Accessibility links

Breaking News

បទវិចារណកថា៖ ផលវិបាក​អវិជ្ជមាន​ឯទៀតៗ​នៃ​ការបង្ក​រឿង​ដោយ​រុស្ស៊ី​ក្នុង​ប្រទេស​​​អ៊ុយក្រែន


រូបឯកសារ៖ បំពង់​បង្ហូរ​ប្រេង​នៅ​លើ​ដី​ពីរ​នៃ​បំពង់​បង្ហូរ​ប្រេង​ Baltic Sea pipeline Nord Stream 2 នៅ​ទីក្រុង Lubmin ប្រទេស​អាល្លឺម៉ង់។
រូបឯកសារ៖ បំពង់​បង្ហូរ​ប្រេង​នៅ​លើ​ដី​ពីរ​នៃ​បំពង់​បង្ហូរ​ប្រេង​ Baltic Sea pipeline Nord Stream 2 នៅ​ទីក្រុង Lubmin ប្រទេស​អាល្លឺម៉ង់។

តទៅ​នេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បញ្ហា​មួយ​ដែល​លេច​ឡើង​ពី​អំពើ​ឈ្លានពាន​របស់​រុស្ស៊ីប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន គឺសំណួរ​ស្តីពីការ​ផ្គត់ផ្គង់ថាមពល។ ប្រទេស​រុស្ស៊ី ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិឱ្យ​ប្រទេស​អ៊ុយក្រែន​ ​តំបន់​កណ្តាល ​តំបន់​ខាងត្បូង និង​ប៉ែក​ខាង​លិច​នៃ​ទ្វីបអឺរ៉ុប ​តាម​រយៈ​បំពង់​បង្ហូរ​ដែលមាន​មួយ​ចំនួន​ឆ្លង​កាត់ប្រទេស​អ៊ុយក្រែន។ នៅ​ពេល​ដែល​មាន​ការ​បង្កើនខាងយោធា​របស់​រុស្ស៊ី​នៅ​តាមព្រំដែន​អ៊ុយក្រែន ​និង​ក្នុង​តំបន់ ​Crimea កាន់កាប់​ដោយ​រុស្ស៊ី និង​ការត្រួតត្រា​ផ្នែក​ខ្លះនៃ​តំបន់ Donbas ​ដោយ​រុស្ស៊ី​នៅ​មាន​តទៅ​ទៀត រុស្ស៊ី​ ក៏កំពុងរំខានការ​ប្រគល់ឧស្ម័ន​ដែរ ដែល​ជា​សកម្មភាព​បង្ករឿង​មួយ​ដែលខ្លួនបានធ្វើកាលពីពាក់កណ្តាល​ឆ្នាំមុន។​

​ក្រុមប្រឹក្សា​ថាមពល​សហរដ្ឋ​អាមេរិក-សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​របស់​ពួក​គេ​កាលពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ​ថា៖ «ជា​ការមិន​អាចទទួល​យក​បាន​ទេ​ចំពោះ​ការប្រើ​ការ​ផ្គត់ផ្គង់​ថាមពល​ជា​អាវុធ​មួយ ឬ​ជា​អានុភាពខាង​ភូមិសាស្ត្រនយោបាយ»។ ដូច្នេះ សហរដ្ឋ​អាមេរិកនិង​សហភាព​អឺរ៉ុប​បាន​យល់​ស្រប​គ្នាម្តងទៀតថា ​ធ្វើការ​ជាមួយ​គ្នាដើម្បី​ដោះស្រាយការ​គំរាមកំហែង​ណាមួយ​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ក្នុង​សហភាព​អឺរ៉ុប ឬ​តំបន់​ជិតខាង។

ជា​ការ​ពិត រុស្ស៊ី បានប្រើ​ការឈប់​ផ្គត់ផ្គង់ឧស្ម័នធម្មជាតិជា​ការ​គំរាមកំហែងមួយ​កាល​ពី​អតីតកាល។ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានមាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​រុស្ស៊ី​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុប​ដោយសារ​មាន​ជម្លោះជាមួយអ៊ុយក្រែន​កាល​ពី​ឆ្នាំ២០០៩ ​មានមនុស្ស​ស្លាប់​ដោយសារ​ធាតុអាកាសត្រជាក់»។​

លោក Blinken បាន​មានប្រសាសន៍ថា៖ «នៅពេលមាន​ការផ្អាក​ការផ្គត់ផ្គង់​ថាមពល​ សេដ្ឋកិច្ច នឹង​មាន​ឱនភាព។ យើងប្តេជ្ញា​បញ្ចៀស​មិន​ឱ្យ​ការណ៍​នេះ​កើត​មានទៀត​ និងសម្រាល​ផលប៉ះពាល់លើការ​ផ្គត់ផ្គង់​ថាមពល និង​ការ​បង់ខាត​ បើ​រុស្ស៊ី​សម្រេច​កាត់ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅ​អឺរ៉ុប»។​

លោក​រដ្ឋមន្ត្រី Blinken បាននិយាយ​ថា៖ «យើង​កំពុង​ចាត់​វិធានការដើម្បី​ធ្វើ​ឱ្យប្រាកដ​ថា ការ​ផ្គត់ផ្គង់​ថាម​ពល​សាកល​មិន​ត្រូវ​បង្អាក់​ ដែលនេះ​ជា​ការ​ផ្តោតការ​យក​ចិត្តទុកដាក់​សំខាន់មួយ បើ​រុស្ស៊ីសម្រេច​យក​ឧស្ម័នធម្មជាតិធ្វើ​ជា​អាវុធ​ដោយ​កាត់ផ្តាច់​ការ​ផ្គត់ផ្គង់​ទៅ​អឺរ៉ុប​ច្រើន​ជាង​ចំនួនដែល​ខ្លួនបានធ្វើ​ហើយ​នោះ»។​

លោករដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍ថា៖ «យើង​កំពុងពិភាក្សា​ជាមួយ​រដ្ឋាភិបាលនិង​ពួក​ប្រទេស​ផលិត​ឧស្ម័ន​ច្រើន​នៅ​ទូទាំងពិភពលោក​អំពីការបង្កើន​ការផលិត។ យើងធ្វើការ​សន្ទនា​លម្អិតជា​មួយ​ពួក​សម្ព័ន្ធមិត្ត​និង​ក្រុម​ដៃគូយើង អំពី​ការ​សម្របសម្រួល​ការ​ឆ្លើយតបរបស់យើង​ ដោយ​មាន​រួម​បញ្ចូល​ការ​ធ្វើ​បែប​ណាឱ្យ​បាន​ប្រសើរ​បំផុតអំពី​ការ​ប្រើ​ថាមពល​មាន​ស្តុក​ទុកនៅ​ពេល​នេះ​របស់​ពួក​គេ។ កិច្ចប្រឹងប្រែង​ទាំង​នេះ​មាន​គោលដៅសម្រាល​ការឡើង​ថ្លៃយ៉ាង​គំហុក​ និង​ធ្វើ​ឱ្យ​ប្រាកដថា ប្រជាពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក ទ្វីប​អឺរ៉ុប និងនៅ​ទូទាំង​ពិភពលោកមាន​ថាមពល​ដែល​ពួក​គេ​ត្រូវការ ទោះជា​រុស្ស៊ីសម្រេច​ធ្វើបែប​ណា​ក៏​ដោយ»។

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ គាំទ្រប្រទេស​អ៊ុយក្រែន​មួយ​ដែល​ខ្លាំងនិង​មិន​ទ្រុឌទ្រោម ​ហើយ​អាមេរិក​និង​អឺរ៉ុបដឹង​ថា សន្តិសុខ​ថាមពល​មានសារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​អ៊ុយក្រែនដែល​អធិបតេយ្យ។​

លោករដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «សន្តិសុខ​ថាមពល​មាន​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ជា​មួយសន្តិសុខ​ជាតិ សន្តិសុខ​តំបន់​ និង​សន្តិសុខ​សាកល។ អឺរ៉ុប ​ត្រូវ​ការ​ថាមពល​ទៀងទាត់ និង​មាន​តម្លៃ​សមរម្យ ជា​ពិសេសនៅ​រដូវធ្លាក់​ទឹកកក។ យើង​កំពុងធ្វើការជាមួយ​គ្នា​...​ដើម្បី​ការពារ​ការ​ផ្គត់ផ្គង់ថាមពលនៅ​អឺរ៉ុប​ប្រឆាំងនឹងភាព​ច្របូកច្របល់​ខាង​ការផ្គត់ផ្គង់ដោយ​មាន​រួម​បញ្ចូលផលវិបាកដែល​អាច​មាន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ថែម​ទៀតប្រឆាំង​នឹង​អ៊ុយក្រែន»៕

XS
SM
MD
LG