Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឯទៀតៗ​ផ្អាក​ជំនួយ​ឱ្យ UNRWA


រូបឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​ឈរ​នៅ​ច្រកចូល​សាកល​វិទ្យាល័យ​ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ UNRWA ក្នុង​តំបន់ West Bank។
រូបឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​ឈរ​នៅ​ច្រកចូល​សាកល​វិទ្យាល័យ​ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ UNRWA ក្នុង​តំបន់ West Bank។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​ជិត​១២​បានប្រកាសថា ​ពួកគេ​នឹងផ្អាក​ជំនួយ​ដល់​ទីភ្នាក់ងារ​ជួយសង្គ្រោះ​និង​ខាង​ការងារ​របស់​អ.ស.ប.ហៅថា UNRWA ក្រោយពី​មាន​ការចោទប្រកាន់​ថា បុគ្គលិក​១២នាក់របស់អង្គការ​នេះ​មានទាក់ទិននឹង​ការវាយប្រហារ​ភេរវកម្មដ៏​សែ​ន​អាក្រក់​អាក្រីដោយ​ពួក​ហាម៉ាស់​លើ​ប្រទេសអ៊ីស្រាអែល​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​ជាអ្នក​ផ្តល់វិភាគទាននាំ​មុខ​គេឱ្យ UNRWA ហើយ​ជាប្រទេសទី​មួយដែលផ្អាកជំនួយដល់អង្គការ​នេះ។ អ្នកនាំពាក្យក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ថា សហរដ្ឋ​អាមេរិក«មានការ​រំខាន​ខ្លាំង​ដោយ​ការ​ចោទប្រកាន់ទាំង​នេះ។ ក្រសួងការបរទេសបាន​ផ្អាក​បណ្តោះអាសន្ន​ការផ្តល់ប្រាក់បន្ថែម​ដល់ UNRWA នៅពេលយើងពិនិត្យ​មើល​ជាថ្មី​ការចោទប្រកាន់ទាំង​នេះនិង​ចំណាត់ការរបស់​អ.ស.ប.​ដើម្បីដោះស្រាយ​បញ្ហា​ទាំង​នេះ‍»។

លោក John Kirby អ្នក​សម្រប​សម្រួល​ក្រុមប្រឹក្សាសន្តិសុខជាតិ​នៅ​សេតវិមាន​ខាង​គមនាគមន៍​យុទ្ធសាស្ត្របានកត់សម្គាល់​ថា​ លោក​រដ្ឋមន្ត្រី​ការបរទេស​ Antony Blinken ​បាននិយាយជាក់លាក់នៅ​ក្នុងការ​ហៅទូរសព្ទទៅអគ្គ​លេខាធិការ​អ.ស.ប. លោក​ Antonio Guterres ថា សហរដ្ឋអាមេរិក​«រំពឹង​លើ​ការស៊ើបអង្កេតពេញលេញ ហ្មត់ចត់​និងមានតម្លាភាព​មួយ‍»និង​ថា «ពួក​ជន​ដែល​គួរ​ទទួល​ខុស​ត្រូវ​ដូច​ដែល​អ.ស.ប.បាន​និយាយ​ មានរួមទាំង​លទ្ធភាព​នៃ​ការ​យក​មក​កាត់ទោស​ពីបទព្រហ្មទណ្ឌ​ផង​ដែរ‍»។

ទីភ្នាក់ងារ UNRWA ត្រូវបានបង្កើតកាលពីឆ្នាំ១៩៤៨ សម្រាប់​ជួយក្រុម​ជនភៀសខ្លួននៃសង្គ្រាម​កាលពីឆ្នាំ១៩៤៨-១៩៤៩រវាង​អារ៉ាប់និង​អ៊ីស្រាអែល។ ទីភ្នាក់ងារ​នេះផ្តល់​ជំនួយ​និង​សេវាដល់មនុស្ស​នៅក្នុង​តំបន់​ហ្កាហ្សា តំបន់ West Bank ប្រទេស​លីបង់ ស៊ីរី​ និងប្រទេស​ហ្ស៊កដានី។ ទីភ្នាក់ងារ UNRWA ចាត់ចែង​សាលារៀន គ្លីនីក​សុខភាព ហេដ្ឋារចនាសម្ព័ន្ធនិង​គម្រោងការ​ជំនួយ។ គេរាយការណ៍​ថា មនុស្ស​ ២​លាន​នាក់នៅ​តំបន់​ហ្កាហ្សាពឹងពាក់លើ​សេវា​របស់ UNRWA សម្រាប់​ជំនួយ។ ជា​យូរយាមកហើយ​ អ៊ីស្រាអែល​បាន​ចោទប្រកាន់​អង្គការ​នេះថា ឧបត្ថម្ភផ្ចុង​ផ្តើម​ការប្រឆាំង​នឹង​ជនអំបូរជ្វីហ្វ​នៅ​ក្នុង​សាលារៀន​និង​ថា ​អនុញ្ញាត​ឱ្យក្រុមហាម៉ាស់ផ្ទេរប្រាក់​កាសនិងការផ្គត់ផ្គង់​ផ្គង់​ឱ្យ​ UNRWA ​សម្រាប់ចែកចាយ​ដល់ក្រុម​ជនស៊ីវីល​ប៉ាឡេស្ទីន។

អ្នក​នាំពាក្យ​លោក Miller បាន​និយាយ​ថា «UNRWA មាន​មុខនាទី​សំខាន់មួយ​ក្នុង​ការផ្តល់​ជំនួយ​ស្រោចស្រង់​ជីវិតមនុស្សដល់ជនជាតិ​ប៉ាឡេស្ទីន មានរួម​ស្បៀងអាហារចាំបាច់ ថ្នាំពេទ្យ ទីជម្រក ​និង​ការគាំទ្រចាំបាច់​ខាងមនុស្សធម៌។ ការងាររបស់​ពួកគេ​បាន​ជួយ​ស្រោចស្រង់​ជីវិត​ ហើយជា​ការមានសារៈសំខាន់ដែលទីភ្នាក់ងារ UNRWA ត្រូវដោះស្រាយការចោទ​ប្រកាន់​ទាំង​នេះហើយ​ចាត់វិធានការ​កែតម្រូវ​យ៉ាង​សមរម្យ រួម​មាន​ការពិនិត្យ​សើរើ​គោលនយោបាយនិង​ទម្រង់ការរបស់​ផង​ខ្លួន​ផង​ដែរ»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កំណត់ទិវា​ចងចាំ​ហាយនភាព Holocaust អន្តរជាតិ​នៅថ្ងៃទី២៧មករា លោក​ប្រធានាធិបតី Joe Biden បាន​កត់​សម្គាល់​ថា «នៅ​ថ្ងៃ​ទី៧ តុលា ពួក​ភេរវជន​ហាម៉ាស់​បានធ្វើអំពើបិសាចលើ​ប្រជារាស្ត្រអ៊ីស្រាអែល ដោយបានសម្លាប់​មនុស្ស​ស្លូតត្រង់គ្មាន​ទោសពៃរ៍១ពាន់២រយ​នាក់និងចាប់ចំណាប់ខ្មាំងរាប់រយ​នាក់ទៀត-មានរួម​ទាំងក្រុមអ្នក​រស់រាន្តមានជីវិត​ពី Shoah ផងដែរ។ វា​ជាអំពើឃោរឃៅអាក្រក់អាក្រីបំផុតប្រឆាំង​នឹង​ក្រុម​ជន​អំបូរ​ជ្វីហ្វក្នុង​ពេលតែមួយថ្ងៃ​តាំង​ពីហាយនភាព Holocaust មក»។

លោក Kirby អ្នក​សម្រប​សម្រួល​ក្រុមប្រឹក្សាសន្តិសុខជាតិបាន​និយាយ​ថា​ ការចោទ ប្រកាន់​ថា បុគ្គល​មួយចំនួន​តូច​នៃទីភ្នាក់ងារ UNRWA បានជួយក្នុង​ការប្រឹងប្រែង​នោះ​ជា​ការ«មិន​លេងសើច»ទេ។ លោកបាន​ប្រកាស​ថា ​ព្រោះ​ហេតុនេះ​ហើយ​បានជាការស៊ើបអង្កេតរបស់អ.ស.ប.​អំពី​ការ​ចោទ​ប្រកាន់ទាំង​នេះត្រូវ​តែ«គួរ​ឱ្យជឿបាន ​មាន​តម្លាភាព​ ហ្មត់ចត់ ស្មោះត្រង់ ​និង​ទាន់ពេលវេលា»៕

XS
SM
MD
LG