បទវិចារណកថា៖ ពួក​អ្នករំលោភ​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី​ និង​បេឡារុស​ត្រូវ​មាន​ការទទួល​ខុសត្រូវ

រូបឯកសារ៖ លោក Alexander Lukashenko ពេល​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​បេឡារុស ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​​​រដ្ឋធានី​មីនស្កិ៍ ប្រទេស​បេឡារុស កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋអាមេរិក​លើកស្ទួយឱ្យ​មានការ​ទទួល​ខុសត្រូវ​ដល់ការ​រំលោភ​សិទ្ធិមនុស្សធ្វើ​ឡើងដោយរដ្ឋាភិបាលរុស្ស៊ី​ និងរបបគ្រប់គ្រង Lukashenka ​ក្នុង​ប្រទេសបេឡារុស។

សូម្បីតែ​នៅពេលដែល​រុស្ស៊ី​កំពុងធ្វើ​សង្គ្រាម​មិនត្រឹមត្រូវ​ប្រឆាំងនឹង​ប្រទេស​អ៊ុយក្រែន​ក៏ដោយ​ ​ក៏​រដ្ឋាភិបាល​ប្រទេស​នេះបង្កើន​ការ​បង្ក្រាបក្នុង​ប្រទេស​ ប្រឆាំងនឹង​សេរីភាព​នៃការ​និយាយ​ស្តី​ បញ្ចេញ​មតិ សេរីភាពសារព័ត៌មាន សមាគមនិង​ការជួបជុំគ្នា​ដោយ​សន្តិវិធី​ដែរ។ នៅ​ក្នុង​ប្រទេស​រុស្ស៊ី អ្នកដែលរាយការណ៍បង្ហាញ​ការ​ពិត​អំពី​ការលុកលុយ​នេះ ឬ​រិះគន់លោក Putin ប្រឈម​នឹង​ការចោទ​ប្រកាន់ពី​បទ​ព្រហ្មទណ្ឌ។ ស្រដៀង​នេះ​ដែរ របបគ្រប់គ្រង Aleksandr Lukashenka ក្នុង​ប្រទេស​បេឡារុសបន្ត​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅរបស់​ខ្លួន​ប្រឆាំង​នឹងសង្គមស៊ីវិល ក្រុមបាតុករ​ប្រឆាំង​សង្គ្រាម ក្រុម​ប្រឆាំងគោរពលទ្ធិ​ប្រជាធិបតេយ្យ​ ​បណ្តាញព័ត៌មាន​ឯករាជ្យ ឬ​ជនជាតិបេឡារុស​សាមញ្ញ។

ជាការ​ឆ្លើយ​តប ក្រសួង​ការបរទេស​ស.រ.អ.​បានចុច​ឈ្មោះលោក Aleksandr Lukashenka និង​ពួក​សមាជិកគ្រួសារ​ផ្ទាល់របស់លោក​មិន​ឱ្យ​ចូល​ក្នុង​ស.រ.អ.​ដោយសារ​ការទាក់ទិន​របស់​លោក​ក្នុង​ការរំលោភជាក់ស្តែងលើ​សិទ្ធិមនុស្ស​ និងការប្រព្រឹត្តអំពើពុករលួយ​ជា​ច្រើន។

ក្រសួង​ការ​បរទេសស.រ.អ.បានចេញ​ការរឹតត្បិត​ខាង​ទិដ្ឋាការថ្មី​មួយ​តាម​រយៈច្បាប់​អន្តោប្រវេសន៍និង​ច្បាប់សញ្ជាតិប្រឆាំង​នឹងបុគ្គល៣៨នាក់​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជា​មួយក្រុម​ជន​រងគ្រោះដោយសារ​ការ​បង្ក្រាប​របស់រុស្ស៊ី។

មន្ត្រីសេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី២នាក់គឺ Artur Shambazov និង Andrey Tishenin ត្រូវ​បានចុច​ឈ្មោះ​រង​ទណ្ឌកម្មដោយសារការទាក់ទិន​របស់​ពួក​គេក្នុងការធ្វើទារុណកម្ម។​

ក្រសួង​ការ​បរទេស​ក៏​បាន​ដាក់កំហិតខាង​ទិដ្ឋាការ​លើ​បុគ្គល៦នាក់​ថែម​ទៀត ដែល បានធ្វើសកម្មភាព​ក្នុង​នាម​សហព័ន្ធ​រុស្ស៊ីដោយ​បាន​ចូល​រួម​ក្នុង​ការ​វាយប្រហារលើ​ក្រុមអ្នក​ប្រឆាំង Chechen ដែលរស់​នៅ​ក្នុងទ្វីប​អឺរ៉ុប។ វិធានការនេះត្រូវ​ធ្វើ​ឡើង​តាម​រយៈ «Khashoggi Ban» ដែលជា​ការ​ដាក់ទណ្ឌកម្ម​និង​ការ​រឹតត្បិត​ខាងទិដ្ឋាការជូន​ជា​កត្តិយស​ដល់សព​លោក Khashoggi។

ស.រ.អ.​ក៏​បានដាក់កំហិត​ការ​រឹតត្បិតទិដ្ឋាការលើ​បុគ្គល២៥នាក់​ដោយសារ​ពួក​គេ​បានបំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ​នៅ​បេឡារុស​ដោយ​ធ្វើ​តាមរយៈ​សេចក្តីប្រកា​ស​របស់ប្រធានាធិបតីលេខ៨០១៥។

ក្រសួង​ការ​បរទេស​ក៏​បាន​ចុច​ឈ្មោះ​មន្ត្រីជាន់ខ្ពស់រុស្ស៊ី​ខាង​ការពារជាតិ១១នាក់ដើម្បីដាក់ទណ្ឌកម្ម​ដែល​នឹង​ដាក់ឱ្យ​មាន​ការ​បង់ខាត​ច្រើនដល់​ក្រសួងការពារ​ជាតិ​រុស្ស៊ីនៅ​ពេល​ប្រទេស​នេះលុកលុយដ៏ឃោរឃៅ​ក្នុង​ប្រទេស​អ៊ុយក្រែនដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​មាន​ការរងទុក្ខវេទនា​ដោយ​មិន​ចាំ​បាច់ដោយមានរួម​ទាំង​ការ​ស្លាប់​ក្រុម​កុមារ​ផង​ដែរ។

បន្ថែម​លើ​នេះ​ការិយាល័យត្រួតត្រា​ធនធានបរទេសនៃ​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ.​ ដាក់​ទណ្ឌកម្មលើ​សាខា​ក្រសួង​កិច្ចការ​ក្នុងប្រទេសនៃ​សហព័ន្ធ​រុស្ស៊ីនៃ​សាធារណរដ្ឋ Chechen មន្ត្រី​២នាក់នៃ​សាខា​នេះ រដ្ឋអាជ្ញា​ម្នាក់​នៃ​ស្រុក Kurchaloi ចៅក្រម​ម្នាក់នៃ​តុលាការ​សង្កាត់​ក្នុងក្រុង​មូស្គូ តាមរយៈ​ច្បាប់ទទួល​ខុសត្រូវ​ខ្ពស់​តាមនីតិរដ្ឋដែល​មានដាក់ឈ្មោះ​លោក Sergei Magnitsky កាលពី​ឆ្នាំ២០១២។

ស.រ.អ.នឹង​បន្ត​លើកស្ទួយ​ឱ្យមាន​ការទទួល​ខុសត្រូវ​ខ្ពស់ដល់​ជន​ទាំង​ឡាយ​ណា​ដែល​គាំទ្រ ធ្វើឱ្យ​មាន និងប្រព្រឹត្តការរំលោភលើ​សិទ្ធិ​មនុស្សក្នុ​ងប្រទេសរុស្ស៊ី អ៊ុយក្រែន​ បេឡារុស​ និង​កន្លែង​ឯ​ទៀត៕