Accessibility links

Breaking News

បទវិចារណកថា៖ ប្រទេស​ក្វាតេម៉ាឡា ត្រូវ​តតាំងនឹង​អំពើ​ពុករលួយ


រូបឯកសារ៖ លោក Juan Francisco Sandoval រដ្ឋអាជ្ញា​មួយរូប​នៅ​ប្រទេស​ក្វាតេម៉ាឡា ដែល​នាំមុខគេ​ក្នុង​ការប្រឆាំងនឹង​និទណ្ឌភាព ក្នុងពេល​លោក​ផ្តល់​បទសម្ភាសន៍​មួយ​នៅ​ទីក្រុង​ក្វាតេម៉ាឡា កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Juan Francisco Sandoval រដ្ឋអាជ្ញា​មួយរូប​នៅ​ប្រទេស​ក្វាតេម៉ាឡា ដែល​នាំមុខគេ​ក្នុង​ការប្រឆាំងនឹង​និទណ្ឌភាព ក្នុងពេល​លោក​ផ្តល់​បទសម្ភាសន៍​មួយ​នៅ​ទីក្រុង​ក្វាតេម៉ាឡា កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​ផ្អាក​កិច្ចសហប្រតិបត្តិការ​កម្មវិធី​ខ្លះជា​មួយ​ការិយាល័យរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌នៃ​ប្រទេស​ក្វាតេម៉ាឡា​ ជា​ការ​ឆ្លើយ​តប​នឹង​ការដករដ្ឋអាជ្ញា​កំពូល​ប្រឆាំងនឹងអំពើ​ពុករលួយ​ចេញ​ពី​តំណែង។

អ្នកស្រី Jalina Porter អ្នកនាំពាក្យ​រងនៃ​ក្រសួង​ការបរទេស​ស​ហរដ្ឋ​អាមេរិក បាន​និយាយ​ថា សេចក្តី​សម្រេចរបស់​លោកស្រី Maria Consuelo Porras រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ក្វាតេម៉ាឡា​ក្នុង​ការដក​លោក Juan Francisco Sandoval រដ្ឋអាជ្ញា​ពិសេសហៅ​ថា FRCI ចេញពី​តំណែង​បញ្ជាក់​ពី«កង្វះ​ការ​ប្តេជ្ញា​ដល់​នីតិរដ្ឋ​និង​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​ និងដំណើរការចោទប្រកាន់។ ជាលទ្ធផល​ យើង​បាត់បង់​ការទុកចិត្ត​ដល់​រដ្ឋមន្ត្រី​យុត្តិធម៌​និង​សេចក្តី​សម្រេច​របស់​ពួក​គេ​និង​បំណងធ្វើ​កិច្ចសហការ​ជា​មួយ​សហរដ្ឋ​អាមេរិក ​និង​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​ដោយ​សុឆន្ទៈ»។

អ្នក​ស្រី Porter អ្នក​នាំពាក្យ​រង​បាន​បញ្ជាក់​ទៀត​ថា «កង្វល់​របស់​សហរដ្ឋ​អាមេរិក មាន​ជា​មួយផល​ប៉ះពាល់នៃ​សេចក្តី​សម្រេច​នេះ​ គឺ​នីតិរដ្ឋ ​និងស្ថិរភាព​តំបន់»។

លោក Sandoval ដែល​ត្រូវបានដក​ពី​តំណែងកាល​ពី​ថ្ងៃទី២៣ ខែកក្កដា​ បានរត់គេច​ខ្លួនពីប្រទេសក្វាតេម៉ាឡា​នៅ​ថ្ងៃនោះ​ដែរ។ បាតុកម្មក្នុង​ប្រទេសក្វាតេម៉ាឡា​បាន​អំពាវនាវឱ្យរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ Porras ចុះចេញ​ពី​តំណែង។

សហរដ្ឋ​អាមេរិក បាន​និយាយ​ច្បាស់លាស់​ដល់​ពួក​មន្ត្រី​ជាន់​ខ្ពស់នៃរដ្ឋាភិបាល​ក្វាតេ ម៉ាឡា​អំពីទស្សនៈរបស់​ខ្លួនថា ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយមានសារៈសំខាន់ក្នុង​ការសម្រេច​គោលដៅនៃ​ការពង្រឹងនីតិរដ្ឋ បង្កើនឱកា​សសេដ្ឋកិច្ច និង​ដោះស្រាយ​បុព្វហេតុ​ជា​ឬសគល់នៃ​ចំណាក​ស្រុកមិន​ធម្មតា។ អ្នក​នាំពាក្យ​រង​អ្នកស្រី Porter បាន​គូស​បញ្ជាក់​ថា «សារ​នេះ ​ត្រូវចែង​ជាក់លាក់​ជា​ទៀងទាត់ដោយ​ឯកអគ្គរដ្ឋទូតយើងប្រចាំ​ប្រទេស​ក្វាតេម៉ាឡា​ និង​ក្នុង​ដំណើរ​ទស្សនកិច្ចកាល​ពី​ពេល​ថ្មីៗ​នេះ​ដោយពួក​មន្ត្រី​ជាន់​ខ្ពស់នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកដែល​បានបញ្ជាក់​ជា​ថ្មីអំពី​ភាព​ដៃគូនៃ​ប្រទេស​ជាតិ​យើង​ទាំងពីរ​ ដោយមានរួម​បញ្ចូល​ទស្សនកិច្ចរបស់​លោកស្រី​អនុ​ប្រធានាធិបតី​ Kamala Harris លោកស្រី Samantha Power អភិបាល​ទីភ្នាក់ងារ USAID លោក Alejandro Mayorkas រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ និងលោក Ricardo Zuniga ប្រេសិត​ពិសេសសម្រាប់តំបន់អឌ្ឍន៍គោល​ខាង​ជើង»។

ដោយសារសកម្មភាព​របស់រដ្ឋមន្ត្រី​យុត្តិធម៌​ប្រទេស​ក្វាតេម៉ាឡានេះ រដ្ឋាភិបាលសហ រដ្ឋ​អាមេរិក ផ្អាកជា​បណ្តោះអាសន្ន​នូវ​កិច្ច​សហប្រតិបត្តិការ​ខាង​កម្មវិធីខ្លះជា​មួយក្រ សូងកិច្ចការ​សាធារណៈ​ ​នៅ​ពេល​ខ្លួនពិនិត្យសើរើ​ជា​ថ្មី​នូវជំនួយសហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក សង្កេត​មើលដិតដល់​អំពី​សកម្មភាពបន្ថែមដែល​អាចធ្វើឱ្យ​មានផលមិន​ល្អដល់​នីតិរដ្ឋ ​ឬ​ឯករាជ្យភាព​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា៕

XS
SM
MD
LG