Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​គាំទ្រ​អនាគត​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​អាមេនី


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទសារព័ត៌មានមួយ បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់ខ្ពស់រួមរវាង​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិកនិងប្រទេសអាមេនី (EU-US-Armenia) នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាពអឺរ៉ុបនៅទីក្រុង​ព្រុចសែល​នៅ​ទី៤ ខែមេសា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទសារព័ត៌មានមួយ បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់ខ្ពស់រួមរវាង​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិកនិងប្រទេសអាមេនី (EU-US-Armenia) នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាពអឺរ៉ុបនៅទីក្រុង​ព្រុចសែល​នៅ​ទី៤ ខែមេសា ឆ្នាំ២០២៤។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅពេល​បំពេញ​ទស្សនកិច្ចកាលពី​ពេល​ថ្មីៗនេះនៅ​ទីក្រុងព្រុចសែល រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​«ការគាំទ្រ​ឆ្លងកាត់​មហា​សមុទ្រអាត្លង់ទិក​ដល់អនាគត​ប្រជាធិបតេយ្យ​និង​មាន​ភាពសំបូរ​រុងរឿង​សម្រាប់​ប្រជារាស្ត្រ​អាមេនី-និងដល់​តំបន់​ Caucasus ខាងត្បូង​ដែល​មាន​ការរួមបញ្ចូល​ជាងមុន​និង​មានសន្តិភាព​ជាង​មុន»។

លោក Blinken បាននិយាយថា៖ «យើងមានចក្ខុវិស័យដូច​ចក្ខុវិស័យរបស់​ប្រជារាស្ត្រ​អាមេនី​ដែរ​សម្រាប់​អនាគត។ យើង​ចង់​ឱ្យ​ប្រទេស​អាមេនីជា​ប្រទេស​ខ្លាំង​និង​ឯករាជ្យ មាន​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង​ខ្លួន ភ្ជាប់​ទាក់ទង​នឹង​តំបន់​និង​ពិភពលោក។ សហរដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុប​ចង់ជាដៃគូ​ក្នុងការប្រឹងប្រែង​នេះ»។

លោក​រដ្ឋមន្ត្រី​ Blinken បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ធ្វើវិនិយោគក្នុង​កម្មវិធី​កំណែទម្រង់​នយោបាយ​និងសេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល​អាមេនី។

លោកបាននិយាយថា៖ «យើង​គ្រោង​ផ្តល់​ជំនួយ​ជាង​៦៥​លាន​ដុល្លារ​ពី​ថវិកា​យើង​ក្នុង​ឆ្នាំ​សារពើពន្ធ​២០២៣។ ទឹកប្រាក់​នេះ​មាន​ជាង​៥០​ភាគរយ​លើសជំនួយ​កាលពី​ពីរ​ឆ្នាំ​មុន។ យើង​សន្យា​គាំទ្រ​ថែមទៀតដល់​ភាពធន់​ខា​ងប្រជាធិបតេយ្យ​និង​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​អាមេនី ជាមួយ​ការបណ្តាក់​ទុន​ដល់​សន្តិសុខ​ស្បៀង ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ភាព​ចម្រុះ​នៃ​ថាមពល ភាពចម្រុះ​នៃ​ដៃគូ​ពាណិជ្ជកម្ម​និង​អាទិភាពឯទៀតៗ​ដែល​នាយក​រដ្ឋមន្ត្រី​បាន​កំណត់»។

សហរដ្ឋអាមេរិក​ក៏​បានប្តេជ្ញាដែរ​ដល់​អនាគត​ថាមពលនៃ​ប្រទេស​អាមេនី​ដែល​មាន​សុវត្ថិភាព ពឹងពាក់​បាន​និងមាន​សន្តិសុខ ហើយកំពុងធ្វើការដើម្បីគាំទ្រ​ភាពចម្រុះ​នៃ​ថាមពល​និងពិនិត្យ​មើលអំពី​ជម្រើសនៃ​ថាមពល​នុយក្លេអ៊ែរ​ថ្មី​ផង​ដែរ។

សហរដ្ឋអាមេរិក​នៅតែ​ដឹង​ឮ​អំពី​សេចក្តី​ត្រូវការ​ការគាំទ្រដល់​ក្រុម​ជន​អំបូរ​អាមេនី​១​សែន​នាក់​ដែល​ខ្ចាត់ព្រាត់​ពី​តំបន់ Nagorno-Karabakh កាលពី​ខែកញ្ញា ក្រោយពី​ប្រទេស​អាស៊ែបៃហ្សង់ ធ្វើការ​វាយលុក​យោធា​ប្រឆាំង​នឹង​តំបន់​ទាមទារ​បំបែក​រដ្ឋ​នេះ។

លោករដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «ការណ៍​នេះ​សំខាន់​សម្រាប់​ស្ថិរភាពនិងវិបុលភាពរយៈពេល​យូរ​នៃ​ប្រទេស​អាមេនីនិង​សន្តិសុខ​តំបន់​ផងដែរ។ ហើយ​យើង​គាំទ្រ​ការប្រឹងប្រែងរួមបញ្ចូល​ប្រជារាស្ត្រ​ក្នុង​សេដ្ឋកិច្ច ក្នុង​សង្គម រួមមាន​តាមរយៈ​ការមាន​ផ្ទះ​សំបែង ការងារ​ និង​ការសិក្សា​អប់រំ»។

លោករដ្ឋមន្ត្រី Blinken បានថ្លែង​ថា សមាហរណកម្មតំបន់ជា​គន្លឹះ​មួយ​សម្រាប់​ឱ្យ​មាន​សន្តិសុខ​និង​ភាព​សំបូរ​រុងរឿង។ សហរដ្ឋ​អាមេរិក​គាំទ្រ​សំណើសន្តិភាព​របស់​ប្រទេស​អាមេនី​មាន​គោលដៅ​ឱ្យ​មានតំបន់ Caucasus ខាងត្បូង​មាន​សមាហរណកម្ម​ជាងមុនតាម​រយៈផ្លូវ​ដឹកជញ្ជូន​ថ្មីៗ កិច្ច​សហប្រតិបត្តិការខាងថាមពល​និង ទូរគមនាគមន៍។ ការណ៍​នេះនឹង​ផ្ចុងផ្តើម​សេដ្ឋកិច្ច​ចម្រុះ ការពង្រីក​ឱកាស ហើយ​វា​នឹងពង្រឹងស្ថិរភាព និង​ការប្រឹងប្រែង​ផ្សះផ្សា​គ្នា​ផងដែរ។

លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍​ថា៖ «មានអនាគត​ខ្លាំងមួយ​ជាមួយតំបន់​មួយ​ដែល​រួមបញ្ចូល​គ្នា​ជាងមុន ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជារាស្ត្រ​ក្នុង​ប្រទេសមាន​ការទាក់ទងគ្នា​ទាំងអស់»។ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ចង់​ជួយ​ប្រទេស​អាមេនី​កសាង​ការណ៍​នេះ៕

XS
SM
MD
LG