បទវិចារណកថា៖ ទិវា Martin Luther King ឆ្នាំ២០២៥

សំណង់​អនុស្សាវរីយ៍​ជាតិ​​​លោក​ Martin Luther King Jr. នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថត​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២២។

សំណង់​អនុស្សាវរីយ៍​ជាតិ​​​លោក​ Martin Luther King Jr. នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថត​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២២។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ទី៣ ជា​រៀងរាល់​ខែ​មករា ប្រជាពលរដ្ឋ​អាមេរិកាំង​គោរព​វិញ្ញាណក្ខន្ធ​លោកបណ្ឌិត Marin Luther King, Jr.ជា​ទីគោរព។ អាចារ្យ​ប្រដៅ​សាសនា​ម្នាក់​មកពី​រដ្ឋ Alabama ភាគ​ខាង​ត្បូង លោកបណ្ឌិត King ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចលនា​សិទ្ធិ​ស៊ីវិល​សហរដ្ឋ​អាមេរិក ដែល​គាំទ្រ​ការផ្លាស់ប្តូរ​សង្គម​តាមរយៈ​មធ្យោបាយ​អហិង្សា។ នៅ​ថ្ងៃ​ទី១៥ មករា លោក​មាន​អាយុ៩៦ឆ្នាំ។

យុវជន​ទីជនបទ លោកបណ្ឌិត Martin បាន​ប្រសូត្រ​ក្នុងទីកន្លែងមួយដែល​មាន​ការបែងចែក​ពូជ សាសន៍​និងការរើសអើង។ ភាគច្រើន​នៃ​បណ្តា​រដ្ឋ​ភាគ​ខាង​ត្បូង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់ Jim Crow ជា​ច្បាប់​មូលដ្ឋាន​និង​រដ្ឋ​ដែល​បាន​រៀបចំ​ឡើង​និង​ប្រតិបត្តិ​ការបែង​ចែក​ជាតិ​សាសន៍​និង​ឥរិយា​របស់​ពលរដ្ឋ​មិន​មែន​ស្បែក​ស។ ក៏ប៉ុន្តែ លោក​បណ្ឌិត King ជឿ​ការអះអាង​ក្នុង​គម្ពី​គ្រិស្ត​សាសនា​ថា​មនុស្ស​ទាំង​អស់​ត្រូវ​បាន​ព្រះ​បង្កើត​ឡើង​ស្មើៗគ្នា។ ដោយ​ការចងចាំ​បាវចនា​នេះ លោក​បាន​ជ្រើសរើស​ការបង្កើត​ចលនា​សិទ្ធិ​ស៊ីវិល​ដែល​លោក​បាន​តាំងចិត្ត​ដើម្បី«រំដោះ​ព្រលឹង​ប្រទេស​អាមេរិក»។

ដោយ​ជឿ​ថា «ការផ្លាស់ប្តូរ​ត្រូវតែ​មាន តែ​ត្រូវមាន​តាមរយៈ​ការតស៊ូឥតឈប់ឈរ» លោក​បណ្ឌិត King បាន​រៀបចំ​និង​បាន​ចូលរួម​ក្នុង​សកម្មភាព​ពហិការ​ដ៏​ធំ​ៗ ការអង្គុយ​នៅ​ស្ងៀម ការដើរក្បួន​ដោយ​សន្តិវិធី​ និង​សកម្មភាព​អហិង្ដោយ​មិន​ស្តាប់​បង្គាប់​ស៊ីវិលផ្សេង​ទៀត។

លោក​បណ្ឌិត King បាន​ថ្លែង​ថា «បុគ្គល​ម្នាក់​ដែល​រំលោភ​ច្បាប់​ដែល​មនសិការ​ប្រាប់ខ្លួនថា​ជា​អំពើ​អយុតិ្តធម៌ ហើយ​ដែល​មាន​ឆន្ទៈ​សុខចិត្ត​ទទួលយក​ទោសពៃ​នៃ​ការជាប់​ពន្ធនាគារ​ដើម្បី​ដាស់តឿន​មនសិការ​របស់​សហគមន៍​ខ្លួន​អំពី​ភាពអយុត្តិធម៌​ គឺ​ជា​ការបញ្ជាក់​ពិតប្រាកដ​នូវ​ការគោរព​ច្បាប់​យ៉ាង​ខ្លាំង»។ ហើយ ពួក​សកម្មជន​ជួនកាល​បានរំលោភ​ច្បាប់​ដែល​ដៅលើ​ការដាក់​ពលរដ្ឋ​ស្បែក​ស​ចេញពី​ជន​ជាតិ​មិន​មែន​ស្បែក​ស ដោយ​សង្ឃឹម​ធ្វើ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ដល់​ភាពមិន​ត្រឹមត្រូវ​នៃ​ច្បាប់​នោះ។

ការជោគជ័យ​ដ៏​ធំ​បំផុត​របស់​ លោកបណ្ឌិត King បាន​ធ្វើ​ឱ្យ​មាន​ការអនុម័ត​ច្បាប់​សិទ្ធិ​ស៊ីវិល​ក្នុង​ឆ្នាំ១៩៦៤​ ដែល​ចាត់ទុក​ជា​ការខុសច្បាប់​នៃ​ការរើសអើង​ការងារ​និង​ការប្រកាន់​ពូជសាសន៍​ក្នុង​កន្លែង​សាធារណៈ និង​ច្បាប់​នៃ​សិទ្ធិ​បោះឆ្នោត​ឆ្នាំ១៩៦៥។ ជ័យជម្នះ​ទាំង ២ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មិន​ត្រឹមតែ​នៅ​សហរដ្ឋ​អាមេរិក​ទេ ក៏ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក។

លោក​បណ្ឌិត King ​ធ្លាប់​បាន​និយាយ​ថា«ភាពងងឹត​មិន​អាច​បណ្តេញ​ភាពងងឹត​បាន​ទេ មាន​តែ​ពន្លឺ​អាច​ធ្វើ​បាន។ ការស្អប់​ខ្ពើម មិន​អាច​កំចាត់​ការស្អប់​ខ្ពើម​បាន​ទេ មាន​តែ​ក្តីស្រឡាញ់​អាច​ធ្វើ​បាន»។ ពាក្យពេជន៍​ទាំង​នេះ​បាន​នាំផ្លូវ​នៃ​ការងារ​ជីវិត​របស់​លោក ក៏ប៉ុន្តែ នៅ​ទីបំផុត ការស្អប់​ខ្ពើម​មួយ​ទៀត​បាន​ឆក់យក​ជីវិត​របស់​លោក​ក្នុង​វ័យ​ក្មេង។ លោក​មាន​អាយុ៣៩ឆ្នាំ​ នៅពេល​ដែល​គ្រាប់​កាំភ្លើង​របស់​ឃាតករ​បាន​សម្លាប់​លោក​នៅ​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ១៩៦៨។ ក៏ប៉ុន្តែ កេរដំណែល​របស់​លោក​នៅ​រស់រាន។ ពេល​នេះ ច្បាប់​ប្រកាន់​ពូជសាសន៍​ទាំង​អស់ ត្រូវ​បាន​លប់ចោល ហើយ​ការរើសអើង​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ និង​ត្រូវ​ដាក់​ទោសថា​មាន​ទោស។

ជីវិត​របស់​លោក​បណ្ឌិត King ត្រូវ​បាន​គេ​សង្ខេប​តាម​ពាក្យ​សម្តី​របស់​លោក​ផ្ទាល់​ថា ​«គុណភាព មិន​មែនអាយុ​វែង​ជា​អ្វី​ដែល​មាន​សារៈសំខាន់​នោះ»៕