តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស.រ.អ.នៅតែប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ដល់សេរីភាព ឬជំនឿសាសនា។ រដ្ឋមន្ត្រីការបរទេសស.រ.អ. លោក Antony Blinken បានមានប្រសាសន៍ថា «នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក យើងនៅតែឃើញរដ្ឋាភិបាល យាយី ចាប់ខ្លួន គំរាមកំហែង ដាក់គុក និងសម្លាប់បុគ្គលដែលគ្រាន់តែចង់រស់នៅតាមជំនឿរបស់ពួកគេ»។
រដ្ឋបាលលោក Biden និងអ្នកស្រី Harris ប្តេជ្ញាគាំទ្រសិទ្ធិរបស់បុគ្គលគ្រប់គ្នាក្នុងការមានសេរីភាពខាងសាសនា ឬខាងជំនឿ ដោយមានរួមបញ្ចូលដោយប្រឆាំង និងប្រយុទ្ធនឹងការរំលោភនៃសិទ្ធិមនុស្សនេះ។
ជារៀងរាល់ឆ្នាំ រដ្ឋមន្ត្រីការបរទេស មានភារកិច្ចរករដ្ឋាភិបាល និងពួកតួអង្គមិនមែនជារដ្ឋ ដែលដោយសារការរំលោភរបស់ពួកគេលើសេរីភាពសាសនា ស័ក្តិសមត្រូវសម្គាល់ឈ្មោះតាមរយៈច្បាប់សេរីភាពសាសនាអន្តរជាតិ។ នៅឆ្នាំនេះ លោករដ្ឋមន្ត្រី Blinken បានប្រកាសថា លោកបានសម្គាល់ប្រទេសភូមា សាធារណរដ្ឋប្រជាមានិតចិន ប្រទេសអេរីត្រេ អ៊ីរ៉ង់ កូរ៉េខាងជើង ប៉ាគីស្ថាន រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត តាហី្សគីស្ថាន និងប្រទេសតួកម៉េនីស្ថាន ជាប្រទេសនាំឱ្យមានកង្វល់ជាពិសេសដោយសារប្រទេសទាំងនេះ បានធ្វើ ឬអត់ឱន«ការរំលោភជាប្រព័ន្ធ មានធ្វើតទៅទៀត និងបំពានលើសេរីភាពសាសនា»។
សម្រាប់ប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត តាហ្សីគីស្ថាន និងប្រទេសតួកម៉េនីស្ថាន លោករដ្ឋមន្ត្រី បានចេញការលើកលែងលើការតម្រូវតាមសកម្មភាពប្រធានាធិបតី ដោយកំណត់ថា «ផលប្រយោជន៍ជាតិសំខាន់របស់ស.រ.អ. តម្រូវឱ្យមានការប្រើការលើកលែងនេះ»តាមរយៈការអនុញ្ញាតដោយច្បាប់សេរីភាពសាសនាអន្តរជាតិ។
លោករដ្ឋមន្ត្រី Blinken ក៏បានដាក់ប្រទេសអាល់ហ្សេរី គុយបា និងប្រទេសនីការ៉ាហ្គាលើបញ្ជីឃ្លាំមើលមួយសម្រាប់រដ្ឋាភិបាលដែលបានធ្វើ ឬអត់ឱនដល់«ការរំលោភធ្ងន់ធ្ងរលើសេរីភាពសាសនា»។ ជាទីបញ្ចប់ លោកបានចាត់ទុកពួក al-Shabab, Boko Haram, Hayat Tahrir al-Sham, ក្រុម Ansarallah ដែលជួនកាលគេស្គាល់ថា ជាក្រុម Houthis, ពួក ISIS, ក្រុម ISIS នៃមហាតំបន់សាហារ៉ា,ពួក ISIS នៃផ្នែកខាងលិចទ្វីបអាហ្វ្រិក, ក្រុម Jamaat Nasr al-Islam wal-Muslimin និងពួកតាលីបង់ថា ជាអង្គភាពនាំឱ្យមានកង្វល់ជាពិសេស។
លោករដ្ឋមន្ត្រី Blinken បានព្រមានថា «ឧបសគ្គនៃសេរីភាពសាសនានៅពេលសព្វថ្ងៃនេះ មានជាទម្រង់ ជាប្រព័ន្ធ និងចាក់ឫសជ្រៅ។ ឧបសគ្គទាំងនេះ មាននៅគ្រប់ប្រទេស។ ការណ៍ទាំងនេះ តម្រូវឱ្យមានការប្តេជ្ញាជាសាកលពីក្រុមជនទាំងអស់ដែលមិនចង់ទទួលយកសម្អប់ ការមិនអត់ឱន និងការធ្វើទុក្ខបុកម្នេញថា ជាស្ថានភាពនៅដដែល។ ឧបសគ្គទាំងនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់របស់សហគមន៍អន្តរជាតិ»។
ស.រ.អ. នឹងបន្តជំរុញរដ្ឋាភិបាលទាំងអស់ឱ្យក្រុមជនដែលធ្វើការរំលោភទាំងនេះ មានការទទួលខុសត្រូវ។ ស.រ.អ. នៅតែប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល អង្គការ និងសមាជិកនៃសហគមន៍សាសនាដើម្បីជំរុញសេរីភាពសាសនានៅទូទាំងពិភពលោក និងដោះស្រាយស្ថានភាពមិនល្អនៃក្រុមបុគ្គលនិងសហគមន៍ដែលប្រឈម និងការរំលោភ ការយាយី និងការរើសអើងដោយសារអ្វីដែលពួកគេជឿ ឬអ្វីដែលពួកគេមិនជឿ៕