Accessibility links

Breaking News

បទវិចារណកថា៖ ការប្ដេជ្ញា​ចិត្ត​រួមគ្នា​ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​ទាហាន​អង់គ្លេស និង​លីទុយអានី។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​ទាហាន​អង់គ្លេស និង​លីទុយអានី។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ជាង​មួយ​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ទាំង​ទទឹង​ទិស​លើ​ប្រទេស​អ៊ុយក្រែន វា​គឺ​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​រំឭក​ថា​ សហរដ្ឋ​អាមេរិក​បន្ត​តាម​មាគ៌ា​ពីរ​យ៉ាង​ជាប់លាប់​ដែល​ប្រទេស​រុស្ស៊ី​អាច​ជ្រើសរើស​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Karen Donfried ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​និង​អាស៊ី​អឺរ៉ុប។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «មាគ៌ា​មួយ​គឺ​ការ​ចរចា​និង​ការទូត ហើយ​មាគ៌ា​មួយ​ទៀត​គឺ​ការ​បង្កើន​សង្គ្រាម​របស់​រុស្ស៊ី​ដែល​នឹង​មាន​ផល​វិបាក​ដ៏​ធំ។ សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន​បាន​ធ្វើ​កិច្ច​ប្រឹងប្រែង​ដ៏​ស្មោះត្រង់​ដើម្បី​បន្ត​តាម​មាគ៌ា​ទី​មួយ​ដែល​នោះ​គឺ​ការ​ចរចា​និង​ការទូត ហើយ​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ឆ្នាំ​មុន [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin បាន​ជ្រើសរើស​ធ្វើ​សង្គ្រាម​ដោយ​អកុសល ​និង​គួរ​ឱ្យ​សោកស្ដាយ»។

អ្នកស្រី​ឧបការី​រដ្ឋមន្ត្រី Donfried បាន​និយាយ​ថា៖ «លោក Putin បាន​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ភ្លាមៗ ប៉ុន្តែ​លោក​បាន​មើលស្រាល​ជានិច្ច​លើ​ការ​តាំងចិត្ត​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​និង​បំណង​ប្រាថ្នា​និង​សមត្ថភាព​របស់​ពួកគេ​នៅ​ក្នុង​ការ​ការពារ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន»។ ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​គឺ​គ្មាន​ហេតុផល​ត្រឹមត្រូវ​និង​ខុស​ច្បាប់​ទាំង​ស្រុង។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម ការ​ត្រួតត្រា​លើ​ការ​នាំចេញ និង​ការ​រឹតត្បិត​លើ​ទិដ្ឋាការ​ដើម្បី​សំដៅ​លើ​លោក Putin ធនធាន​សម្រាប់​ធ្វើ​សង្គ្រាម​របស់​លោក និង​អ្នក​ដែល​ជួយ​ជំរុញ​ផែនការ​របស់​លោក ក្នុង​គោល​បំណង​តែ​មួយ​គត់​គឺ​ដើម្បី​បញ្ឈប់​សង្គ្រាម​នេះ​និង​រារាំង​រុស្ស៊ី​មិន​ឱ្យ​ធ្វើ​ដូច្នេះ​ម្ដង​ទៀត​ចំពោះ​ប្រទេស​ជិតខាង​មួយ​ទៀត។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នកស្រី​ឧបការី​រដ្ឋមន្ត្រី Donfried។

អ្នកស្រី Donfried លើកឡើង​ដូច្នេះ​ថា៖ «សកម្មភាព​របស់​លោក​ប្រធានាធិបតី Putin បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ លោក​គ្មាន​ចំណាប់​អារម្មណ៍​ក្នុង​ផ្នែក​ការទូត​ទេ។ រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​ផ្លោង​ម្ដង​ហើយ​ម្ដង​ទៀត​ចំ​សាលារៀន មន្ទីរពេទ្យ ព្រះវិហារ​គ្រិស្ត​សាសនា អគារ​ស្នាក់នៅ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ [របស់​អ៊ុយក្រែន]។ រុស្ស៊ី​ខ្លួន​ឯង​តែ​ម្នាក់​គត់​អាច​បញ្ចប់​សង្គ្រាម​នេះ​បាន​នៅ​ពេល​នេះ។ យើង​គាំទ្រ​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដែល​ចង់​ឱ្យ​មាន​សន្តិភាព​ដ៏​ត្រឹមត្រូវ​និង​ឋិតថេរ គឺ​សន្តិភាព​ដែល​ទទួល​ស្គាល់​អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​ប្រទេស​អ៊ុយក្រែន»។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ឈរ​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន និង​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​រហូត​មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ។ ប្រសិនបើ​លោក Putin ឈ្នះ ពិភពលោក​អាច​នឹង​កាន់តែ​គ្រោះថ្នាក់​ជាង​មុន ហើយ​ប្រទេស​ផ្សេង​ទៀត​អាច​កាន់តែ​ងាយ​រងគ្រោះ​ដោយសារ​ភាព​គឃ្លើន​របស់​រុស្ស៊ី​ជា​បន្ត​ទៀត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជឿ​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​មាន​ភាព​ខ្លាំងក្លា​ជាង​មុន​ប្រសិនបើ​រួម​កម្លាំង​គ្នា។

អ្នកស្រី​ឧបការី​រដ្ឋមន្ត្រី Donfried បាន​និយាយ​ថា៖ «តាំងពី​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​បែប​គឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​មក យើង​បាន​ធ្វើ​ការ​ទាក់ទង​ជា​បន្ត​ជាប់​រហូត​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ទាំង​អស់​គ្នា​ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​និង​ដាក់​ទណ្ឌកម្ម​ចំពោះ​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី។ ទោះបីជា​យើង​តែងតែ​មិន​មាន​គោល​នយោបាយ​ដូច​គ្នា​ក៏ដោយ ក៏​យើង​មាន​ការ​តាំងចិត្ត​ដូច​គ្នា​នៅ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​តាម​របៀប​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​ដែល​ចាក់​គ្រឹះ​លើ​ការ​គោរព​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព»៕

XS
SM
MD
LG