Accessibility links

Breaking News

បទ​វិចារណកថា៖ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​អំពើ​ឃោរឃៅ​នៅ​អ៊ុយក្រែន ចាំបាច់​ត្រូវ​មាន​ការទទួល​ខុសត្រូវ


រូបឯកសារ៖ រដ្ឋអាជ្ញា​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អ៊ុយក្រែន​ត្រួតពិនិត្យ​អគារ​ដែល​រង​ការខូចខាត​ដោយសារ​ការវាយ​ប្រហារ​ដោយ​យោធា​រុស្ស៊ី។
រូបឯកសារ៖ រដ្ឋអាជ្ញា​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អ៊ុយក្រែន​ត្រួតពិនិត្យ​អគារ​ដែល​រង​ការខូចខាត​ដោយសារ​ការវាយ​ប្រហារ​ដោយ​យោធា​រុស្ស៊ី។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ឯកអគ្គរដ្ឋទូត​គោចរ​សហរដ្ឋ​អាមេរិក ​(ស.រ.អ.)​ ទទួល​បន្ទុក​ខាងយុត្តិធម៌​ព្រហ្មទណ្ឌ សាកល​គឺ​លោកស្រី Beth Van Schaack បានកត់សម្គាល់នៅក្នុង​សន្និសីទ​កាសែតមួយ​កាលពី​ពេល​ថ្មីៗនេះ​ថា ការ​ចូល​ឈ្លានពាន​ពេញ​ទំហឹង​របស់​ប្រធានាធិបតីរុស្ស៉ី​លោក Vladimir Putin ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាននាំ​ឱ្យមាន​វិនាស​អន្តរាយ​ដល់​មនុស្ស​ច្រើន​ណាស់។​ លោកស្រី​បាន​និយាយ​ថា៖ «យើងបានឃើញ​ជន​ស៊ីវិល​រាប់ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ ពលរដ្ឋ​អ៊ុយក្រែន​រាប់​លាននាក់​ត្រូវបង្ខំ​ឱ្យ​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​ពួក​គេ។ ប្រជារាស្ត្រ​អ៊ុយក្រែនច្រើននាក់បាន​ក្លាយ​ជា​ជន​ភៀសខ្លួននៅក្នុង​ប្រទេស​ឯ​ទៀតៗ ​ហើយ​ទីក្រុង​ប្រវត្តិសាស្ត្រ​នានា​បានរង​ការ​វាយ​ប្រហារ​ក្លាយ​ជា​កម្ទេចបែក​បាក់»។

សង្គ្រាម​ឈ្លានពាន​របស់​រដ្ឋាភិបាល​រុស្ស៊ី​ប្រឆាំងនឹង​រដ្ឋ​អធិបតេយ្យ​មួយ​ជា​ការ​រំលោភជាក់​ស្តែង​លើ​ធម្មនុញ្ញ​អ.ស.ប.។ ក្រុមសមាជិក​នៃ​កង​កម្លាំង​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាមនិង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ មាន​រួម​អំពើ​មនុស្ស​ឃាត ការ​រំលោភ​សេព​សន្ធវៈ​ ការ​ធ្វើ​ទារុណកម្ម ដូច​ពួកមន្ត្រី​រុស្ស៊ី​ឯ​ទៀតៗ និងការ​និរទេស​ប្រជារាស្ត្រ​អ៊ុយក្រែន​ មាន​រួម​ទាំង​ក្រុមកុមារ​ផងដែរ។

លោកស្រី​ឯកអគ្គរដ្ឋទូត Van Schaack ​បានថ្លែង​ថា៖ «មាន​ភ័ស្តុតាង​ច្រើន​ឡើងៗ​អំពីអំពើ​ឃោរឃៅ​ទាំង​នេះ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់​ទាំង​អស់​នៃ​ប្រទេស​អ៊ុយក្រែន គឺ​នៅ​គ្រប់​កន្លែង​ដែលកងកម្លាំង​រុស្ស៊ី​ឈរជើង»។

លោកស្រី​បាន​ប្រកាស​ថា៖ «ការ​ឈ្នះ​សង្គ្រាម​មាន​លើស​ពី​ជ័យជម្នះ​លើ​សមរភូមិ។ វាក៏មានន័យដែរ​ថា ជា​ការឈ្នះ​ការប្រយុទ្ធដើម្បីយុត្តិធម៌»។ វា​ជា​ការ​ចាំបាច់​ដែលយុត្តិធម៌​និងការ​ទទួល​ខុសត្រូវនៅ​តែ​ជា​ការផ្តោតការយក​ចិត្ត​ទុកដាក់​មួយ​របស់​សហគមន៍​អន្តរជាតិ។

លោកស្រី​ឯកអគ្គរដ្ឋទូត​ស.រ.អ.​រូបនេះ​បាន​សង្កេត​ឃើញ​ថា​ នៅពេល​នេះ ​មាន​វិធី​ប្រតិបត្តិការ​ចំនួន​បី​ដើម្បីស៊ើបអង្កេតអំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និងអំពើ​ឃោរឃៅ​ឯ​ទៀតៗ​ក្នុង​ប្រទេស​អ៊ុយក្រែន។ វិធី​ទី​មួយមាន​ទាក់ទិន​ជា​មួយ​តុលាការក្នុង​ប្រទេស​អ៊ុយក្រែន​ផ្ទាល់។ អគ្គរដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយក្រែន​បានកត់​ត្រា​ហេតុការណ៍​ជាង​៧ម៉ឺន​ដែល​អាច​ជាឧក្រិដ្ឋកម្ម​សង្គ្រាមនិង​ជា​អំពើ​ឃោរឃៅ។ ក្រុម​ផ្តល់​យោបល់​អំពី​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ឃោរឃៅ​ (The Atrocity Crimes Advisory Group) ដែល​ត្រូវបាន​បង្កើត​ដោយ​ស.រ.អ. ​សហភាព​អឺរ៉ុបនិង​ចក្រភព​អង់គ្លេស​បាន​គាំទ្រអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនដោយ​បាន​បញ្ជូន​ពួក​អ្នក​ជំនាញ​ដើម្បីជួយ​ប្រមែ​ប្រមូល​និង​រក្សាទុក​ឯកសារ​និង​ធ្វើ​វិភាគ​ភ័ស្តុតាង។

វិធី​ទី​ពីរ​គឺតុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ​ ICC។ តុលាការ ​ICC ​មាន​ការ​ទាក់ទិន​ពីព្រោះរដ្ឋាភិបាលអ៊ុយក្រែនបាន​យល់ព្រម​ជា​មួយ​យុត្តាធិការ​របស់​តុលាការ​នេះ​លើឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​តាំង​ពីថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​ពេលរុស្ស៊ីចូលកាន់កាប់តំបន់​គ្រីមៀ។

ជា​ទី​បញ្ចប់​ លោកស្រី​ឯកអគ្គរដ្ឋទូត Van Schaack បាន​មាន​ប្រសាសន៍​ថា​ តុលាការក្នុង​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​ ជា​ពិសេស​នៅអឺរ៉ុប​បានបើកធ្វើការ​ស៊ើប​អង្កេត​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និងអំពើ​ឃោរឃៅ​ឯទៀតៗក្នុង​ប្រទេស​អ៊ុយក្រែន​តាម​រយៈ​គោលការណ៍​នៃ​យុត្តាធិការ​សាកល ​ដែល​អនុញ្ញាតឱ្យមាន​ការ​កាត់ទោសអំពី​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​នៅ​ក្រៅ​ដែនដីប្រទេស​មួយ​បាន។​

លោកស្រីឯកអគ្គរដ្ឋទូត Van Schaack បាន​និយាយ​ថា៖​ «សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​ប្រទេស​អ៊ុយក្រែនជា​បញ្ហា​សីលធម៌​ធំ​មួយ​ដែល​សហគមន៍អន្តរជាតិត្រូវតែ​ដោះ​ស្រាយ​។ វាលែង​តែយើង​ធ្វើឲ្យ​មានការ​ទទួល​ខុសត្រូវ​ខ្លាំង​ដែល​ធ្វើឲ្យ​មាន​ការ​ខ្លាច​ញញើត​ដល់​កម្រិត​ខ្ពស់​បំផុត​ ទើប​មេដឹកនាំ​ពិភពលោក​ឯ​ទៀតៗ​គិត​ពិចារណា​ហ្មត់​ចត់នៅមុន​ពេល​ពួក​គេចាប់ផ្តើមធ្វើ​សង្គ្រាម​ឈ្លានពាន​តាមវិធី​ដែល​ប្រធានាធិបតី​ Putin ​បានធ្វើ»៕

XS
SM
MD
LG