តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែឧសភាថា «គ្មានរយៈពេលណាមួយក្នុងប្រវត្តិសាស្ត្រទំនើបដែលមានសន្តិភាព ឬភាពសំបូររុងរឿងជាងពេលក្រោយការបង្កើតអង្គការសហប្រជាជាតិទេ។ យើងបានបញ្ចៀសមិនឱ្យមានសង្គ្រាមរវាងប្រទេសសមហាអំណាចនុយក្លេអ៊ែរ។ យើងបានជួយមនុស្សរាប់លាននាក់ឱ្យងើបចេញពីភាពក្រីក្រ។ យើងបានជំរុញឲ្យមានការជឿន លឿនសិទ្ធិមនុស្សដែលមិនធ្លាប់មានធ្វើពីពេលមុន»។
ការណ៍នេះដោយសារនៅក្រោយសង្គ្រាមលោកលើកទីពីរ សហគមន៍ប្រទេសជាតិងាកចេញពីគំនិតចាស់ដែលសំអាងលើជំនឿថា ការប្រកួតប្រជែងនាំឱ្យមានការប៉ះទង្គិចគ្នា និងថា ការលេចឡើងនៃប្រទេសជាតិមួយ នាំឱ្យមានការធ្លាក់ចុះនៃប្រទេសជាតិឯទៀតហើយថា «អានុភាពធ្វើឱ្យត្រូវ»។
លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា នៅក្រោយមហាវិនាសកម្មនៃសង្គ្រាម និងនៅក្រោមការឧបត្ថម្ភនៃអង្គការសហប្រជាជាតិដែលទើបបង្កើតថ្មី «ប្រទេសជាតិនានារួមរួមគ្នាក្នុងការជ្រើសរើសយកមាគ៌ាមួយខុសពីមុន»។ លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា៖ «យើងបានអនុម័តគោលការណ៍មួយចំនួនដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាម និងសម្រាលទុក្ខវេទនារបស់មនុស្ស ដើម្បីទទួលស្គាល់ និងការពារសិទ្ធិមនុស្ស ដើម្បីធ្វើឱ្យចម្រើនការសន្ទនាគ្នាដើម្បីប្រព្រឹត្តតាម និងកែលម្អប្រព័ន្ធមួយសម្រាប់ឱ្យមានផលប្រយោជន៍ដល់មនុស្សគ្រប់ៗគ្នា»។
ក៏ប៉ុន្តែទោះជាមានសមិទ្ធិមិនធ្លាប់មានពីពេលមុនៗនៃការខិតខំខ្នះខ្នែងនេះក៏ដោយ ក៏មានហានិភ័យធ្ងន់ធ្ងរមួយពីកំណើនគំនិតជាតិនិយម ការសង្កត់សង្កិន អរិភាពរវាងប្រទេស និងការវាយប្រហារខ្លាំងជាងមុនទៅលើសណ្តាប់ធ្នាប់ផ្អែកលើបទបញ្ញត្តិ។
លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ថា ទោះយ៉ាងណាក៏ដោយប្រសិនបើយើងចង់ដោះស្រាយឧបសគ្គសាកលធំនេះនៅមានខាងមុខ កិច្ចសហប្រតិ បត្តិការពហុភាគី មិនមែនគ្រាន់តែអាចធ្វើបានប៉ុណ្ណោះទេ តែជាការចាំបាច់។ លោកបាននិយាយថា «ពហុភាគីនិយម នៅតែជាឧបករណ៍ល្អបំផុតរបស់យើងសម្រាប់ពុះពារឧបសគ្គសាកលធំៗ»។ លោក Blinken មានប្រសាសន៍ថា៖ «ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បានកែប្រែជីវិតនៅទូទាំងពិភពលោក ដូចដែលយើងបានដឹងដោយមានមនុស្សរាប់លាននាក់ស្លាប់ និងធ្វើឱ្យមានផលប៉ះពាល់ជាមហន្តរាយលើសេដ្ឋកិច្ច សុខភាព ការសិក្សាអប់រំ និងការលូតលាស់ខាងសង្គមផងដែរ។ វិបត្តិធាតុអាកាសជាការគំរាមកំហែងធំមួយទៀត។ ប្រសិនបើយើងមិនចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទេនោះ នោះនឹងមានលទ្ធ ផលជាមហន្តរាយមួយមិនខាន»។
លោករដ្ឋមន្ត្រី Blinken បានពោលថា «យើងកសាងប្រព័ន្ធពហុភាគីមួយ ជាផ្នែកដើម្បីដោះស្រាយបញ្ហាសាំញ៉ាំធំៗ ដូចជាបញ្ហាទាំងនេះដែលនៅទីនោះជោគវាសនារបស់មនុស្សនៅទូទាំងពិភពលោកបានចង់ភ្ជាប់ជាមួយគ្នា ហើយដែលនៅទីនោះគ្មានប្រទេសណាមួយ ទោះជាខ្លាំងបែបណា អាចដោះស្រាយឧបសគ្គទាំងនេះតែឯកឯងបានទេ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍បន្តទៀតថា៖ «ព្រោះហេតុនេះហើយបានជាសហរដ្ឋអាមេរិក នឹងធ្វើការតាមរយៈស្ថាប័នពហុភាគីដើម្បីបញ្ឈប់ជំងឺកូវីដ១៩និងដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ ហើយយើងនឹងគោរពតាមគោលការណ៍ស្នូលនៃរបៀបរៀបរយអន្តរជាតិ ដូចដែលយើងធ្វើ»។
លោករដ្ឋមន្ត្រី Blinken បានបញ្ចាក់ថា «ការប្រថុយប្រថានមានខ្លាំងណាស់ដែលធ្វើឱ្យការខ្វែងគំនិតគ្នារារាំងកិច្ចសហប្រតិបត្តិការរបស់យើង»៕