Accessibility links

Breaking News

បទវិចារណកថា៖ ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​សន្តិភាព​ស្ថិតស្ថេរ ស្ត្រី​​​ត្រូវ​ចូលរួម​ក្នុង​កិច្ចចរចា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinkenស្តាប់ ខណៈដែល​រដ្ឋមន្ត្រី​ការបរទេស​រ៉ូម៉ានី​អ្នកស្រី Luminita Odobescu និយាយ​នៅ​អង្គការ​សហ​ប្រជាជាតិ។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinkenស្តាប់ ខណៈដែល​រដ្ឋមន្ត្រី​ការបរទេស​រ៉ូម៉ានី​អ្នកស្រី Luminita Odobescu និយាយ​នៅ​អង្គការ​សហ​ប្រជាជាតិ។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ពេលស្ត្រី​ចូលរួមពេញលេញ​ក្នុង​ការផ្តើម​គំនិត​និង​ការចរចាសន្តិភាព​និង​សន្តិសុខ កិច្ចព្រមព្រៀងសន្តិភាពទំនង​ជា​មាន​៣៥​ភាគរយ​ជាង​ថា អាច​ស្ថិតស្ថេរ​បាន​យ៉ាងតិច​បំផុត​១៥​ឆ្នាំ។

ដោយសារ​មូលហេតុ​ខាងលើ​នេះ​ហើយ​បាន​ជារដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​កាលពីចុង​ខែតុលា​នូវ​យុទ្ធសាស្ត្រ​និងសកម្មភាព​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ឆ្នាំ២០២៣ ស្តីពី​ស្ត្រី​ សន្តិភាព និងសន្តិសុខ។​ គំនិត​នេះ គឺផ្តល់​អាទិភាពដល់សមភាព​យេនឌ័រនិង​ភាព​ស្មើគ្នាក្នុងការ​កសាង​សន្តិភាព​ស្ថិតស្ថេរ​នៅ​ទូទាំង​ពិភពលោក​និង​ឧបត្ថម្ភផ្ចុង​ផ្តើម​ការចូលរួមរបស់​ស្ត្រីក្នុង​ការឆ្លើយតប​នឹងជម្លោះ​និងវិបត្តិ និងពី​ការរើប​ចេញពីសង្គ្រាមនិងវិបត្តិ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយថា៖ «នៅ ពេល​សិទ្ធិ​ស្ត្រីត្រូវបាន​គោរព យើង​ដឹង​ថា សង្គមមាន​សុវត្ថិភាព​ជាងមុន។ សង្គម​មាន​ស្ថិរភាពជាងមុន។ សង្គមមាន​វិបុលភាពជាងមុន។ កងកម្លាំងថែរក្សាសន្តិភាព ​និង​កងកម្លាំង​សន្តិសុខដែល​មានរួម​បញ្ចូល​ស្ត្រីអាច​កសាង​ការ​ទុកចិត្តល្អ​ប្រសើរជាង​មុនជា​មួយ​សហគមន៍ដែល​ពួកគេ​ការពារ‍»។

លោកបាន​ថ្លែង​ទៀត​ថា៖ «នៅពេល...កំពុង​មាន​ជម្លោះ ពី​ទ្វីប​អឺរ៉ុប​ទៅ​តំបន់ Levant ទៅ​ដល់​តំបន់ Sahel ​ដែល​ជា​តំបន់​សំខាន់​នៅ​តំបន់​មជ្ឈិម​បូព៌ា យុទ្ធសាស្ត្រ​នេះ​បញ្ជាក់​ជាថ្មី​ទៀត​អំពី​សារៈសំខាន់​នៃ​ការចូលរួម​ដ៏​ន័យ​របស់​ស្រ្តី​ក្នុង​ដំណើរការ​សន្តិភាពនិង​ការចរចា​សន្តិភាពក្នុង​ពេល​អនាគត​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​និង​កសាង​សង្គម​ជា​ថ្មី​ឱ្យ​មាន​ប្រសិទ្ធភាព‍»។

លោក​រដ្ឋមន្ត្រី Blinken ​បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​នេះ​មានការ​ប្រឹងប្រែង​ប្រាំ​យ៉ាង។ លោក​បាន​និយាយ​ថា៖ «ទី​មួយ យើងនឹងបង្កើនភាព​ជា​មេដឹកនាំ​របស់​ស្ត្រី​និង​ការចូលរួម​របស់ស្ត្រី​ក្នុង​ការផ្តើម​គំនិត​ខាង​សន្តិភាព​និងខាងសន្តិសុខ​នៅ​ខាងក្នុងរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​នៅ​ទូទាំង​ពិភពលោក​ផងដែរ‍»។

លោក​បានពោល​ថា៖ «ទី​ពីរ យើង​នឹង​ការពារ​និងឧបត្ថម្ភ​ផ្ចុង​ផ្តើមសិទ្ធិមនុស្ស​របស់​ស្ត្រី និង​កុមារី និង​ជួយ​បញ្ចៀស​និង​ដោះស្រាយអំពើ​ហិង្សា​ផ្អែ​ក​លើ​យេនឌ័រ​នៅ​ក្នុង​សង្គ្រាម​និង​នៅ​ក្នុង​វិបត្តិ​ឯទៀតៗ‍»។

លោករដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍​ថា៖ «ទី​បី យើង​នឹងធ្វើ​សកម្មភាព​ច្រើន​ជាង​មុន​ដើម្បីបញ្ចូលទស្សនៈ​និង​មតិ​របស់​ស្ត្រី​នៅ​ពេល​យើង​ផ្តល់​ជំនួយ​សង្គ្រោះ​ក្រោយ​សង្គ្រាមនិង​មហន្តរាយ​ធម្មជាតិ ហើយ​យើង​នឹង​ធ្វើឱ្យ​ប្រាកដ​ថា ជំនួយ​មនុស្សធម៌​របស់​យើង​មាន​សមធម៌​និង​បាន​ទៅ​ដល់​ពួក​ជន​រងគ្រោះជាង​មុន‍»។

លោក​បាន​និយាយ​ថា៖ «ទីបួន យើង​នឹង​ធ្វើឱ្យ​គោលនយោបាយ​ការបរទេស​និង​គោលនយោបាយ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​មាន​បរិយាប័ន្ន​ជាងមុន‍‍។ ហើយ​ទីប្រាំ «យើង​នឹង​បង្កើន​ការសហការ​របស់​យើង​ជាមួយ​ពួក​ដៃគូ​នៅ​ទូទាំង​ពិភពលោក‍»។

លោករដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​ឱ្យ​សម្រេច​គោលដៅទាំង​នេះដោយ​ឧបត្ថម្ភ​ផ្ចុងផ្តើមពួកមេដឹក​នាំ​ក្នុង​មូលដ្ឋាន ដោយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អសមភាព​ជា​ប្រវត្តិសាស្ត្រ​និង​ជា​ប្រព័ន្ធ ដោយ​ដោះស្រាយ​ទម្រង់​នៃ​ការរើសអើង​ដែល​ត្រូវបាន​ប្រឈមដោយស្ត្រីមិនមែន​ស្បែក​ស​ ស្ត្រីមាន​កាយវិកល​ ក្រុម​សមាជិក​នៃ​សហគមន៍ LGBTQI+ និងក្រុម​ជនទុគ៌ត និង​ក្រុម​មនុស្សមាន​ភាព​តំណាងមិន​គ្រប់គ្រាន់‍»។

លោករដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «ប្រវត្តិសាស្ត្រ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា នៅពេល​ស្ត្រី​មាន​សុវត្ថិភាព​និងសេរីភាព​...និង​ត្រូវចាត់ទុកជា​មនុស្ស​មាន​ភាពស្មើគ្នា ពិភពលលោកទាំងមូល​នឹងល្អ​ប្រសើរ​ជាងមុន។​ នេះជា​ការងាយ​ស្រួល​យល់​និង​មាន​កម្លាំង​ខ្លាំង។ ដូច្នេះ ដោយ​ធ្វើការ​ជា​មួយគ្នា ​ខ្ញុំ​ជឿជាក់​ថា យើង​អាច​កសាងពិភពលោក​មួយល្អ​ប្រសើរ​ជាង​មុន‍»៕

XS
SM
MD
LG