Accessibility links

Breaking News

បទវិចារណកថា៖ សារៈសំខាន់​នៃ​ការកម្រិត​អាណត្តិ​ប្រធានាធិបតី


រូបឯកសារ៖ កន្លែង​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ កន្លែង​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អភិបាលកិច្ច​ទូទៅ​ក្នុង​ទ្វីប​អាហ្វ្រិក​មិន​បានល្អ​ប្រសើរ​ជាងមុន​ទេតាំង​ពី​ឆ្នាំ២០១៩​មក។ ភាគ​ច្រើន​នៃ​ទ្វីប​នេះ​មានសុវត្ថិភាព​ សន្តិសុខ ​និងមានលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ២០២១ តិច​ជាងឆ្នាំ២០១២ នេះ​បើ​តាមសន្ទស្សន៍​ Ibrahim នៃ​អភិបាលកិច្ច​នៅ​អាហ្វ្រិក ដែល​ចេញផ្សាយ​ការ​វាយតម្លៃគុណភាពនៃអភិបាលកិច្ច​ក្នុង​បណ្តាប្រទេសនា​ទ្វី​បអាហ្វ្រិក រៀង​រាល់ពីរ​ឆ្នាំ។

កាលពី​ទសវត្សរ៍​មុន មេដឹកនាំនៃប្រទេស​អាហ្វ្រិក​ច្រើន​ជាងមុនបានរក​ឃើញ​វិធីនិង​អនុវត្ត​វិធី​ទាំង​នេះដើម្បីចៀស​វាងការ​ធ្វើ​តាម​ការ​កម្រិត​អាណត្តិ។ តាំងពី​ឆ្នាំ២០១៥​មក ​ប្រធានាធិបតី​ជាង​១២នាក់​បានធ្វើឱ្យ​ខ្សោយ ចៀសវាង ឬ​បំបាត់ការកម្រិត​អាណត្តិដែលត្រូវបានកំណត់​ជា​មធ្យោបាយមួយ​សម្រាប់បន្ថយ​អំណាចនៃសាខានីតិ​បត្តិបត្តិ​របស់​រដ្ឋាភិបាល។ នេះ​ជាការផ្ទុយពីមតិ​សាធារណៈ។​

ការរកឃើញ​ថ្មីៗ​បំផុតនៃ​សន្ទស្សន៍​ Afrobarometer បង្ហាញ​យើង​ថា «ពលរដ្ឋអាហ្វ្រិក​ភាគ​ច្រើនគឺដល់ទៅ ៦៧ភាគរយ​ចង់ឱ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ជាងរដ្ឋាភិបាល​ប្រភេទផ្សេងទៀត ហើយមនុស្ស​ភាគ​ច្រើនក៏​បានគាំទ្រដែលចំពោះបទដ្ឋាននិង​ស្ថាប័នប្រជាធិបតេយ្យ​ដូច​ជាការមើល​ខុស​ត្រូវ​របស់សភា​លើ​ប្រធានាធិបតី​គឺ​មានការ​ទ្រទ្រង់៦៥ភាគ​រយ​និងមានការគាំទ្រ​ឱ្យមានការកម្រិត​អាណត្តិប្រធានាធិបតីចំនួន​៧៣​ភាគផង​ដែរ‍»។

នៅពេលអំណា​ចប្រមូលផ្តុំនៅ​ថ្នាក់លើបំផុត មុខនាទីរបស់សង្គមស៊ីវិល​ត្រូវ​កាត់​បន្ថយហើយពួ​ក​មេដឹកនាំទំនង​ជា​ឆ្លើយតប​តែ​បន្តិច​បន្តួច​ដល់​ឆន្ទៈរបស់ប្រជារាស្ត្រ។ ពួក​អ្នកមានអំណាច​ខាង​ការ​គ្រប់គ្រង​រឹង​ទទឹង​និងគំនិត​ថ្មីៗហើយ​រក្សា​ទុក​ភាពនៅដូចដើម​ដដែល ដែលរារាំ​ងមិនឱ្យមានការ​ជឿនលឿននិង​ការ​អភិវឌ្ឍន៍។

ក្រុមមេដឹកនាំដែល​យល់ថា​ពួកគេមិនត្រូវ​ធ្វើ​តាមឆន្ទៈរបស់ប្រជារាស្ត្រ មិនយូរប៉ុន្មាន​នឹង​ស្រមើស្រម៉ៃ​ថាច្បាប់​មិន​ត្រូវ​អនុវត្ត​លើ​ពួក​គេ​ទេ។ ពួក​គេ​ធ្វើការ​ដើម្បី​កាត់បន្ថយ​អំណាច​របស់​សាខា​ឯ​ទៀតៗ​នៃ​រដ្ឋាភិបាល។ ពួកគេបង្ក្រាប​ការប្រកួត​ប្រជែងនយោបាយ​និងបំបិទការ​រិះគន់​តាមរយៈការប្រើ​កម្លាំង។ ហើយពួក​គេមានក្រុម​ជនដែល​យល់ស្រប​ជានិច្ច​ជា​មួយ​គេ​នៅ​ជុំវិញ​ខ្លួន​ពួក​គេ ហើយ​ការណ៍​ធ្វើ​ដូច្នេះអាច​កម្ចាត់​លទ្ធភាពនៃ​ការ​ប្រែ​ក្រឡះ​ឬកែប្រែ​សេចក្តី​សម្រេចមិនល្អ។ សឹងតែ​ជា​ការ​ចៀស​មិនរួច ពួកគេនាំ​ឱ្យមានអំពើ​ពុក​រលួយ។

ប្រវត្តិសាស្ត្រ​បង្ហាញ​ថា​ក្នុង​ប្រទេស​ដែល​គ្មាន​ការកម្រិត​អាណត្តិ​ និងគ្មានការផ្ទេរ​អំណាចជា​ទៀងទាត់និង​ប្រកប​ដោយ​ការ​ទទទួល​ខុសត្រូវ​ ​លទ្ធិ​ប្រជាធិបតេយ្យនឹង​រង​គ្រោះ។ ហើយ​ដោយសារ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​សារៈសំខាន់​សម្រាប់ឱ្យមាន​សន្តិភាព​ សន្តិសុខនិងការអភិវឌ្ឍន៍​មនុស្ស​ ប្រទេសបែបនេះនឹង​នៅនឹង​ថ្កល់​ទាំងខាងសេដ្ឋកិច្ច​និង​ទាំង​ខាងវប្បធម៌។​

រឿងនេះអាចចៀសវាងបាន។ សន្ទស្សន៍ Ibrahim ​ក៏បង្ហាញ​ដែរ​ថា​ ទោះ​ជា​មានដំណើរការថយ​ក្រោយ​ក្នុងកន្លែង​ជា​ច្រើនក៏​ដោយ ក៏​ប្រជារាស្ត្រ​អាហ្វ្រិក​ជាងពាក់កណ្តាល គឺ៥៣ភាគ​រយ បច្ចុប្បន្ននេះ​រស់ក្នុងប្រទេសមួយដែល​អភិបាលកិច្ច​ទូទៅល្អ​ប្រសើរ​ជាង​មុន​ពីឆ្នាំ​២០១២ដល់​ឆ្នាំ២០២១។ ហើយទោះជា​ប្រទេស​ខ្លះ​ប្រឹងប្រែងលប់ចោលឬ​កែប្រែ​ការកម្រិត​អាណត្តិ​ក៏ដោយ ក៏មានប្រទេស​២១​បានពង្រឹងការកម្រិត​អាណត្តិ​ឬ​គ្រោងនឹង​ដាក់ឱ្យមានការ​កម្រិតនេះ។

សហរដ្ឋអាមេរិក​រួបរួមជាមួយ​បណ្តាប្រទេស​ដែលសម្លឹងទៅ​មុខ​វែង​ឆ្ងាយ​ទាំង​នេះ។ នៅ​ទូទាំងប៉ែក​ខាង​ត្បូង​នៃវាល​ខ្សាច់​សាហារ៉ា ​សហរដ្ឋ​អាមេរិក​ប្តេជ្ញាឧបត្ថម្ភផ្ចុងផ្តើម​បទដ្ឋាន​ប្រជាធិបតេយ្យនិងការបោះឆ្នោត​ដែល​ឆ្លុះ​បញ្ចាំងឆន្ទៈរបស់ពលរដ្ឋ៕

XS
SM
MD
LG