Accessibility links

Breaking News

បទវិចារណកថា៖ ការកាត់ទោស​លោកស្រី Aung San Suu Kyi ត្រូវ​បាន​ថ្កោលទោស


រូបឯកសារ៖ លោកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់ពី​ថ្ងៃដំបូង​នៃ​ការបើក​សវនាការ រយៈពេល​បីថ្ងៃ​នៅ​ទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់ពី​ថ្ងៃដំបូង​នៃ​ការបើក​សវនាការ រយៈពេល​បីថ្ងៃ​នៅ​ទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ថ្ងៃទី១០ ខែមករា​ តុលាការមួយ​ក្នុង​ប្រទេស​ភូមា ​បាន​កាត់ទោស​លោកស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋជាប់​ឆ្នោត​នៃ​ប្រទេស​ភូមាឱ្យជាប់ពន្ធនាគារ​បួន​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់​ថា​ បាន​នាំចូល​ និង​កាន់កាប់​អាយកូម​ដោយ​ខុស​ច្បាប់ ដោយ​រំលោភ​ច្បាប់​ទូរគមនាគមន៍​ និង​ការ​រឹត​ត្បិត​នៅ​ពេល​មានការ​រាតត្បាតនៃ​វីរុសកូរ៉ូណា។ ​ការកាត់​ទោស​នេះ​ មានឡើង​ក្រោយ​ការ​កាត់​ក្តី​កាលពីថ្ងៃទី៦ ​ធ្នូ ឆ្នាំ២០២១ ​ដែល​ឱ្យ​លោកស្រី​ជាប់ឃុំឃាំងបួន​ឆ្នាំ​ពីបទ​ចោទ​ប្រកាន់​ថា​ ​បានញុះញង់​ឱ្យ​មាន​ចលាចល​សាធារណៈ ​និងរំលោភ​លើ​ការហាមប្រាមនៅពេល​មានការ​រាតត្បាត​នៃជំងឺកូវីដ១៩។ ​ក្រោយមក ​ទោសនោះ​ ត្រូវ​បានបន្ថយ​មក​នៅ​ត្រឹមពីរ​ឆ្នាំវិញ។

បន្ថែម​លើ​នេះ លោកស្រី Aung San Suu Kyi ប្រឈមនឹងការចោទប្រកាន់ជាច្រើន​ទៀត។ ​ប្រសិន​បើ​លោកស្រី​ត្រូវ​បានរក​ឃើញ​ថា​ មានទោស លោកស្រី អាច​ត្រូវកាត់​ទោសឱ្យ​ជាប់ពន្ធនាគារ​រហូត​ដល់​១០០ឆ្នាំ។

លោកស្រី​ Michelle Bachelet អគ្គស្នងការ​អ.ស.ប.ខាងសិទ្ធិ​មនុស្ស​ បាន​មាន​ប្រសាសន៍​ថា៖ «ការ​កាត់​ទោសលោកស្រី​ទី​ប្រឹក្សា​រដ្ឋ ​មានឡើង​ក្រោយ​ការ​កាត់ក្តីក្លែង​បន្លំ​មួយនៅ​ក្នុងទម្រង់ការ​សម្ងាត់​នៅ​ចំពោះមុខ​តុលាការ​មួយ​ត្រួតត្រា​ដោយ​ពួក​យោធា គ្មាន​អ្វី​ក្រៅ​ពី​មានទាក់ទិន​នឹង​នយោបាយ​ទេ»។ ចំណែកឯ​លោក Phil Robertson ​នាយក​រងនៃ​អង្គការ Human Rights Watch ផ្នែក​អាស៊ីវិញ ​បានកត់​សម្គាល់ថា ​ដំណើរ​ការ​នេះ ​«ជា​ការ​ប្រមូលការ​ដាក់​ទោសប្រឆាំង​លោកស្រី Aung San Suu Kyi ដើម្បី​ឱ្យ​លោកស្រីជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ជា​រៀង​រហូត»។

លោក Ned Price អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អ. បាននិយាយ​ថា៖ «យើង​អំពាវនាវ​ដល់​របបគ្រប់គ្រងនេះ​ឱ្យដោះលែងលោកស្រី Aung San Suu Kyi និងក្រុម​ជន​ទាំង​អស់​ដែល​ត្រូវ​បានជាប់ឃុំឃាំង​ដោយ​អយុត្តិធម៌ ជា​បន្ទាន់ដោយ​មានរួមបញ្ចូល​ពួក​មេដឹកនាំ​ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ​ឯ​ទៀតៗផង​ដែរ»។ លោក​បានថ្លែងថា៖ ទម្រង់កា​រ​យុត្តិធម៌ក្លែង​បន្លំរបស់​របបគ្រប់គ្រងនេះដើម្បី​វាយ​ប្រហារពួក​ប្រឆាំង​នឹង​ខ្លួន​ខាង​នយោបាយ​ ​នីតិរដ្ឋ​ និងការបន្ត​អំពើ​ហិង្សា​របស់​ខ្លួនប្រឆាំងនឹង​ប្រជារាស្ត្រភូមា​គូសបញ្ជាក់ភាពបន្ទាន់​នៃ​ការ​ធ្វើឱ្យមានជា​ថ្មី​ឡើង​វិញនូវ​មាគា៌របស់ប្រទេស​ភូមាទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ»។

លោកស្រី Aung San Suu Kyi ជាមេដឹកនាំ​នៃ​គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យហៅ NLD។ កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្ស​ NLD បាន​ឈ្នះ​ឆ្នោត​ជាតិ​ដោយបានទទួល​សន្លឹកឆ្នោត​គាំទ្រច្រើន​លើសលប់​ក្នុង​សភា​ទាំង​ពីរ​នៃ​សភា​សហភាព​នៃប្រទេស​ភូមា។ នៅ​ថ្ងៃទី១​ ខែកុម្ភៈ ក្រុម​យោធា​ភូមាដែល​គណបក្សរណបរបស់​ខ្លួន​បានទទួល​កៅអី​តែ៣៣​ក្នុង​បណ្តា​អាសនៈទាំង​អស់៤៧៦ក្នុងសភា​ បានធ្វើ​រដ្ឋប្រហារ។ លោកស្រី​ Aung San Suu Kyi ត្រូវ​បានចាប់ខ្លួន​ជា​មួយ​លោកប្រធានាធិបតី Win Myint រដ្ឋមន្ត្រី​ច្រើន​នាក់ ក្រុមភូឈួយ​ពួក​គេ​ និង​ក្រុម​សមាជិក​សភា។​ ការចោទ​ប្រកាន់​ប្រឆាំង​នឹង​លោកស្រី​ មិន​បានបន្ថយ​ប្រជាប្រិយភាព​លោកស្រី​ទេ ដែលនៅ​ពេលសព្វថ្ងៃ​នេះ ​មានជិត៨០ភាគរយ។

អ្នកនាំ​ពាក្យលោក Price ​បាន​និយាយ​ថា៖ «ប្រជារាស្ត្រ​ភូមា​...បន្ត​បង្ហាញថា ​ពួក​គេលែងចង់​ចំណាយ​ពេល​នៅ​ក្រោមអំណាចផ្តាច់ការ​យោធា​ទៀតហើយ ហើយ​យើងនឹង​បន្តគាំទ្រ​ពួក​គេ និង​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើការ​ដោយ​សន្តិវិធីដើម្បីស្តារឡើងវិញនូវមាគ៌ានៃប្រទេស​ភូមាទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​បានថ្លែង​ទៀត​ថា​៖ «យើង​បន្តអំពាវនាវ​ដល់​របប​គ្រប់គ្រង​នេះ​ឱ្យ​ធ្វើការ​សន្ទនា​គ្នាប្រកបដោយការស្ថាបនាជា​មួយ​ភាគីទាំង​អស់ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ដើម្បី​ផលប្រយោជន៍​ប្រជារាស្ត្រ»​៕

XS
SM
MD
LG