តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកស្រី Monica Medina ឧបការីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមហាសមុទ្រនិងកិច្ចការបរិស្ថានអន្តរជាតិនិងវិទ្យាសាស្ត្របាននិយាយថា ជាញឹកញយធម្មជាតិត្រូវបានមើលរំលងនៅពេលដោះស្រាយបញ្ហាអាកាសធាតុ។
លោកស្រីបានថ្លែងថា៖ «យើងមានជំនឿថា ដំណោះស្រាយផ្អែកលើធម្មជាតិផ្តល់វិធីឱ្យផលល្អបំផុត មានប្រសិទ្ធភាពបំផុត និងមានភាពទោរទន់បំផុតដើម្បីដោះស្រាយវិបត្តិពីរនៃការប្រែប្រួលអាកាសធាតុនិងការបាត់បង់ជីវចម្រុះ»។
លោកស្រីបានពោលថា៖ «ប្រព័ន្ធអេកូឡូស៊ី នៅលើដីនិងក្នុងមហាសមុទ្រជាប្រព័ន្ធស្តុកកាបូនល្អបំផុតដែលយើងមាន។ គ្មានអ្វីល្អប្រសើរមានប្រសិទ្ធភាពជាងនេះទេ»។
លោកស្រី Medina បាននិយាយថា៖ «យើងដឹងថា ដំណោះស្រាយផ្អែកលើធម្មជាតិ ដូចជាដំណោះស្រាយនៅលើដី អាចកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់បានយ៉ាងតិចណាស់មួយភាគបីដែលយើងត្រូវការឱ្យមានសម្រាប់បន្ថយសីតុណ្ហភាព១,៥អង្សាសេ...ដល់ពេលហើយដែលត្រូវចាប់ផ្តើមប្រើប្រាស់កម្លាំងធម្មជាតិដើម្បីធ្វើឱ្យមានកាបូនច្រើនជាងមុននៅដាច់ពីគេ ធ្វើឲ្យវដ្តនៃធាតុអាកាសឱ្យមានស្ថិរភាព សម្របសម្រួលតាមផលប៉ះពាល់ដោយសារធាតុអាកាស ហើយធ្វើឱ្យសាកលលោកមានប្រភេទសត្វនិងរុក្ខជាតិដែលយើងពឹងពាក់»។
មានវិធីច្រើនទៀតដើម្បីប្រើប្រាស់ធម្មជាតិសម្រាប់ជួយបន្ធូរបន្ថយការប្រែប្រួលអាកាសធាតុ ក្រៅពីដាំដើមឈើថែមទៀត។ លោកស្រីឧបការីរដ្ឋមន្ត្រី Medina បានមានប្រសាសន៍ថា៖ «នៅពេលដែលការថែរក្សាព្រៃឈើ ការធ្វើឱ្យមានព្រៃឈើឡើងវិញ និងការសម្របសម្រួលធ្វើឱ្យមានអត្ថប្រយោជន៍ទូលំទូលាយខាងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងវិស័យឯទៀតៗ ដំណោះស្រាយឯទៀតៗផ្អែកលើធម្មជាតិក៏អាចជំរុញអត្ថប្រយោជន៍ច្រើនដែរ»។
លោកស្រី Medina បាននិយាយថា៖ «ដំណោះស្រាយជាច្រើនក្នុងបណ្តាការដោះស្រាយទាំងនេះត្រូវបានមើលរំលង។ ដើមកោងកាង--ដែលមនុស្សមិនបានគិតថាជាដើមឈើ ឬជាកន្លែងស្តុកកាបូន តែវាជាកន្លែងស្តុកកាបូនដ៏ធំធេង។ ព្រៃកោងកាងជាកន្លែងរស់នៅយ៉ាងសំខាន់នៃប្រភេទសត្វជិតផុតពូជ ផ្តល់ការការពារនឹងទឹកជំនន់និងការផលិតស្បៀង ផ្តល់សន្តិសុខស្បៀង ដោយបង្កើតស្ថានភាពចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រឱ្យមានភាពរស់រវើក។ យើងអាចការពារឆ្នេរសមុទ្រ។ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ កាត់បន្ថយទឹកជំនន់តាមរយៈការបង្កើតឱ្យមានវាលភក់ល្បប់ សម្រាលកម្តៅខ្លាំង និងបន្ថែមឱ្យមានដូចដើមវិញនូវប្រភពទឹកក្រោមដី ប្រមែប្រមូលនិងស្តុកទុកកាបូនឌីអុកស៊ីត ថែរក្សាជីវចម្រុះនិងកែលម្អផ្ទៃដីកសិកម្មនិងព្រៃឈើ ប្រសិនបើយើងផ្តោតការយកចិត្តទុកដាក់លើធម្មជាតិ»។
លោកស្រីឧបការីរដ្ឋមន្ត្រី Medina បានថ្លែងថា ហើយជាការពិត«យើងប្តេជ្ញាដល់ដំណោះស្រាយបញ្ហាធាតុអាកាសផ្អែកលើមហាសមុទ្រ»។
លោកស្រីបានពោលថា៖ «ស.រ.អ.ពេញចិត្តធ្វើឱ្យសកម្មឡើងវិញនូវសកម្មភាពការពារប្រភពធនធានសមុទ្រតាមរយៈការប្តេជ្ញាថែរក្សាមហាសមុទ្រ ដែលតម្រូវឱ្យពួកប្រទេសធ្វើការប្តេជ្ញានេះការពារទឹកមហាសមុទ្ររបស់ផងខ្លួនផ្ទាល់ឱ្យបានយ៉ាងតិចណាស់៣០%ដែរ មិនឱ្យហួសពីឆ្នាំ២០៣០»។
លោកស្រីឧបការីរដ្ឋមន្ត្រី Medina បានមានប្រសាសន៍ថា៖ «ធម្មជាតិពិតជាឧបករណ៍សំខាន់បំផុតសម្រាប់ថែរក្សាកាបូននិងបរិស្ថានធម្មជាតិដែលយើងត្រូវការដើម្បីធ្វើឱ្យយើងមានចីរភាព។ វាជាសារៈសំខាន់ជាមូលដ្ឋានល្អបំផុតរបស់យើង។ វាត្រូវតែមានការជ្រួតជ្រាប»៕