តទៅនេះជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី១ ខែកញ្ញា បន្ទាប់ពីជិត១១ខែ នៅក្នុងការឃុំឃាំង ចំណាប់ខ្មាំងនៅសេសល់ ១៦នាក់បានត្រូវក្រុមហាម៉ាស់សម្លាប់យ៉ាងព្រៃផ្សៃ។
ចំណាប់ខ្មាំងទាំងនោះត្រូវបានគេប្រហារជីវិតនៅពេលដូចគ្នាដែលពួកអ្នកចរចាបានពិភាក្សាពីឈ្មោះរបស់ពួកបុគ្គលដែលត្រូវដោះលែងនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ នេះបើតាមលោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងយ៉ាងដូច្នេះថា៖
«ការណ៍នេះចោទសួរពីភាពស្មោះត្រង់របស់ពួកអ្នកចរចាហាម៉ាស់។ ហើយ វាបានបញ្ចេញម្តងទៀតនូវការពិតដ៏អាក្រក់អំពីអំពើថោកទាប និងមនោគមវិជ្ជាដែលពួកហាម៉ាស់តំណាងឱ្យ។ ចាប់ពីការសម្លាប់រង្គាលមនុស្ស ១ពាន់២រយនាក់ដល់ការប្រើប្រាស់សេពសន្ធវៈជាអាវុធរបស់ខ្លួន ឃាតកម្មនៅពេលថ្មីៗបំផុតទាំងនេះបញ្ជាក់ថា ក្រុមហាម៉ាស់ជាអង្គការភេរវកម្ម។ គ្មានសមាជិករបស់ក្រុមប្រឹក្សានេះ នឹងអត់ឱនដល់ពលរដ្ឋរបស់ខ្លួនដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំងនិងត្រូវធ្វើឃាតនេះទេ។ សូម្បីតែពលរដ្ឋរបស់យើងម្នាក់។ សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងដល់ភាព ព្រៃផ្សៃរបស់ក្រុមហាម៉ាស់នេះ។ វាជាពេលវេលាកន្លងទៅយ៉ាងយូរដែលក្រុមប្រឹក្សានេះធ្វើដូច្នេះ»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងថា ដូចដែលលោកប្រធានាធិបតី Joe Biden បានបញ្ជាក់យ៉ាងច្បាស់ថា«មេដឹកនាំក្រុមហាម៉ាស់ នឹងសងតម្លៃចំពោះឧក្រិដ្ឋកម្មរបស់ពួកគេ។ ពួកគេត្រូវតែទទួលខុសត្រូវ។ ពួកគេមិនអាចត្រួតត្រាតំបន់ហ្កាហ្សាទេ»។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖
«នៅពេលជាមួយគ្នានោះ យើងដឹងថា មធ្យោបាយដ៏ល្អបំផុតដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងដែលនៅសេសសល់និងសម្រាលការឈឺចាប់របស់ជនស៊ីវិលប៉ាឡេស្ទីនគឺតាមរយៈការចរចាឱ្យមានការឈប់បាញ់គ្នា៖ ការដោះលែងចំណាប់ខ្មាំងនិងបង្កើតលក្ខខណ្ឌដើម្បីផ្តល់ជំនួយជួយសង្គ្រោះមនុស្សដ៏ច្រើននៅក្នុងតំបន់ហ្កាហ្សា»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានបន្ថែមទៀតថា«ពលរដ្ឋអ៊ីស្រាអែលត្រូវយល់ថា កិច្ចព្រមព្រៀងនៅលើតុជាកិច្ចព្រមព្រៀងមួយដែលមេដឹកនាំរបស់ពួកគេអាចទទួលយកបាន ពីព្រោះនេះជាកិច្ចព្រមព្រៀងដែលធានាសន្តិសុខរបស់អ៊ីស្រាអែល»។
លោកស្រីបានបន្តទៀតថា«ដូច្នេះ យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកាតា អេហ្ស៊ីបដើម្បីស្វែងរកមធ្យោបាយទៅមុខ ហើយធ្វើអ្វីៗទាំងអស់ដែលយើងអាចដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិតសម្រាប់គ្រប់ភាគី»។
នៅចំណុចឆ្លុះបញ្ចាំងដ៏សំខាន់នេះ វាជាការសំខាន់ដែលមនុស្សទាំងអស់ដែលក្រោក ឈរដើម្បីសន្តិភាព បន្តអនុវត្តការដាក់សម្ពាធលើក្រុមហាម៉ាស់ឱ្យបញ្ចប់ភាពព្រៃផ្សៃរបស់ខ្លួននិងសុខចិត្តទទួលយកកិច្ចព្រមព្រៀងនៅលើតុដែលត្រូវផ្អែកលើគោល ការណ៍ និងគម្រោងការងារដែលក្រុមប្រឹក្សានេះបានយល់ព្រមនៅក្នុងសេចក្តីសម្រេចចិត្តលេខ២៧៣៥។ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfieldបានស្នើថា៖
«ក៏ប៉ុន្តែ មនោគមវិជ្ជាស្អប់ខ្ពើមរបស់ក្រុមហាម៉ាស់មិនអាចត្រូវផ្តួលតាមរយៈការស្ងប់ ស្ងៀមទេ។ ពួកមេដឹកនាំនៅទីក្រុង Ramallah និងនៅក្នុងប្រទេសផ្សេងៗទៀតទូទាំងតំបន់ត្រូវតែសថ្កោលទោសសកម្មភាពហិង្សារបស់ក្រុមហាម៉ាស់ ហើយនឹងបង្កើនការដាក់សម្ពាធសាធារណៈលើក្រុមហាម៉ាស់ឱ្យសុខចិត្តទទួលយកកិច្ចព្រមព្រៀងនៅលើតុ»។
ឥឡូវនេះជាពេលវេលាដើម្បីស្វែងរកការវិលត្រឡប់របស់ចំណាប់ខ្មាំងដែលនៅសេស សល់ ហើយនឹងបញ្ចប់សង្គ្រាមដ៏គួររន្ធត់នេះ៕