទ្ធិជា​ទូទៅ បាន​និយាយ​ថា៖ «វា​ចាប់ផ្ដើម​ពី​ភាព​ខ្លាំងក្លា​របស់​យើង​នៅ​ក្នុង​ប្រទេស ភាព​ប្រកួត​ប្រជែង​របស់​យើង ពី​ការ​វិនិយោគ​ដែល​យើង​កំពុង​ធ្វើ ហើយ​បន្ទាប់​មក​ គឺ​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​យើង​នឹង​ពង្រឹង និង​ប្រសិនបើ​ចាំបាច់ បង្កើត​សម្ព័ន្ធភាព​ និង​ភាព​ជា​ដៃគូ​ថ្មី ដោយសារតែ​យើង​មិន​អាច​ធ្វើ​វា​ដោយតែឯក​ឯង​បាន​ទេ»៕

XS
SM
MD
LG