Accessibility links

Breaking News

បទវិចារណកថា៖ ពិភពលោក​ត្រូវ​រួបរួម​គ្នា​ដើម្បី​យក​ជ័យជម្នះ​លើ​ភេរវកម្ម


រូបឯកសារ៖ មន្ត្រី​ប្រមូល​ភស្តុតាង បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​ជំរុញ​ដោយ​ពួក​ជ្រុល​និយម នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រុក​មួយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។
រូបឯកសារ៖ មន្ត្រី​ប្រមូល​ភស្តុតាង បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​ជំរុញ​ដោយ​ពួក​ជ្រុល​និយម នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រុក​មួយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បើ​តាម​អង្គការ​សហប្រជាជាតិថា ការគំរាមកំហែងសាកល​បង្កឡើងដោយ​ភេរវកម្មកើន​ច្រើនជាងមុន ​ហើយ​មានការរាលដាលជាង​មុនផង​ដែរ។ ការណ៍​នេះ​ត្រូវមាន​របៀប​ដោះស្រាយរួម​គ្នា​មួយ​ជា​ថ្មី​ដើម្បី​យក​ជ័យជម្នះ​លើ​វា។​

លោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស.រ.អ.​ទទួលបន្ទុក​កិច្ចការនយោបាយបាន​និយាយ​ថា៖ «កាល​ពី​ឆ្នាំ​ទៅមិញ ​ពិភពលោក​ប្រឈមនឹងឧប្បត្តិហេតុភេរវកម្មជាង​៨​ពាន់ ​នៅ​ក្នុង​ប្រទេស​៦៥ បណ្តាល​ឱ្យ​មនុស្ស​ជាង​២​៣.​០០០​នាក់​ស្លាប់‍»។

លោកស្រី​ Nuland ​និយាយ​ថា៖ «ការ​វាយ​ប្រហារ​កាលពីពេល​ថ្មីៗនេះនៅទូទាំង​ពិភពលោក ដូចជា​ការបំផ្ទុះគ្រាប់បែក​នៅ​ឯ​ស្ថានីយ៍​ប៉ូលីស​មួយក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារនៅ​ប្រទេស​អាល្លឺម៉ង់ និង​ឧប្បត្តិហេតុ​សម្អប់​នៅ​ក្នុង​ប្រទេស​យើង ​រំឭក​យើង​ថា គ្មាន​ប្រទេស​ណា​មួយ​មាន​សុវត្ថិភាព​ពី​ការគំរាម​កំហែង​នេះ​ទេ ​ហើយ​ភេរវកម្មមិនអាច​បរាជ័យ​បានដោយប្រទេសណាមួយ ឬដោយ​ប្លុក​តំបន់​ណា​មួយធ្វើការងារ​នេះ​តែ​ឯង​បាន​ទេ។ យើងត្រូវ​តែធ្វើការជា​មួយ​គ្នា។​

យើង​ត្រូវ​តែដោះស្រាយ​បញ្ហា​ទាំង​នេះ​រួមគ្នា ​តាំង​ពី​ក្រោម​ និងកន្លែង​គ្មាន​ការគ្រប់គ្រងដែលអាច​ឋិត​នៅ​ក្រោមការ​ត្រួតត្រា​របស់​ពួក​ភេរវជន ​រហូត​ដល់​ស្ថានភាពអស់សង្ឃឹមដែល​អាច​ស្រួលសម្រាប់​ការ​ជ្រើសរើស​ភេរវជន ​រហូត​ដល់​ប្រភពហិរញ្ញវត្ថុមិនត្រឹមត្រូវ​តាមច្បាប់ ​រហូត​ដល់ការផ្សព្វផ្សាយមនោគមវិជ្ជា​ផ្ទុយ​នឹង​សីលធម៌​តាម​ online និង​ឆ្លង​កាត់ព្រំដែន‍»។

ព្រឹត្តិការណ៍​មួយក្នុង​ចំណោម​ព្រឹត្តិការណ៍​នានា​កាលពី​ពេល​ថ្មីៗ​នេះគូស​បញ្ជាក់​ដោយ​អ.ស.ប.​គឺកំណើន៣២០​ភាគរយនៃភាពជ្រុលនិយមឃោរឃៅខាង​ពូជសាសន៍​ ដោយ​មានការភ្ជាប់​ទាក់ទង​គ្នា​រវាង​ក្រុម​ផ្សេងៗ។

លោកស្រី Nuland បានថ្លែង​ថា៖ «មនោគមវិជ្ជានេះ​ដែល​មានឫសគល់ក្នុង​សម្អប់​យូរយារ​មក​ហើយ​ដូច​ជាការ​ស្អប់​ជនបរទេស​ ការរើសអើង​ពូជសាសន៍ ​ការប្រឆាំង​នឹង​ពួក​ជនអំបូរ​ជ្វីហ្វ​ និង​ទម្រង់ទាំងអស់​នៃ​ការ​ប្រកាន់ថា​ ខ្លួន​ត្រូវ​ទាំងអស់ ​បាន​រក​ឃើញ​បុព្វហេតុរួមគ្នាតាម online ​ជា​មួយ​ពួកសមាជិក​ថ្មីៗ​ដែល​ត្រូវ​បាន​ជ្រើសរើសតាម​រយៈ​វេទិកា​បណ្តាញផ្សព្វផ្សាយ​សង្គមនិង​រូបថតក្លែង​បន្លំ ​បណ្តាល​ឱ្យ​មាន​ការផ្សាយ​ព័ត៌មាន​មិនពិត​និង​សម្អប់‍»។

លោក​ស្រី​អនុរដ្ឋមន្ត្រី Nuland ​បានពោល​ទៀតថា៖​ «ដូច្នេះ វា​ជាការណ៍​សំខាន់​ណាស់​ដែលយើង​ត្រូវបង្កើនសមត្ថភាព​រួម​គ្នា​របស់​យើងដើម្បី​រក​ឱ្យ​ឃើញ បន្ថយនិង​ឆ្លើយ​តប​នឹងការ​គំរាមកំហែងថ្មីៗ​ទាំង​នេះ។ ដើម្បីឱ្យ​មានប្រសិទ្ធភាពពិតប្រាកដ ​ការប្រឆាំង​នឹង​ភេរវកម្ម​ត្រូវ​តែមាន​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​និងសង្គម​ទាំងមូល‍»។

លោកស្រីបានពោលថា៖ «យើង​ត្រូវ​តែ​ធ្វើឱ្យ​មានអភិបាលកិច្ច​ល្អ ​ការគោរព​សិទ្ធិមនុស្ស ​ឱ្យ​មាន​ការសិក្សា​អប់រំ ​ការថែទាំ​សុខភាព ​និង​ឱកាស​សេដ្ឋកិច្ច។ យើង​ត្រូវតែ​គាំទ្រ​រដ្ឋាភិបាលនិង​លទ្ធភាពរបស់​ពួក​គេក្នុង​ការ​បម្រើ​ពលរដ្ឋ​របស់​ពួក​គេ។ នេះ​ជាគន្លឹះ​សម្រាប់​បំបែកភាពវិលវល់​ឡើង​ចុះដដែលៗ​នៃ​ភាពជ្រុល​និយម​ហិង្សា...​ព្រោះ​ហេតុនេះ​ហើយបានជា​យើង​ផ្តោតការយកចិត្ត​ទុកដាក់​លើ​ការអនុវត្ត​ក្របខណ្ឌ​ប្រឆាំង​នឹង​ភេរវកម្មមាំទាំ​បច្ចុប្បន្ន​ ដោយផ្តោតលើរបៀបដោះស្រាយនៃ​សង្គម​ទាំង​មូល‍»។

លោកស្រី​អនុរដ្ឋមន្ត្រី ​Nuland ​បានមាន​ប្រសាសន៍​ថា៖ ​«គោលដៅ​ដូចគ្នាទាំងអស់​របស់​យើង​កំពុង​ត្រូវ​ដាក់​ឱ្យ​មាន​គ្រោះថ្នាក់​ដោយការគំរាមកំហែងផ្ទុយ​នឹង​សីលធម៌​នៃ​ភេរវកម្ម ​ហើយក៏​ជា​ការណ៍​ពិត​ដែរ​ដែល​ប្រសិនបើ​យើង​ធ្វើឱ្យ​មានការ​ជឿនលឿនប្រឆាំងនឹង​គោលដៅ​ទាំង​នេះ ​យើងអាច​កម្ចាត់​ភេរវកម្ម​បាន‍»។​

លោក​ស្រី​បាននិយាយ​ថា៖ ​«យើង​សុំ​ដល់សហគមន៍​អន្តរជាតិឱ្យ​រួបរួម​គ្នាដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម​...ហើយ​ផល​វិបាក​នៃ​ការគ្មាន​ជោគជ័យ​មិនត្រូវ​ទទួល​បាន​ដោយ​យើង​ឡើយ‍»៕

XS
SM
MD
LG