តទៅនេះគឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកស្រីអនុប្រធានាធិបតី Kamala Harris បានហៅអង្គការដែលជួញដូរជនបរទេសចូលក្នុងនិងនៅខាងក្នុងសហរដ្ឋអាមេរិកថាជា«តួអង្គអាក្រក់ដូចសត្វស៊ីសាច់ជាអា ហារ»។ លោកស្រីបានសោកស្តាយអំពីការគំរាមយកប្រាក់និងការមិនអើពើរបស់មនុស្សអាក្រក់ទាំងនេះដល់សុវត្ថិភាពក្រុមជនចំណាកស្រុកដែលពួកគេទាញយកផលប្រយោជន៍។
លោកស្រីបាននិយាយថា«យើងត្រូវវាយប្រហារទិដ្ឋភាពទាំងអស់នៃធុរកិច្ចរបស់ពួកជនទាំងនេះនិងធ្វើឱ្យប្រាកដថាមានការទទួលខុសត្រូវឆាប់រហ័សនិងធ្ងន់ធ្ងរចំពោះសកម្មភាពទាំងនេះ។ ហើយនេះជាការងារដែលរដ្ឋបាលយើងកំពុងធ្វើ»។
ការងារមួយបែបនេះត្រូវបានបង្ហាញកាលពីថ្ងៃទី៤មករានៅពេលក្រសួងយុត្តិធម៌សហ រដ្ឋអាមេរិកប្រកាសថាស្ត្រីម្នាក់នៅរដ្ឋTexas បានសារភាពថាមានទោសពៃរ៍ចំពោះមុខនាទីអ្នកស្រីនៅក្នុងកិច្ចប្រតិបត្តិការជួញដូរមនុស្សធំមួយ។ នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ក្រសួងយុត្តិធម៌បាននិយាយថាអ្នកស្រី Erminia Serrano Piedra ដែលគេស្គាល់ថា«Irma»និង«មេស្ត្រី»ដែរនោះបានដឹកនាំអង្គការមួយ«ដែលសម្រួលការដឹក ជញ្ជូននិងចលនាមិនត្រឹមត្រូវតាមច្បាប់នៃជនចំណាកស្រុករាប់រយនាក់នៅខាងក្នុងសហរដ្ឋអាមេរិក រកកន្លែងស្នាក់អាស្រ័យនិងលាក់ក្រុមជនចំណាកស្រុកពីអាជ្ញាធរពង្រឹងច្បាប់»។
ពួកជនចំណាកស្រុកទាំងនេះជាពលរដ្ឋនៃប្រទេសម៉ិកស៊ិក ហ្គាតេម៉ាឡានិងប្រទេសកូឡុំប៊ី។ ក្រុមជនចំណាកស្រុកឬគ្រួសារពួកគេបានបង់ប្រាក់៨ពាន់ដុល្លារទៅឱ្យអង្គ ការនេះ។ ក្រសួងយុត្តិធម៌បានថ្លែងថា«វិធីត្រូវប្រើដោយអង្គការនេះដើម្បីដឹកជញ្ជូនក្រុមជនចំណាកស្រុកដាក់ជីវិតពួកគេឱ្យមានគ្រោះថ្នាក់ ដូចជាពួកគេត្រូវដាក់ញឹក ញយក្នុងកន្លែងចង្អៀតមានខ្យល់ចេញចូលបន្តិចបន្តួច ហើយរថយន្តដឹកពួកគេបានបើកយ៉ាងលឿនដោយគ្មានប្រដាប់សុវត្ថិភាពទេ។ ពួកសមាជិកអង្គការនេះបានហៅក្រុមជនចំណាកស្រុកថា«ប្រអប់» «កញ្ចប់»ឬ «បំណែក’»។
អ្នកស្រី Piedra បានទទួលស្គាល់ថាគាត់រកប្រាក់បានច្រើនក្រាស់ក្រែលពីការជួញដូរមនុស្សហើយថាគាត់បានធ្វើដូច្នេះ«មួយជីវិតមកហើយ»។
អ្នកស្រី Piedra មានកំណត់ត្រូវកាត់ទោសក្នុងខែមេសាហើយប្រឈមនឹងទោសជាប់គុក២០ឆ្នាំ។ បន្ថែមលើនេះ គាត់បានបាត់បង់ផ្ទះពីរខ្នងដែលមានតម្លៃតាមការស្ទង់ ប្រមាណបច្ចុប្បន្នចំនួន២លាន២សែន៧ម៉ឺន៥ពាន់ដុល្លារនិង៥សែន១ម៉ឺន៥ពាន់ដុល្លារដែលត្រូវបានទិញដោយប្រាក់បានមកដោយខុសច្បាប់នៃការជួញដូរមនុស្សនិងការបង់ប្រាក់ឱ្យដើមចោទជាង៩សែន៤ម៉ឺន២ពាន់ដុល្លារថែមទៀត។
ក្រសួងយុត្តិធម៌ក៏បានប្រកាសអំពីការសារភាពថាមានទោសពសរ៍ដោយចុងចោទ១០ នាក់ទៀតដែលបានសារភាពពីពេលមុនថាពួកគេមានទោសពៃរ៍ដោយសារការទាក់ ទិនរបស់ពួកគេជាមួយគម្រោងការណ៍ខុសច្បាប់នេះ។
ការចោទប្រកាន់និងការកាត់ទោសទាំងនេះជាលទ្ធផលនៃការប្រឹងប្រែងសម្របសម្រួលរបស់កងកម្លាំងចំពោះកិច្ចរួមAlpha ឬ JTFAត្រូវបង្កើតកាលពីខែមិថុនា ឆ្នាំ ២០២១ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland ក្នុងភាពដៃគូជាមួយក្រសួងសន្តិសុខមាតុភូមិ។ រហូតមកដល់ពេលនេះការងាររបស់កង កម្លាំងJTFAបាននាំឱ្យមានការចាប់ខ្លួនពួកមេដឹកនាំក្នុងស្រុកនិងអន្តរជាតិ អ្នកចាត់ ចែងនិងពួកសម្រួលការជួញដូរមនុស្ស២៥០នាក់។
សហរដ្ឋអាមេរិកនឹងបន្តធ្វើឱ្យតួអង្គអាក្រក់ដូចសត្វស៊ីសាច់ជាអាហារបែបនេះមានការទទួលខុសត្រូវខ្ពស់៕