តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
ក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានលាតត្រដាងផែនការសម្រាប់ប្រទេសអ៊ុយក្រែនម្ចាស់ការដោយខ្លួនឯងខាងយោធា សេដ្ឋកិច្ច ប្រជាធិបតេយ្យដើម្បីឱ្យការគាំទ្ររបស់អាមេរិកអាចផ្លាស់ប្តូរទៅដល់កម្រិតនិរន្តរភាពប្រសើរឡើង។
លោក Blinken បានថ្លែងថា៖ «ទី១ យើងកំពុងជួយធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានយោធាដែលខ្លួនត្រូវការដើម្បីជោគជ័យនៅលើសមរភូមិ ការពារយុត្តិធម៌ និងមានសន្តិភាពយូរអង្វែង ហើយនឹងកំញើញភាពគឃ្លើននៅថ្ងៃអនាគត»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា «គោលដៅរបស់យើងគឺចាក់គ្រឹះដ៏រឹងមាំដែលកំចាត់មន្ទិលអំពីសមត្ថភាពរបស់អ៊ុយក្រែនទប់ទល់អ្នកដែលព្យាយាមយកទឹកដីរបស់ខ្លួន»។ គោលដៅនេះរួមមានសមាជិកភាពរបស់អ៊ីស្រាអែលក្នុងអង្គការអូតង់ជាយថាហេតុ។
លោករដ្ឋមន្ត្រី Blinken បន្ថែមទៀតថា «ទី២ យើងនឹងធ្វើឱ្យប្រាកដថា សេដ្ឋកិច្ចរបស់អ៊ុយក្រែនមិនត្រឹមតែគ្រាន់តែរស់ប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវជឿនលឿន។ ប៉ុន្តែដើម្បីឱ្យធនធានទាំងអស់ដែលរដ្ឋាភិបាលរបស់យើងនិងរដ្ឋាភិបាលផ្សេងទៀតនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនលើការវិវត្តតាមរបៀបថ្មី លើពលរដ្ឋនោះ ការកែប្រែសេដ្ឋកិច្ចរបស់អ៊ុយក្រែននៅទីបំផុតនឹងត្រូវជំរុញដោយផ្នែកឯកជន»។
លោកបន្តទៀតថា «យើងកំពុងបង្កើនកិច្ចប្រឹងប្រែងរបស់យើងដើម្បីជួយអ៊ុយក្រែនទាក់ទាញការវិនិយោគទុនផ្នែកឯកជនកាន់តែច្រើនឡើង ជាពិសេសចំពោះឧស្សាហកម្មដែលមានសក្កដានុពលដូចជាបច្ចេកវិទ្យា ថាមពល កសិកម្ម ការពារប្រទេស....។ យើងកំពុងជួយបញ្ចុះការចំណាយផ្នែកធុរកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន។ ដោយសារតែមានបទញ្ញត្តិនៃការធានារ៉ាប់រងនៃហានិភ័យសង្គ្រាម ធញ្ញជាតិកាន់តែច្រើនឡើងត្រូវនាំចេញតាមសមុទ្រខ្មៅនៅពេលសព្វថ្ងៃនេះគឺច្រើនជាងមុនសង្គ្រាម ហើយផលិតផលធញ្ញជាតិរបស់អ៊ុយក្រែនកំពុងចិញ្ចឹមពិភពលោកជាថ្មីទៀត»។
លោករដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ទៀតថា នៅទីបញ្ចប់ សហរដ្ឋអាមេរិកនឹងជួយប្រជាពលរដ្ឋអ៊ុយក្រែនឱ្យសម្រេចបានពេញលេញនូវបំណងប្រាថ្នាតាមប្រជាធិបតេយ្យរបស់ពួកគេ។ លោក Blinken បានបន្តទៀតថា៖ «ដោយហេតុនេះហើយបានជាយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលនិងក្រុមសង្គមស៊ីវិលដើម្បីគាំទ្រហេដ្ឋារចនាសម្ព័ន្ធការបោះឆ្នោតរបស់អ៊ុយក្រែន។ តាមមធ្យោបាយនេះ ដរាបណាប្រជាពលរដ្ឋអ៊ុយក្រែនយល់ព្រមនិងមានលក្ខណ្ឌសមស្រប នោះពលរដ្ឋអ៊ុយក្រែនទាំងអស់ រួមទាំងអ្នកដែលគ្មានទីកន្លែងរស់នៅដោយសារការឈ្លានពានរបស់រុស្ស៊ី អាចអនុវត្តនូវសិទ្ធិរបស់ខ្លួនដើម្បីបោះឆ្នោត។ ពលរដ្ឋនៅក្នុងប្រទេសអ៊ុយក្រែននិងនៅជុំវិញពិភពលោកអាចមានទំនុកចិត្តថា ដំណើរការបោះឆ្នោតនវនឹងមានភាពសេរី យុត្តិធម៌និងសន្តិសុខ»។
លោករដ្ឋមន្ត្រី Blinken បានបន្តទៀតថា «ស្មារតីរបស់ពលរដ្ឋអ៊ុយក្រែនមិនអាចត្រូវបំផ្លាញដោយគ្រាប់បែក ឬត្រូវបានបញ្ចុះនៅក្នុងរណ្តៅសាកសពទេ។ ស្មារតីនេះមិនអាចទិញដោយសំណូក ឬការបង្ក្រាបដោយការគំរាមកំហែងទេ»៕