តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់មេដឹកនាំនៃបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿនជាងគេទាំង៧ ហៅកាត់ថា G7 នៅក្នុងប្រទេសអ៊ីតាលី មេដឹកនាំនៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកបានបង្ហាញពីគោលនយោបាយរួបរួមលើបញ្ហាសំខាន់ៗមួយចំនួន។
ក្នុងចំណោមគោលនយោបាយរួបរួមនោះរួមមានតម្រូវការជាបន្តដើម្បីការគាំទ្រដល់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយភាពលើសចំណុះនៃឧស្សាហកម្មរបស់ប្រទេសចិន ក៏ដូចជាការផ្តល់ដល់រុស្ស៊ីដោយសារធារណរដ្ឋប្រជាមានិតចិនដែលជួយបង្កើនសង្រ្គាមរបស់រុស្ស៊ី ភាពសាហាវឃោរឃៅនៃការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល និងការគាំទ្រដល់កិច្ចព្រមព្រៀងទូលំទូលាយដែលគូសបញ្ជាក់ដោយលោកប្រធានាធិបតី Joe Biden ដែលនឹងនាំទៅដល់ការបញ្ចប់វិបត្តិដ៏យូរអង្វែង ការប្តេជ្ញាចិត្តក្នុងការបង្កើនជំនួយដល់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកដើម្បីជួយឱ្យមាននិរន្តរភាព និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។
សកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់គឺជាការផ្តោតសំខាន់មួយទៀតរបស់មេដឹកនាំក្រុមប្រទេស G7។ ពួកគេបានជំរុញអ៊ីរ៉ង់ឱ្យបញ្ឈប់ និងបន្ថយនុយក្លេអ៊ែរ និងបញ្ឈប់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលមិនមានហេតុផលផ្នែកស៊ីវិលគួរឱ្យទុកចិត្តបានទេ។ មេដឹកនាំក្រុមប្រទេស G7 បានអំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមក្នុងកិច្ចសន្ទនាដ៏ម៉ត់ចត់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និង«ផ្តល់ការធានាគួរឱ្យជឿជាក់ថា កម្មវិធីនុយក្លេអ៊ែរ[របស់អ៊ីរ៉ង់] គឺដោយសន្តិវិធីទាំងស្រុង»។ ពួកគេបានសម្តែង«ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការខ្វះកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្នពីសំណាក់ប្រទេសអ៊ីរ៉ង់ជាមួយទីភ្នាក់ងារនេះ។
មេដឹកនាំក្រុមប្រទេស G7 ក៏បានជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់ការជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និង«កុំឱ្យផ្ទេរមីស៊ីលផ្លោង និងបច្ចេកវិទ្យាពាក់ព័ន្ធ» ពីព្រោះការធ្វើបែបនេះនឹងតំណាងឱ្យ«ការបង្កើនសម្ភារៈសំខាន់ៗ និងការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប»។ មេដឹកនាំក្រុមប្រទេស G7 បានព្រមានថានឹងមាន«វិធានការថ្មី និងសំខាន់» ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បន្តផ្ទេរអាវុធដូចនេះ។
បន្ថែមពីនេះ មេដឹកនាំក្រុមប្រទេស G7 បានព្រមានថា ប្រសិនបើអ៊ីរ៉ង់មិន«បញ្ឈប់សកម្មភាពបង្កហេតុអស្ថិរភាព និងសកម្មភាពបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ាទេនោះ» ក្រុមប្រទេស G7 «បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុម័តទណ្ឌកម្មបន្ថែម ឬចាត់វិធានការផ្សេងទៀតជាការឆ្លើយតប»។
ជាចុងក្រោយ មេដឹកនាំក្រុមប្រទេស G7 បានរំឭកឡើងវិញនូវ «ការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេចំពោះការរំលោភសិទ្ធិមនុស្សរបស់អ៊ីរ៉ង់ ជាពិសេសប្រឆាំងនឹងស្ត្រី កុមារី និងក្រុមជនជាតិភាគតិច»។ ពួកគេបានអំពាវនាវដល់មេដឹកនាំរបស់អ៊ីរ៉ង់«ឱ្យបញ្ចប់ការឃុំខ្លួនដោយអយុត្តិធម៌ និងតាមអំពើចិត្ត រួមទាំងពលរដ្ឋដែលមានសញ្ជាតិពីរ និងជនបរទេស»ហើយពួកគេបានថ្កោលទោសចំពោះ«ការយាយីដែលមិនអាចទទួលយកបាន»ទៅលើពលរដ្ឋអ៊ីរ៉ង់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានសាទរចំពោះជំហរដ៏រឹងមាំរបស់មេដឹកនាំក្រុមប្រទេស G7 លើប្រទេសអ៊ីរ៉ង់។ លោកបានប្រកាសថា «យើងស្វាគមន៍ការថ្លែងរបស់មេដឹកនាំក្រុមប្រទេស G7 ដែលនិយាយដោយសំឡេងតែមួយអំពីការគំរាមកំហែង និងការគំរាមកំហែងបង្កឡើងដោយសកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់។ យើងបានឃើញកិច្ចព្រមព្រៀងដែលកំពុងរីកចម្រើនលើសំណួរនោះជាអន្តរជាតិ គឺមិនមែនត្រឹមតែជាមួយដៃគូរបស់យើងគឺបណ្តាប្រទេស G7 ប៉ុណ្ណោះទេ គឺជាមួយនឹងប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោកផងដែរ»៕