តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីការពារមហាសមុទ្រ អាកាសធាតុ និងផែនដីរបស់យើង នៅឆ្នាំ២០១៤ ស.រ.អ.បានបង្កើតសន្និសីទស្តីពីមហាសមុទ្រយើង។ កាលពីពាក់កណ្តាលខែមេសា ស.រ.អ. និងកោះ Palau បានធ្វើជាអ្នករៀបចំសន្និសីទលើកទី៧មានឈ្មោះថា មហាសមុទ្រយើង ប្រជារាស្ត្រយើង ភាពសំបូររុងរឿងរបស់យើង។
លោក John Kerry ប្រេសិតពិសេសរបស់ប្រធានាធិបតីសម្រាប់បញ្ហាអាកាសធាតុបាននិយាយថា៖ «ចាប់តាំងពីដំបូងមកសន្និសីទនេះទទួលស្គាល់ការភ្ជាប់ទាក់ទងរវាងមហាសមុទ្រ និងអាកាសធាតុ។ យើងមិនអាចដោះស្រាយបញ្ហាមហាសមុទ្រដោយគ្មានការដោះស្រាយវិបត្តិអាកាសធាតុទេ»។
លោក Kerry បានមានប្រសាសន៍ថា៖ ហេតុដូចម្តេច? ពីព្រោះវិបត្តិអាកាសធាតុជាអ្វីដែលនាំឱ្យមានកម្តៅ អាកាសធាតុក្តៅជាងមុន និងភាពកខ្វក់កំពុងតែសម្លាប់មហាសមុទ្រ។ ហើយនៅពេលជាមួយគ្នានេះ យើងមិនអាចដោះស្រាយបញ្ហាធាតុអាកាសដោយគ្មានជំនួយពីមហាសមុទ្រទេ ដែលផ្តល់ដំណោះស្រាយផ្អែកលើធម្មជាតិ និងស្រូបយកកម្តៅទាំងនេះ ហើយកែឆ្នៃវា តែក៏ដោយសារមហាសមុទ្រជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពអាកាសធាតុសំខាន់មួយដែរ។ នេះជាអ្វីដែលគ្រប់គ្រងអាកាសធាតុរៀងរាល់ថ្ងៃ»។
លោករដ្ឋមន្ត្រី Kerry បានថ្លែងថា៖ «បាទ យើងធ្វើឱ្យមានការជឿនលឿន។ នេះជាការភ្ញាក់រឭកមួយ ជាដំណើរការនៃការភ្ញាក់រឭក តែយើងត្រូវការធ្វើសកម្មភាពថែមទៀត»។
បញ្ហាមួយក្នុងចំណោមបញ្ហាដែលយើងប្រឈមគឺ «បំណងរបស់មនុស្សដែលក្លែងបន្លំការណ៍នេះ និងចៀសវៀងការទទួលខុសត្រូវ»។
លោក Kerry បានពោលថា៖ «មនុស្សដែលចង់ទុកស្ថានភាពឱ្យនៅដដែល ហើយមិនចង់ដោះស្រាយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញច្រើន»។
លោករដ្ឋមន្ត្រី Kerry បានមានប្រសាសន៍ថា៖ «ការពិតយើងនៅមានពេលវេលា បើតាមវិទ្យាសាស្ត្រ ដើម្បីបញ្ចៀសផលវិបាកអាក្រក់បំផុតនៃវិបត្តិអាកាសធាតុ»។
ទី១ «ប្រសិនបើកប៉ាល់ជាប្រទេសមួយ វាបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនទី៨ក្នុងពិភពលោក» ដូច្នេះ យើងត្រូវកំណត់គោលដៅមិនឱ្យមានការសាយភាយឧស្ម័ននេះពីនាវាចរណ៍អន្តរជាតិមុនឆ្នាំ២០៥០។
ទី២ យើងត្រូវបង្កើនការបង្កើតថាមពលដែលអាចផលិតជាថ្មីបាននៅលើផ្ទៃដី និងក្នុងសមុទ្រ។
ទី៣ យើងត្រូវរកដំណោះស្រាយក្នុងសមុទ្រផ្អែកលើធម្មជាតិ។
ទី៤ យើងត្រូវដោះស្រាយបញ្ហានេសាទខុសច្បាប់ មិនត្រូវបានរាយការណ៍និងគ្មានការគ្រប់គ្រង។ យើងត្រូវការធ្វើសកម្មភាពបន្ថែមដើម្បីការពារមហាសមុទ្រយើងកុំឱ្យពួកឧក្រិដ្ឋជនយករ៉ែពីទីនោះបាន។
ហើយជាទីបញ្ចប់ យើងត្រូវធ្វើការចរចាអំពីកិច្ចព្រមព្រៀងថ្មីមួយអំពីភាពកខ្វក់
បណ្តាលមកពីប៉្លាស្ទីក។
លោករដ្ឋមន្ត្រី Kerry បានមានប្រសាសន៍ថា៖ «យើងជាមនុស្សដែលទទួលខុសត្រូវដល់វិបត្តិមហាសមុទ្រ និងធាតុអាកាស។ យើងដឹងថាអ្វីជាការដោះស្រាយ យើងមិនអាចអនុញ្ញាតខ្លួនយើងឱ្យពួកតួអង្គអាក្រក់ប្រើកលល្បិច និងការភូតកុហកយើងទេ។ យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងការមិនអើពើនឹងបញ្ហានេះ។ យើងដឹងថា យើងអាចឈ្នះក្នុងការប្រយុទ្ធនេះ»៕