Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​ពលកម្ម​ឆ្នាំ​២០២៣


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​របៀបដែលមូលនិធិ​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​ត្រូវបាន​ប្រើ​សម្រាប់​គម្រោង Hudson River Tunnel ក្នុង​អំឡុងពេល​នៃ​ពិធី​មួយ​នៅឯ West Side Rail Yard ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​របៀបដែលមូលនិធិ​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​ត្រូវបាន​ប្រើ​សម្រាប់​គម្រោង Hudson River Tunnel ក្នុង​អំឡុងពេល​នៃ​ពិធី​មួយ​នៅឯ West Side Rail Yard ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​ និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

ពលរដ្ឋ​អាមេរិកាំងប្រារព្ធ​ទិវា​ពលកម្ម​នៅ​ថ្ងៃ​ចន្ទដំបូង​គេ​នៃខែកញ្ញា។ នៅ​ថ្ងៃ​នោះ
មនុស្ស​ភាគ​ច្រើនប្រារព្ធទិវា​នេះ​ជាទី​បញ្ចប់រដូវ​ក្តៅ​ជាផ្លូវការ ដោយ​មានការ​ធ្វើ​ពីកនីក ការ​ជួបជុំ​គ្រួសារ​និងការដង្ហែរ​ក្បួនតាម​ផ្លូវ។ តែអ្វី​ដែលសំខាន់បំផុត​នោះ​គឺ​ជា​ការផ្តល់​កិត្តិយសដល់ក្រុមកម្មកររបស់ប្រទេសនិង​ការរួមចំណែក​របស់ពួក​គេ​ដល់​ភាព​សំបូររុង​រឿងនៃ​ស.រ.អ.។

ក្នុង​រយៈពេលភាគច្រើន​នៃពាក់កណ្តាល​ទីពីរនៃសតវត្សរ៍​ទី១៩​ និងបន្ត​ក្នុង​ត្រីមាស​ទី​មួយនៃសតវត្សរ៍ទី២០ ពួក​បុរស​និងក្រុម​ស្ត្រី​ទាំង​នេះ​បានប្រយុទ្ធ​ខ្លាំងក្លា​ដើម្បីសិទ្ធិ​ដែលមនុស្ស​ភាគច្រើន​ទទួល​បាននៅ​ពេល​នេះ។ ដោយសារ​ក្រុម​បុរស​និងពួក​ស្ត្រី​ទាំង​នេះ យើងធ្វើ​ការតែប្រាំថ្ងៃ​ក្នុង​មួយ​អាទិត្យ ៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍ មាន​ស្ថានភាព​ការងារ​មានសុវត្តិភាព ទទួលប្រាក់បៀវត្ស​នៅពេលយើង​ឈឺ ​ឬ​នៅពេល​ត្រូវការ​ឈប់សម្រាក។ ក្រុមកម្មករ​និង​កម្មការិនី​ទាំងនោះ​យល់​ថា កុមារ​គួរ​ទៅ​រៀន ប្រុងប្រៀប​ខ្លួន​សម្រាប់អនាគត​ល្អប្រសើរ មិនមែន​ធ្វើការក្នុងអណ្តូង​រ៉ែ​ធ្យូង​ថ្ម​ ឬច្រូតកាត់​ដំណាំក្នុង​វាលស្រែ​ចម្ការ ​ឬ​មួយសម្អាតក្តារក្រាល​ក្នុង​រោង​ចក្រ​ដែក​ថែប​ទេ។

លោក​ប្រធានាធិបតី Joe Biden បានមាន​ប្រសាសន៍ថា «ឪពុក​ខ្ញុំបាន​បង្រៀន​ខ្ញុំតាំង​ពីខ្ញុំ​នៅក្មេងថា ​ការងារ​មានសារៈសំខាន់​លើស​ពីប្រាក់បៀវត្សរ៍​ទៅ​ទៀត។ ការងារ​គឺ​អំពី​សេចក្តីថ្លៃថ្នូរ​ ការ​គោរព ​និង​កន្លែងរបស់អ្នក​នៅក្នុងសហគមន៍។ ការងារ​គឺអំពី​អាចមើល​ចំភ្នែក​កូនលោកអ្នក​ហើយ​ធានារ៉ាប់រងប្រាប់ពួក​គេថា ​គ្មានបញ្ហាទេ។ នៅ​ពេល​ជនជាតិ​អាមេរិកាំងទៅ​ធ្វើការរៀង​រាល់ថ្ងៃ ពួកគេមិនគ្រាន់តែប្រកប​របរ​ចិញ្ចឹម​ជីវិតប៉ុណ្ណោះទេ​ ពួកគេ​មានជីវភាពជា​មួយ​សេចក្តី​សង្ឃឹមសម្រាប់ពេលអនាគត។ ដោយ​ធ្វើដូច្នេះ​ពួកគេ​កសាង ជំរុញ ថែរក្សា ​និង​បណ្តុះបណ្តាល​ប្រទេសជាតិ​យើង‍»។

តាំងពី​ថ្ងៃ​ដំបូងៗនៃ​ចលនា​នេះមក ពួកមេដឹកនាំ​ខាងពលកម្មបានយល់​ថា បើគ្មាន​សេរីភាពខាងសេដ្ឋកិច្ចសម្រាប់​វណ្ណៈកម្មករទេ ក៏​គ្មាន​សេរីភាពសម្រាប់​ជនជាតិ​អាមេរិកាំងភាគច្រើន​ដែរ។ ពួក​គេយល់ថា​ ដោយមាន​សាមគ្គីភាព រួម​ផ្សំ​ជាមួយការប្រឹងប្រែង​ និង​សំឡេង​របស់ពួក​គេ​តាមរយៈ​យុទ្ធនាការ បាតុកម្ម និងកុបកម្មបន្តបន្ទាប់គ្នាទើបពួក​គេ​អាចទទួល​ប្រាក់បៀវត្សរ៍​សមរម្យ មានស្ថានភាពការងារ​ល្អប្រសើរ​ និងសេចក្តីថ្លៃថ្នូរដែលពួក​គេស័ក្តិសម​ទទួល​បាន។

លោកប្រធានាធិបតី Biden បានមានប្រសាសន៍​ថា «ជនជាតិអាមេរិកាំង​ដែលឧស្សាហ៍​ធ្វើការងារ​ជាសរសរស្តម្ភរបស់ប្រទេស​យើង។ មនុស្សឋានៈកណ្តាលកសាង​ប្រទេសអាមេរិក ហើយ​សហជីពកសាងក្រុម​ជន​ឋានៈកណ្តាល។ អ្វីៗ​ទាំងអស់​ដែល​គាំទ្រ​ជីវភាពក្រុម​ជន​ឋានៈកណ្តាល​មានភាពធន់​អាចកើត​មានបានដោយសារសហជីព ហើយនៅទិវាពលកម្មយើងផ្តល់កិត្តិយស​ជូន​កម្មករ​ទាំងនោះ និងចលនាដ៏​ឋិតថេរ​របស់ពួកគេ ដែលធ្វើឱ្យ​សេដ្ឋកិច្ចយើងដើរទៅមុខ​ និង​ធ្វើឱ្យប្រទេសជាតិ​យើងខ្លាំងផង​ដែរ‍»៕

XS
SM
MD
LG